Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 2:12 - ព្រះគម្ពីរខ្មែរសាកល

12 ដើម្បី​រំដោះ​អ្នក​ពី​ផ្លូវ​របស់​មនុស្ស​អាក្រក់ និង​ពី​មនុស្ស​ដែល​និយាយ​សេចក្ដីកំហូច​——

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អា‌ក្រក់ ហើយ​ពី​ពួក​មនុស្ស ដែល​តែង​តែ​និយាយ​ពាក្យ​វៀច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដែល​ពោល​ពាក្យ​ខិល‌ខូច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អាក្រក់ ហើយ​ពី​ពួក​មនុស្ស​ដែល​តែង‌តែ​និយាយ​ពាក្យ​វៀច

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដែល​ពោល​ពាក្យ​ខិលខូច

សូមមើលជំពូក ចម្លង




សុភា‌សិត 2:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​វៀចវេរ​នឹង​ថយចេញ​ពី​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ព្រម​ស្គាល់​ការ​អាក្រក់​ឡើយ​។


សូម​កុំឲ្យ​ចិត្ត​របស់ទូលបង្គំ​ល្អៀង​ទៅរក​សេចក្ដីអាក្រក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាមួយ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ ហើយក៏​កុំឲ្យ​ទូលបង្គំ​ហូប​ម្ហូបដ៏ឆ្ងាញ់​របស់ពួកគេ​ដែរ​។


បបូរមាត់​របស់​មនុស្ស​សុចរិត​ចេះ​និយាយ​អ្វីដែលសមគួរ រីឯ​មាត់​របស់​មនុស្ស​អាក្រក់​និយាយតែ​សេចក្ដីកំហូច​៕


អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


ភ្នែក​របស់អ្នក​នឹង​ឃើញ​អ្វី​ប្លែកៗ ហើយ​ចិត្ត​របស់អ្នក​នឹង​ពោល​សេចក្ដីកំហូច​។


អ្នកដែល​ទុកចិត្តលើ​ចិត្ត​របស់ខ្លួន អ្នកនោះ​ជា​មនុស្សល្ងង់ រីឯ​អ្នកដែល​ដើរ​ដោយ​ប្រាជ្ញា អ្នកនោះ​នឹង​ត្រូវបាន​រំដោះ​។


ដ្បិត​មនុស្ស​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទៀងត្រង់​វិញ​។


មនុស្ស​អប្រិយ គឺ​មនុស្ស​ទុច្ចរិត ដើរចុះឡើង​ដោយ​មាត់​វៀចវេរ


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។


ព្រមទាំង​នឹង​មាន​មនុស្ស​ដែល​អធិប្បាយ​បង្វែរ កើតមាន​ពីចំណោម​អ្នករាល់គ្នា​ផ្ទាល់ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​តាម​ខ្លួន។


កុំ​ចាញ់បោក​ឡើយ​! “មិត្ត​អាក្រក់​ធ្វើឲ្យខូច​ចរិត​ល្អ”។


“ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម