Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះអង្គ​គ្របដណ្ដប់​អង្គទ្រង់​ដោយ​ពន្លឺ ដូច​សម្លៀកបំពាក់ ហើយ​លាត​ផ្ទៃមេឃ​ដូច​វាំងនន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ក៏​គ្រប​ដណ្ដប់​ព្រះ‌អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ពន្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ក៏​ហ៊ុម​អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ទ្រង់ ទ្រង់​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ជំរំ​សក្ការៈ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះអង្គ​ហើយ ដែល​គង់​លើ​ដំបូលក្រឡូម​នៃ​ផែនដី ហើយ​មនុស្សដែល​រស់នៅ​លើ​ផែនដី​ក៏​ប្រៀបដូចជា​កណ្ដូប​វិញ​។ គឺ​ព្រះអង្គ​ហើយ ដែល​លាត​ផ្ទៃមេឃ​ដូចជា​វាំងនន ហើយ​សន្ធឹង​វា​ដូចជា​រោង​សម្រាប់​រស់នៅ​។


គឺ​យើង​ហើយ ដែល​ធ្វើ​ផែនដី ហើយ​និម្មិតបង្កើត​មនុស្ស​នៅ​ទីនោះ​; គឺ​យើង​ហើយ ដែល​លាត​ផ្ទៃមេឃ​ដោយ​ដៃ​របស់យើង ហើយ​យើង​បាន​បង្គាប់​អស់ទាំង​ពលបរិវារ​របស់វា​ដែរ​។


“ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល មាន​បល្ល័ង្ក​ទាំងឡាយ​ត្រូវបាន​តាំងឡើង ហើយ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ក៏​បាន​គង់ចុះ​។ ព្រះពស្ត្រ​របស់ព្រះអង្គ​ស​ដូច​ហិមៈ ព្រះកេសា​នៃ​ព្រះសិរ​របស់ព្រះអង្គ​បរិសុទ្ធ​ដូច​រោមចៀម បល្ល័ង្ក​របស់ព្រះអង្គ​មាន​អណ្ដាតភ្លើង កង់​នៃ​បល្ល័ង្កនោះ​ជា​ភ្លើង​ដែល​កំពុង​ឆេះ​។


នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ស្ដីអំពី​អ៊ីស្រាអែល​: នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​លាត​ផ្ទៃមេឃ ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​សូន​វិញ្ញាណ​របស់​មនុស្ស​ឡើង​នៅក្នុង​ខ្លួនគេ​ផង​៖


ពេលនោះ ព្រះអង្គ​ត្រូវបាន​ប្ដូររូបរាង​នៅមុខ​ពួកគេ គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ភ្លឺ​ដូច​ព្រះអាទិត្យ ហើយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ក៏​ប្រែជា​ស​ដូច​ពន្លឺ​។


ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។


នេះ​ជា​សារ​ដែល​យើង​បាន​ឮ​ពី​ព្រះគ្រីស្ទ​មក ហើយ​ប្រកាស​ដល់​អ្នករាល់គ្នា គឺថា​ព្រះ​ជា​ពន្លឺ ហើយ​ក្នុង​ព្រះអង្គ​គ្មាន​សេចក្ដីងងឹត​ណា​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម