Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 1:6 - ព្រះគម្ពីរខ្មែរសាកល

6 ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​ព្រះ‌យេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដ្បិត​ព្រះ‌អម្ចាស់​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ នាំ​ឲ្យ​ខ្លួន​វិនាស​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដ្បិត​អុលឡោះ‌តាអាឡា​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ នាំ​ឲ្យ​ខ្លួន​វិនាស​អន្តរាយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 1:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​ក្ដៅក្រហាយ​; គេ​នឹង​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់ទៅ​; ចំណង់​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​៕


កាលណា​វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ នោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ផ្លូវ​របស់ទូលបង្គំ​; នៅក្នុង​គន្លង​ដែល​ទូលបង្គំ​ដើរ ពួកគេ​បាន​បង្កប់​អង្គប់​ដើម្បី​ចាប់​ទូលបង្គំ​។


សូម​សង្កេតមើល​ខាងស្ដាំ​ផង គ្មានអ្នកណា​ចាប់អារម្មណ៍​នឹង​ទូលបង្គំ​ឡើយ​; ជម្រក​បាន​បាត់​ពី​ទូលបង្គំ គ្មានអ្នកណា​ខ្វល់ខ្វាយ​នឹង​ព្រលឹង​របស់ទូលបង្គំ​ឡើយ​!


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​ជនអន្តោប្រវេសន៍ ហើយ​ទ្រទ្រង់​កូនកំព្រា និង​ស្ត្រីមេម៉ាយ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វៀច​។


សត្រូវ​បាន​វិនាសសូន្យ គឺទៅជា​ទីបាក់បែក​ដ៏អស់កល្ប​; ព្រះអង្គ​បាន​រម្លើង​ទីក្រុង​របស់ពួកគេ​ចោល សូម្បីតែ​ការនឹកចាំ​អំពី​ពួកគេ​ក៏​វិនាស​អស់​ដែរ​។


មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


ផ្លូវ​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ស្រឡាញ់​អ្នកដែល​ដេញតាម​សេចក្ដីសុចរិតយុត្តិធម៌​។


“ចូរ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ធំ និង​ផ្លូវ​ទូលាយ នាំទៅ​រក​សេចក្ដីវិនាស ហើយ​មាន​មនុស្ស​ជាច្រើន​ចូល​តាម​នោះ​។


“គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​របស់ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ


ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


ប៉ុន្តែ​មនុស្ស​ទាំងនេះ ដូច​សត្វ​គ្មានវិចារណញ្ញាណ​ដែល​កើតមក​តាមធម្មជាតិ​ដើម្បីឲ្យ​គេ​ចាប់ និង​សម្លាប់ ហើយ​ពួកគេ​និយាយប្រមាថ​អ្វីៗដែល​ពួកគេ​មិនស្គាល់‍។ ពួកគេ​នឹង​ត្រូវបាន​បំផ្លាញ​ក្នុង​ការវិនាស​របស់​ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម