អេសាយ 44:2 - ព្រះគម្ពីរខ្មែរសាកល2 ព្រះយេហូវ៉ាដែលបង្កើតអ្នក ដែលសូនអ្នកឡើងតាំងពីផ្ទៃម្ដាយ ជាព្រះអង្គដែលជួយអ្នក គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យ៉ាកុបអ្នកបម្រើរបស់យើងអើយ យេស៊ូរុនដែលយើងបានជ្រើសរើសអើយ កុំខ្លាចឡើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ាដែលព្រះអង្គបានបង្កើតអ្នកមក ហើយបានជបសូនអ្នកចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបម្រើយើង ហើយយេស៊ូរុនដែលយើងបានរើសអើយ កុំខ្លាចឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់ដែលបានបង្កើតអ្នក ព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ព្រះអង្គដែលជួយអ្នក ទ្រង់មានព្រះបន្ទូលថា យ៉ាកុបជាអ្នកបម្រើរបស់យើង យេស៊ូរូន ដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ សូមមើលជំពូកអាល់គីតាប2 អុលឡោះតាអាឡាដែលបានបង្កើតអ្នក ទ្រង់ដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ទ្រង់ដែលជួយអ្នក ទ្រង់មានបន្ទូលថា: យ៉ាកកូបជាអ្នកបម្រើរបស់យើង យេស៊ូរូនដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ! សូមមើលជំពូក |
ឥឡូវនេះ ព្រះយេហូវ៉ាជាអ្នកដែលសូនខ្ញុំតាំងពីផ្ទៃម្ដាយឲ្យបានជាបាវបម្រើរបស់ព្រះអង្គ ដើម្បីនាំយ៉ាកុបមករកព្រះអង្គវិញ និងដើម្បីឲ្យអ៊ីស្រាអែលត្រូវបានប្រមូលមកឯព្រះអង្គ ព្រះអង្គមានបន្ទូល ——ដ្បិតខ្ញុំត្រូវបានលើកតម្កើងនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះរបស់ខ្ញុំបានជាកម្លាំងរបស់ខ្ញុំ——