Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:13 - ព្រះគម្ពីរខ្មែរសាកល

13 មែនហើយ ដៃ​យើងផ្ទាល់​បាន​ចាក់គ្រឹះ​ផែនដី ដៃស្ដាំ​របស់យើង​បាន​លាត​ផ្ទៃមេឃ​; កាលណា​យើង​ហៅ ពួកវា​នឹង​ឈរឡើង​ជាមួយគ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ឫទ្ធិ‌បារមី​របស់​យើង យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 អើ ដៃ​អញ​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​អញ​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​អញ​ហៅ នោះ​ទាំង​២​ក៏​ឈរ​ឡើង​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​អំណាច​របស់​យើង យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។

សូមមើលជំពូក ចម្លង




អេសាយ 48:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅដើមដំបូង ព្រះអង្គ​បាន​ចាក់គ្រឹះ​ផែនដី ហើយ​ផ្ទៃមេឃ​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ព្រះអង្គ​ទ្រង់​រាប់​ចំនួន​ផ្កាយ ហើយ​ដាក់ឈ្មោះ​ឲ្យ​វា​ទាំងអស់​។


តើ​នរណា​បាន​វាល់​ទឹក​ទាំងឡាយ​ដោយ​ទូកដៃ ហើយ​វាស់​ផ្ទៃមេឃ​ដោយ​ចំអាម ព្រមទាំង​ដាក់​ធូលី​នៃ​ផែនដី​ក្នុង​រង្វាល់ ហើយ​ថ្លឹង​ភ្នំ​ទាំងឡាយ​ដោយ​ជញ្ជីង និង​ទីទួល​នានា​ដោយ​ត្រាជូ​?


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​? តើ​អ្នករាល់គ្នា​មិន​ឮ​ទេ​ឬ​? តើ​គ្មានអ្នកណា​ប្រាប់​អ្នករាល់គ្នា តាំងពី​ដើមដំបូង​ទេ​ឬ​? តើ​អ្នករាល់គ្នា​មិន​បាន​យល់ច្បាស់ តាំងពី​កំណើត​គ្រឹះ​នៃ​ផែនដី​ទេ​ឬ​?


គឺ​ព្រះអង្គ​ហើយ ដែល​គង់​លើ​ដំបូលក្រឡូម​នៃ​ផែនដី ហើយ​មនុស្សដែល​រស់នៅ​លើ​ផែនដី​ក៏​ប្រៀបដូចជា​កណ្ដូប​វិញ​។ គឺ​ព្រះអង្គ​ហើយ ដែល​លាត​ផ្ទៃមេឃ​ដូចជា​វាំងនន ហើយ​សន្ធឹង​វា​ដូចជា​រោង​សម្រាប់​រស់នៅ​។


ចូរ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់ ហើយ​មើល​ចុះ​! តើ​នរណា​បាន​និម្មិតបង្កើត​របស់ទាំងនេះ​? គឺ​ព្រះអង្គដែល​នាំ​ពលបរិវារ​នៅ​ទីនោះ​ចេញមក​តាម​ចំនួន ទាំង​ហៅ​ពួកវា​នីមួយៗ​តាម​ឈ្មោះ ដោយ​ព្រះចេស្ដា​ដ៏ធំ និង​ឫទ្ធានុភាព​ដ៏ខ្លាំងក្លា​; គ្មាន​ណាមួយ​ខាន​ឡើយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ដែល​និម្មិតបង្កើត​ផ្ទៃមេឃ ហើយ​សន្ធឹង​វា ជា​ព្រះដែល​លាត​ផែនដី និង​អ្វីដែលចេញមក​ពី​ទីនោះ ជា​ព្រះដែល​ប្រទាន​ខ្យល់ដង្ហើម​ដល់​បណ្ដាជន​នៅលើ​ផែនដី ហើយ​ប្រទាន​វិញ្ញាណ​ដល់​អ្នកដែល​ដើរ​នៅ​ទីនោះ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖


ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក និង​ជា​អ្នកដែល​សូន​អ្នក​តាំងពី​ផ្ទៃម្ដាយ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា ជា​អ្នកដែល​បង្កើត​របស់សព្វសារពើ​; យើង​បាន​សន្ធឹង​ផ្ទៃមេឃ​តែម្នាក់ឯង ហើយ​បាន​លាត​ផែនដី​ដោយ​ខ្លួនយើង​;


គឺ​យើង​ហើយ ដែល​ធ្វើ​ផែនដី ហើយ​និម្មិតបង្កើត​មនុស្ស​នៅ​ទីនោះ​; គឺ​យើង​ហើយ ដែល​លាត​ផ្ទៃមេឃ​ដោយ​ដៃ​របស់យើង ហើយ​យើង​បាន​បង្គាប់​អស់ទាំង​ពលបរិវារ​របស់វា​ដែរ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ផ្ទៃមេឃ ——​ព្រះអង្គ​ជា​ព្រះ​ដែល​សូន និង​ធ្វើ​ផែនដី​; ព្រះអង្គ​បាន​តាំង​វា​ឡើង មិនមែន​និម្មិតបង្កើត​វា​ឲ្យនៅ​ទទេ​ឡើយ គឺ​សូន​វា​ដើម្បីឲ្យ​គេ​រស់នៅ​—— ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន”។ ព្រះអង្គ​ដែល​លោក​បាន​ជឿ គឺជា​ព្រះ​ដែល​ផ្ដល់ជីវិត​ដល់​មនុស្សស្លាប់ និង​ហៅ​អ្វីៗ​ដែល​គ្មាន​ឲ្យ​ទៅជា​មាន​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម