Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:1 - ព្រះគម្ពីរខ្មែរសាកល

1 កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ព្រះ‌អង្គ​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ម្នាល​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ទ្រង់​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។

សូមមើលជំពូក ចម្លង




អេសាយ 49:1
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ព្រះអង្គ​តាំងពី​កំណើត​; ព្រះអង្គ​ជា​ព្រះ​របស់ទូលបង្គំ​តាំងពី​ទូលបង្គំ​នៅក្នុង​ផ្ទៃ​ម្ដាយ​មកម៉្លេះ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


ដោយហេតុនេះ នៅ​ទិសខាងកើត ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះយេហូវ៉ា នៅតាម​កោះ​នៃ​សមុទ្រ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល​។


អ្នកដែល​នៅឆ្ងាយ​អើយ ចូរ​ស្ដាប់​អ្វីដែល​យើង​បាន​ធ្វើ​! អ្នកដែល​នៅជិត​អើយ ចូរ​ទទួលស្គាល់​មហិទ្ធិឫទ្ធិ​របស់យើង​!”។


“កោះ​ទាំងឡាយ​អើយ ចូរ​នៅស្ងៀម​នៅមុខ​យើង​ចុះ​! ជាតិសាសន៍​នានា​អើយ ចូរ​មាន​កម្លាំង​ជាថ្មី​! ចូរឲ្យ​គេ​ចូលមកជិត រួច​ឲ្យ​គេ​និយាយ​ចុះ​! ចូរឲ្យ​ពួកយើង​ចូលទៅ​ជាមួយគ្នា​សម្រាប់​ការកាត់ក្ដី​។


ចូរឲ្យ​ពួកគេ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះយេហូវ៉ា ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​នៅតាម​កោះ​នានា​!


ព្រះយេហូវ៉ា​ដែល​បង្កើត​អ្នក ដែល​សូន​អ្នក​ឡើង​តាំងពី​ផ្ទៃម្ដាយ ជា​ព្រះអង្គ​ដែល​ជួយ​អ្នក គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យ៉ាកុប​អ្នកបម្រើ​របស់យើង​អើយ យេស៊ូរុន​ដែល​យើង​បាន​ជ្រើសរើស​អើយ កុំ​ខ្លាច​ឡើយ​!


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក និង​ជា​អ្នកដែល​សូន​អ្នក​តាំងពី​ផ្ទៃម្ដាយ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ជា​អ្នកដែល​បង្កើត​របស់សព្វសារពើ​; យើង​បាន​សន្ធឹង​ផ្ទៃមេឃ​តែម្នាក់ឯង ហើយ​បាន​លាត​ផែនដី​ដោយ​ខ្លួនយើង​;


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


យើង​នឹង​ឲ្យ​ទ្រព្យសម្បត្តិ​ដែលនៅ​ទីងងឹត និង​កំណប់​ដែលនៅ​ទីស្ងាត់កំបាំង​ដល់​អ្នក ដើម្បីឲ្យ​អ្នក​បាន​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ហៅ​អ្នក​ចំ​ឈ្មោះ​។


“វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ ហើយ​បាន​បី​តាំងពី​កំណើត​អើយ ចូរ​ស្ដាប់​យើង​!


មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទីឆ្ងាយ​; មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទិសខាងជើង និង​ពី​ទិសខាងលិច ហើយ​អ្នកទាំងនេះ​ក៏​នឹង​មក​ពី​ដែនដី​ស៊ីនីម​ដែរ”។


ឥឡូវនេះ ព្រះយេហូវ៉ា​ជា​អ្នកដែល​សូន​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ​ឲ្យ​បានជា​បាវបម្រើ​របស់​ព្រះអង្គ ដើម្បី​នាំ​យ៉ាកុប​មក​រក​ព្រះអង្គ​វិញ និង​ដើម្បីឲ្យ​អ៊ីស្រាអែល​ត្រូវបាន​ប្រមូលមក​ឯ​ព្រះអង្គ ព្រះអង្គ​មានបន្ទូល ——​ដ្បិត​ខ្ញុំ​ត្រូវបាន​លើកតម្កើង​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះ​របស់ខ្ញុំ​បានជា​កម្លាំង​របស់ខ្ញុំ​——


