Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 5 - ព្រះគម្ពីរខ្មែរសាកល


ពូជអម្បូររបស់សេថ

1 នេះ​ជា​កំណត់ត្រា​វង្សត្រកូល​របស់​អ័ដាម​: នៅ​ថ្ងៃ​ដែល​ព្រះ​និម្មិតបង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈដូច​ព្រះ

2 គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។ នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវបាន​និម្មិតបង្កើត ព្រះអង្គ​បាន​ប្រទានពរ​ពួកគេ ហើយ​ឲ្យឈ្មោះ​ពួកគេ​ថា “មនុស្ស”។

3 អ័ដាម​រស់នៅ​បាន ១៣០ ឆ្នាំ គាត់​ក៏​បង្កើត​កូនប្រុសម្នាក់​ដែល​មាន​លក្ខណៈដូច​គាត់ តាម​រូបរាង​របស់គាត់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​សេថ​។

4 ក្រោយពី​បង្កើត​សេថ អ័ដាម​មាន​អាយុ ៨០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

5 ដូច្នេះ អាយុ​ទាំងអស់​ដែល​អ័ដាម​រស់នៅ​គឺ ៩៣០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

6 សេថ​រស់នៅ​បាន ១០៥ ឆ្នាំ គាត់​ក៏​បង្កើត​អេណុស​។

7 ក្រោយពី​បង្កើត​អេណុស សេថ​រស់នៅ​បាន ៨០៧ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

8 ដូច្នេះ អាយុ​ទាំងអស់​របស់​សេថ​គឺ ៩១២ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

9 អេណុស​រស់នៅ​បាន ៩០ ឆ្នាំ គាត់​ក៏​បង្កើត​កៃណាន​។

10 ក្រោយពី​បង្កើត​កៃណាន អេណុស​រស់នៅ​បាន ៨១៥ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

11 ដូច្នេះ អាយុ​ទាំងអស់​របស់​អេណុស​គឺ ៩០៥ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

12 កៃណាន​រស់នៅ​បាន ៧០ ឆ្នាំ គាត់​ក៏​បង្កើត​ម៉ាលេលាល​។

13 ក្រោយពី​បង្កើត​ម៉ាលេលាល កៃណាន​រស់នៅ​បាន ៨៤០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

14 ដូច្នេះ អាយុ​ទាំងអស់​របស់​កៃណាន​គឺ ៩១០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

15 ម៉ាលេលាល​រស់នៅ​បាន ៦៥ ឆ្នាំ គាត់​ក៏​បង្កើត​យ៉ារេឌ​។

16 ក្រោយពី​បង្កើត​យ៉ារេឌ ម៉ាលេលាល​រស់នៅ​បាន ៨៣០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

17 ដូច្នេះ អាយុ​ទាំងអស់​របស់​ម៉ាលេលាល​គឺ ៨៩៥ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

18 យ៉ារេឌ​រស់នៅ​បាន ១៦២ ឆ្នាំ គាត់​ក៏​បង្កើត​ហេណុក​។

19 ក្រោយពី​បង្កើត​ហេណុក យ៉ារេឌ​រស់នៅ​បាន ៨០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

20 ដូច្នេះ អាយុ​ទាំងអស់​របស់​យ៉ារេឌ​គឺ ៩៦២ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

21 ហេណុក​រស់នៅ​បាន ៦៥ ឆ្នាំ គាត់​ក៏​បង្កើត​មធូសាឡា​។

22 ក្រោយពី​បង្កើត​មធូសាឡា ហេណុក​បាន​ដើរ​ជាមួយ​ព្រះ​ក្នុងរយៈពេល ៣០០ ឆ្នាំ ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

23 ដូច្នេះ អាយុ​ទាំងអស់​របស់​ហេណុក​គឺ ៣៦៥ ឆ្នាំ​។

24 ហេណុក​បាន​ដើរ​ជាមួយ​ព្រះ រួច​មិនមាន​គាត់​ទៀតទេ ពីព្រោះ​ព្រះ​បាន​ទទួលយក​គាត់​ទៅ​។

25 មធូសាឡា​រស់នៅ​បាន ១៨៧ ឆ្នាំ គាត់​ក៏​បង្កើត​ឡាមេក​។

26 ក្រោយពី​បង្កើត​ឡាមេក មធូសាឡា​រស់នៅ​បាន ៧៨២ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

27 ដូច្នេះ អាយុ​ទាំងអស់​របស់​មធូសាឡា​គឺ ៩៦៩ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

28 ឡាមេក​រស់នៅ​បាន ១៨២ ឆ្នាំ គាត់​ក៏​បង្កើត​កូនប្រុស​ម្នាក់

29 ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​ណូអេ ដោយ​និយាយថា​៖ “កូននេះ​នឹង​ផ្ដល់ភាពធូរស្បើយ​ដល់​យើង​ពី​ការងារដ៏ធ្ងន់​របស់យើង និង​ពី​ការនឿយហត់​នៃ​ដៃ​របស់យើង ដែល​មកពី​ដី​ដែល​ព្រះយេហូវ៉ា​បាន​ដាក់បណ្ដាសា”។

30 ក្រោយពី​បង្កើត​ណូអេ ឡាមេក​រស់នៅ​បាន ៥៩៥ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

31 ដូច្នេះ អាយុ​ទាំងអស់​របស់​ឡាមេក​គឺ ៧៧៧ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

32 ពេល​ណូអេ​មាន​អាយុ ៥០០ ឆ្នាំ ណូអេ​បាន​បង្កើត​សិម ហាំ និង​យ៉ាផែត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម