កុំឲ្យព្រលឹងរបស់យើងចូលទៅក្នុងការពិគ្រោះរបស់ពួកគេឡើយ កុំឲ្យសិរីរុងរឿងរបស់យើងចូលរួមក្នុងអង្គប្រជុំរបស់ពួកគេឡើយ ដ្បិតពួកគេបានសម្លាប់មនុស្សដោយកំហឹងរបស់ពួកគេ ហើយបានកាត់សរសៃពួរជើងគោឈ្មោលតាមអំពើចិត្ត។
ទំនុកតម្កើង 1:1 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ អាល់គីតាប មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ |
កុំឲ្យព្រលឹងរបស់យើងចូលទៅក្នុងការពិគ្រោះរបស់ពួកគេឡើយ កុំឲ្យសិរីរុងរឿងរបស់យើងចូលរួមក្នុងអង្គប្រជុំរបស់ពួកគេឡើយ ដ្បិតពួកគេបានសម្លាប់មនុស្សដោយកំហឹងរបស់ពួកគេ ហើយបានកាត់សរសៃពួរជើងគោឈ្មោលតាមអំពើចិត្ត។
ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ!
ពួកអ្នកធ្វើអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ! នោះខ្ញុំនឹងកាន់តាមសេចក្ដីបង្គាប់របស់ព្រះនៃខ្ញុំ។
មានពរហើយ ប្រជារាស្ត្រដែលមានសណ្ឋានដូច្នេះ! មានពរហើយ ប្រជារាស្ត្រដែលមានព្រះយេហូវ៉ាជាព្រះរបស់ខ្លួន!៕
មានពរហើយ អ្នកដែលព្រះរបស់យ៉ាកុបជាជំនួយរបស់ខ្លួន អ្នកដែលសេចក្ដីសង្ឃឹមរបស់គេនៅក្នុងព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្លួន!
ព្រះយេហូវ៉ាទ្រង់ថែរក្សាជនអន្តោប្រវេសន៍ ហើយទ្រទ្រង់កូនកំព្រា និងស្ត្រីមេម៉ាយ ប៉ុន្តែព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សអាក្រក់វៀច។
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ជើងរបស់ទូលបង្គំឈរនៅកន្លែងរាបស្មើ ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា នៅក្នុងអង្គប្រជុំ៕
ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ! មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ!
គេគិតគូរអំពើទុច្ចរិតនៅលើគ្រែរបស់ខ្លួន គេឈរក្នុងផ្លូវមិនល្អ គេមិនបដិសេធការអាក្រក់ឡើយ”។
សូមបំពួនទូលបង្គំពីការឃុបឃិតរបស់មនុស្សដែលធ្វើអាក្រក់ ពីអង្គប្រជុំរបស់អ្នកប្រព្រឹត្តអំពើទុច្ចរិត
ដូច្នេះ យើងបានបណ្ដោយពួកគេតាមភាពរឹងរូសនៃចិត្តរបស់ខ្លួន ឲ្យពួកគេដើរតាមគម្រោងរបស់ខ្លួន។
កូនរបស់ខ្ញុំអើយ កុំដើរជាមួយពួកគេក្នុងផ្លូវនោះឡើយ ចូរឃាត់ឃាំងជើងអ្នកពីគន្លងរបស់ពួកគេ
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។
ការកាត់ទោសត្រូវបានរៀបចំសម្រាប់មនុស្សចំអកឡកឡឺយ ហើយការវាយនឹងរំពាត់ត្រូវបានរៀបចំសម្រាប់ខ្នងរបស់មនុស្សល្ងង់៕
ចំពោះមនុស្សចំអកឡកឡឺយ ព្រះអង្គចំអកឡកឡឺយដាក់ពួកគេ រីឯចំពោះមនុស្សរាបទាបវិញ ព្រះអង្គប្រទានព្រះគុណ។
ផ្លូវរបស់មនុស្សអាក្រក់ដូចជាភាពងងឹតសូន្យ ពួកគេមិនដឹងថាខ្លួនឯងជំពប់ដោយសារអ្វីទេ។
ប្រសិនបើអ្នកមានប្រាជ្ញា នោះគឺមានប្រាជ្ញាសម្រាប់ខ្លួនឯង; ប្រសិនបើអ្នកបានចំអកឡកឡឺយ នោះអ្នកនឹងត្រូវរងតែម្នាក់ឯងប៉ុណ្ណោះ។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ស៊ីម៉ូនកូនយ៉ូណាសអើយ! អ្នកមានពរហើយ ដ្បិតមនុស្សមិនបានបើកសម្ដែងដល់អ្នកទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ ដែលបានបើកសម្ដែងដល់អ្នក។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“អ្នកដែលឮព្រះបន្ទូលរបស់ព្រះ ហើយប្រតិបត្តិតាមវិញទេ ដែលមានពរ!”។
អ្នកនេះមិនបានយល់ស្របជាមួយគម្រោង និងអំពើរបស់ពួកគេទេ។ គាត់មកពីអើរីម៉ាថេដែលជាទីក្រុងមួយរបស់ជនជាតិយូដា ហើយជាអ្នកដែលរង់ចាំអាណាចក្ររបស់ព្រះ។
ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាម នោះអ្នករាល់គ្នាមានពរហើយ។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើអ្នកជឿដោយសារឃើញខ្ញុំឬ? មានពរហើយ អ្នកដែលជឿដោយមិនឃើញ”។
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
ដោយហេតុនេះ ចូរយកឈុតគ្រឿងសឹកពេញលេញរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចតតាំងក្នុងថ្ងៃដ៏អាក្រក់បាន ហើយឲ្យអ្នករាល់គ្នានៅតែឈរមាំ ក្រោយពីបានធ្វើអ្វីៗទាំងអស់។
ជាការពិត រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងរបស់សាសន៍ដទៃ ដូចជារស់នៅក្នុងការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបបដិមាករដែលខុសនឹងក្រឹត្យវិន័យ នោះល្មមហើយ។
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!