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


មើល៍! អ្នកបម្រើ​របស់យើង​នឹង​ប្រព្រឹត្តដោយប្រាជ្ញា លោក​នឹង​ឡើងខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង ព្រមទាំង​ត្រូវបាន​លើកឲ្យខ្ពស់​យ៉ាងក្រៃលែង​។


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។


មែនហើយ កោះ​ទាំងឡាយ​នឹង​ទន្ទឹងរង់ចាំ​យើង ហើយ​សំពៅ​តើស៊ីស​នឹង​មកមុនគេ ដើម្បី​នាំ​កូនប្រុស​ៗ​របស់អ្នក​មក​ពី​ទីឆ្ងាយ ព្រមទាំង​នាំ​ប្រាក់ និង​មាស​របស់ពួកគេ​មក​ជាមួយ​ផង សម្រាប់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក សម្រាប់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​។


យើង​នឹង​ដាក់​សញ្ញាសម្គាល់​មួយ​នៅក្នុងចំណោម​ពួកគេ ព្រមទាំង​ចាត់​អ្នករត់រួច​ក្នុងចំណោម​ពួកគេ​ឲ្យទៅ​រក​ប្រជាជាតិ​នានា គឺ​តើស៊ីស ពូល និង​លូឌ​ដែល​យឹត​ធ្នូ ទូបាល និង​យ៉ាវ៉ាន បណ្ដា​កោះ​នៅឆ្ងាយ ដែល​មិនទាន់​ឮ​ដំណឹង​របស់យើង និង​មិនទាន់​ឃើញ​សិរីរុងរឿង​របស់យើង​។ អ្នកទាំងនោះ​នឹង​ប្រកាស​សិរីរុងរឿង​របស់យើង​ក្នុងចំណោម​ប្រជាជាតិ​នានា​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​ប្រទាន​ទីសម្គាល់​មួយ​ដល់​អ្នករាល់គ្នា​ដោយ​អង្គទ្រង់ផ្ទាល់​: មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​នឹង​ហៅ​នាម​របស់កូននោះ​ថា អេម៉ាញូអែល​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ដ្បិត​កូននោះ​នឹង​បាន​ធំឧត្ដម​នៅចំពោះ​ព្រះអម្ចាស់​។ កូននោះ​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរ និង​គ្រឿងស្រវឹង​សោះឡើយ ហើយ​នឹង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពី​នៅក្នុង​ផ្ទៃ​ម្ដាយ​មក​។


មើល៍! នាង​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ នាង​ត្រូវ​ដាក់ឈ្មោះ​កូន​នោះ​ថា យេស៊ូវ​។


តើ​អ្នករាល់គ្នា​និយាយ​នឹង​អ្នកដែល​ព្រះ​បិតា​បាន​ញែកជាវិសុទ្ធ ហើយ​ចាត់ឲ្យមក​ក្នុង​ពិភពលោក​ថា​: ‘អ្នក​និយាយប្រមាថព្រះ’ ដោយសារ​ខ្ញុំ​ថា​: ‘ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ’ ឬ​?


យ៉ាងណាមិញ ព្រះ​ដែល​ញែក​ខ្ញុំ​ទុក​តាំងពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រមទាំង​ត្រាស់ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​របស់​ព្រះអង្គ គឺ​នៅពេល​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ


កាល​យាង​មក ព្រះអង្គ​បាន​ប្រកាសដំណឹងល្អ​នៃ​សន្តិភាព​ដល់​អ្នករាល់គ្នា​ដែល​នៅ​ឆ្ងាយ ព្រមទាំង​ប្រកាស​ដល់​អ្នក​ដែល​នៅ​ជិត​ផង​។


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​!


ព្រះអង្គ​ត្រូវបាន​ជ្រើសតាំងជាមុន មុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ប៉ុន្តែ​ត្រូវបាន​សម្ដែង​នៅ​គ្រា​ចុងបញ្ចប់​នេះ ដោយយល់ដល់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម