Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 136 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះ​នៅអស់កល្បជានិច្ច

1 ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

2 ចូរ​អរព្រះគុណ​ដល់​ព្រះ​លើ​អស់ទាំង​ព្រះ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

3 ចូរ​អរព្រះគុណ​ដល់​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

4 គឺ​ដល់​ព្រះអង្គ​តែមួយប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ​យ៉ាងធំ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

5 គឺ​ដល់​ព្រះអង្គដែល​បង្កើត​បណ្ដាមេឃ​ដោយ​ការយល់ដឹង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

6 គឺ​ដល់​ព្រះអង្គដែល​លាត​ផែនដី​នៅលើ​ផ្ទៃទឹក ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

7 គឺ​ដល់​ព្រះអង្គដែល​បង្កើត​ពន្លឺ​ដ៏ធំ​ទាំងឡាយ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

8 គឺព្រះអង្គបានកំណត់​ឲ្យ​ព្រះអាទិត្យ​គ្រប់គ្រង​លើ​ពេលថ្ងៃ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

9 ព្រះអង្គបានកំណត់​ឲ្យ​ព្រះចន្ទ និង​ផ្កាយ​គ្រប់គ្រង​លើ​ពេលយប់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

10 គឺ​ដល់​ព្រះអង្គដែល​វាយសម្លាប់​អស់ទាំង​កូនច្បង​នៃ​អេហ្ស៊ីប ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

11 ព្រះអង្គ​បាន​នាំ​អ៊ីស្រាអែល​ចេញ​ពីចំណោម​ពួកគេ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

12 ដោយ​ព្រះហស្ត​ដ៏ខ្លាំងពូកែ និង​ព្រះពាហុ​ដែល​លាតចេញ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

13 គឺ​ដល់​ព្រះអង្គដែល​ញែក​សមុទ្រ​ក្រហម​ជាពីរ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

14 ព្រះអង្គ​បាន​នាំ​អ៊ីស្រាអែល​ដើរកាត់​កណ្ដាល​សមុទ្រនោះ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

15 ប៉ុន្តែ​ព្រះអង្គ​បាន​រលាស់​ផារ៉ោន និង​កងទ័ព​របស់ទ្រង់​ទៅក្នុង​សមុទ្រ​ក្រហម ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

16 គឺ​ដល់​ព្រះអង្គដែល​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដើរ​កាត់​ទីរហោស្ថាន ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

17 គឺ​ដល់​ព្រះអង្គដែល​វាយកម្ទេច​បណ្ដា​ស្ដេច​ដ៏ធំឧត្ដម ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

18 ព្រះអង្គ​បាន​សម្លាប់​បណ្ដា​ស្ដេច​ដ៏ខ្លាំងពូកែ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

19 គឺ​ស៊ីហុន​ស្ដេច​នៃ​ជនជាតិអាម៉ូរី ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

20 ព្រមទាំង​អុក​ស្ដេច​នៃ​បាសាន ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

21 ហើយ​បាន​ប្រទាន​ទឹកដី​របស់ពួកគេ​ជា​មរតក ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

22 គឺជា​មរតក​ដល់​អ៊ីស្រាអែល​បាវបម្រើ​របស់ព្រះអង្គ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

23 គឺ​ព្រះអង្គដែល​នឹកចាំ​អំពី​យើង​ក្នុង​សណ្ឋានតូចទាប​របស់យើង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

24 ហើយ​រំដោះ​យើង​ពី​ពួក​ខ្មាំងសត្រូវ​របស់យើង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

25 ព្រះអង្គ​ប្រទាន​អាហារ​ដល់​គ្រប់ទាំង​សាច់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

26 ចូរ​អរព្រះគុណ​ដល់​ព្រះ​នៃ​ស្ថានសួគ៌ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម