Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:15 - ព្រះគម្ពីរខ្មែរសាកល

15 កូន​របស់ខ្ញុំ​អើយ កុំ​ដើរ​ជាមួយ​ពួកគេ​ក្នុង​ផ្លូវ​នោះ​ឡើយ ចូរ​ឃាត់ឃាំង​ជើង​អ្នក​ពី​គន្លង​របស់ពួកគេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កូន​អើយ ឯង​កុំ​ដើរ​ក្នុង​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កូន​អើយ កុំ​សេព‌គប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កូន​អើយ កុំ​ឲ្យ​ឯង​ដើរ​ក្នុង​ផ្លូវ​ជា​មួយ​នឹង​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ច្រក​របស់​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កូន​អើយ កុំ​សេព‌គប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នក​ដែល​មិន​ដើរ​ក្នុង​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​ក្នុង​ផ្លូវ​របស់​មនុស្សបាប ឬ​អង្គុយ​នៅ​កៅអី​របស់​មនុស្សចំអកឡកឡឺយ​!


ទូលបង្គំ​បាន​ទប់​ជើង​ទូលបង្គំ​ពី​អស់ទាំង​គន្លង​អាក្រក់ ដើម្បី​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។


ចូរ​ដាក់​ចំណែក​របស់អ្នក​រួមជាមួយ​យើង​ចុះ យើង​ទាំងអស់គ្នា​នឹង​មាន​ថង់ប្រាក់​តែមួយ​!”


អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


កុំ​ច្រណែន​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ចេះតែចង់​នៅ​ជាមួយ​ពួកគេ​ដែរ


កុំ​ច្រណែន​មនុស្ស​ហិង្សា​ឡើយ ក៏​កុំ​ជ្រើសរើស​ផ្លូវ​ណាមួយ​របស់គេ​ដែរ


កុំ​ងាកចេញ​ទៅ​ស្ដាំ ឬ​ឆ្វេង​ឡើយ ចូរ​បែរ​ជើង​របស់អ្នក​ចេញ​ពី​សេចក្ដី​អាក្រក់​៕


ចូរ​ដាក់​ផ្លូវ​របស់អ្នក​ឲ្យឆ្ងាយ​ពី​នាង ហើយ​កុំ​ទៅជិត​មាត់ទ្វារ​ផ្ទះ​នាង​ឲ្យសោះ


ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។


អ្នកដែល​ដើរ​ក្នុង​សេចក្ដីយុត្តិធម៌ ហើយ​និយាយ​សេចក្ដីទៀងត្រង់ ជា​អ្នកដែល​បដិសេធ​កម្រៃទុច្ចរិត​ពី​ការសង្កត់សង្កិន ជា​អ្នកដែល​រា​ដៃ​មិន​ទទួល​សំណូក ជា​អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​មិន​ស្ដាប់​ការបង្ហូរឈាម ហើយ​បិទ​ភ្នែក​របស់ខ្លួន​មិន​មើល​ទៅ​ការ​អាក្រក់


“ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម