Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:3 - ព្រះគម្ពីរខ្មែរសាកល

3 មានពរ​ហើយ អ្នកដែល​រក្សា​សេចក្ដីយុត្តិធម៌ ដែល​អនុវត្ត​សេចក្ដីសុចរិត​គ្រប់ពេល​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​វេលា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា អ្នក​នោះ​មាន​សុភមង្គល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​គ្រប់​វេលា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:3
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ស្បថ ហើយក៏​បញ្ជាក់ ថាទូលបង្គំ​នឹង​កាន់តាម​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។


ទូលបង្គំ​មានទំនោរចិត្ត​ប្រព្រឹត្តតាម​បទបញ្ញត្តិ​របស់ព្រះអង្គ ជារៀងរហូត​ដល់​ទីបញ្ចប់​។


ព្រលឹង​របស់ទូលបង្គំ​បាន​អស់ទៅ​គ្រប់ពេលវេលា ដោយសារតែ​សេចក្ដីប្រាថ្នា​ចំពោះ​ច្បាប់​របស់ព្រះអង្គ​។


ទូលបង្គំ​នឹង​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជានិច្ច គឺ​ជារៀងរហូតអស់កល្បជានិច្ច​។


គឺ​អ្នកដែល​ដើរ​ដោយ​ទៀងត្រង់ ប្រព្រឹត្ត​សេចក្ដីសុចរិត ហើយ​និយាយ​សេចក្ដីពិត​ក្នុងចិត្ត​របស់ខ្លួន


សូម​កុំ​នឹកចាំ​បាប​កាលពីនៅ​យុវវ័យ​របស់ទូលបង្គំ និង​ការបំពាន​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ដោយព្រោះ​សេចក្ដីល្អ​របស់ព្រះអង្គ​ផង​!


ព្រះអង្គ​ទ្រង់​ជួប​អ្នកដែល​រីករាយ​នឹង​ប្រព្រឹត្ត​សេចក្ដីសុចរិត គឺ​អ្នកដែល​នឹកចាំ​ព្រះអង្គ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​។ មើល៍! ព្រះអង្គ​បាន​ព្រះពិរោធ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​; យើងខ្ញុំ​នៅក្នុង​បាប​ជាយូរមកហើយ ចុះ​តើ​យើងខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ​?


ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ”៕


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកផារិស៊ី​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីររូ និង​ដំណាំបន្លែ​គ្រប់ប្រភេទ ប៉ុន្តែ​អ្នករាល់គ្នា​បោះបង់ចោល​សេចក្ដីយុត្តិធម៌ និង​សេចក្ដីស្រឡាញ់របស់ព្រះ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។


ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។


អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។


ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់​តែងតែ​ខិតខំព្យាយាម​ជានិច្ច ឲ្យ​មាន​សតិសម្បជញ្ញៈ​ដែល​ឥតបន្ទោសបាន​នៅចំពោះ​ព្រះ និង​នៅចំពោះ​មនុស្ស​។


ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ


កុំឲ្យ​យើង​ធ្លាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​ល្អ​ឡើយ ដ្បិត​យើង​នឹង​ច្រូត​បានផល​នៅ​ពេលកំណត់ ប្រសិនបើ​យើង​មិន​បោះបង់ចោល​។


រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។


“មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!


ដោយហេតុនេះ ពួកគេ​ស្ថិត​នៅមុខ​បល្ល័ង្ក​របស់​ព្រះ ហើយ​បម្រើ​ព្រះអង្គ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។ ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ ក៏​នឹង​ពន្លាតរោង​លើ​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម