Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 4:3 - ព្រះគម្ពីរខ្មែរសាកល

3 ជាការពិត រយៈពេល​កន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​តាម​បំណង​របស់​សាសន៍ដទៃ ដូចជា​រស់នៅ​ក្នុង​ការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និង​ការថ្វាយបង្គំរូបបដិមាករ​ដែល​ខុសនឹងក្រឹត្យវិន័យ នោះ​ល្មម​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 រយៈ​ពេល​កន្លង​មក​ដែល​អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​តាម​បំណង​របស់​សាសន៍​ដទៃ​ គឺ​បណ្ដោយ​តាម​ការ​ល្មោភ​កាម​ សេចក្ដីប៉ង​ប្រាថ្នា​អាក្រក់​ ប្រមឹក​ ស៊ីផឹក​អ៊ូអែ ​ប្រកួត​គ្នា​ផឹក​ និង​ថ្វាយបង្គំ​រូបព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ នោះ​ល្មម​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​រស់​នៅ​ដូច​ជា​ពួក​សាសន៍​ដទៃ ទាំង​រស់​នៅ​ក្នុង​សេចក្តី​អាស‌អាភាស ចិត្ត​ពុះ​កញ្រ្ជោល ប្រមឹក ចិត្ត​ស្រើប​ស្រាល ស៊ី​ផឹក​ជ្រុល និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ល្មើស​នឹង​វិន័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពី​ដើម បងប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ ​ចូល​ចិត្ត​នោះ យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាស‌អាភាស ការ​ស្រើប‌ស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពី​ដើម បង​ប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​អុលឡោះ​ចូល​ចិត្ដ​នោះ​យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ដ​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។

សូមមើលជំពូក ចម្លង




១ ពេត្រុស 4:3
30 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​អ្នកទាំងនោះ​ដើរយោលយោក​ដោយ​ស្រា ក៏​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង​; ពួក​បូជាចារ្យ និង​ពួក​ព្យាការី​ដើរយោលយោក​ដោយ​គ្រឿងស្រវឹង ពួកគេ​ភាន់ភាំង​ដោយ​ស្រា ពួកគេ​ដើរទ្រេតទ្រោត​ដោយ​គ្រឿងស្រវឹង ពួកគេ​ដើរយោលយោក​ក្នុង​ការឃើញនិមិត្ត ពួកគេ​ជំពប់ដួល​ក្នុង​ការកាត់ក្ដី​។


វេទនា​ហើយ​! ពួកអ្នកដែល​ក្រោកឡើង​ពី​ព្រលឹម​ដើម្បី​រត់តាម​គ្រឿងស្រវឹង ហើយ​បង្អង់នៅ​រហូតដល់​យប់ជ្រៅ ទាំង​ស្រវឹងងងុល​ដោយ​ស្រា​!


ជា​ពួកអ្នក​អង្គុយ​នៅតាម​ផ្នូរ ហើយ​ស្នាក់នៅពេលយប់​នៅ​ទីលាក់កំបាំង ជា​ពួកអ្នក​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​សាច់អសោច​នៅក្នុង​ភាជនៈ​របស់ពួកគេ


ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និង​អំពើឆោតល្ងង់​។


“ថ្វីត្បិតតែ​ព្រះ​បាន​ទតរំលង​ជំនាន់​អវិជ្ជា​ទាំងនោះ​ក៏ដោយ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​កំពុង​បង្គាប់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​ឲ្យ​កែប្រែចិត្ត


ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។


អ្នករាល់គ្នា​ដឹង​ហើយ​ថា កាល​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​នៅឡើយ អ្នករាល់គ្នា​តែងតែ​ត្រូវគេ​នាំទៅ​រក​រូបបដិមាករ​ដែល​មិនចេះនិយាយ មិនថា​ត្រូវបាន​នាំទៅ​ដោយ​របៀបយ៉ាងណាក៏ដោយ​។


អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​លាងសម្អាត និង​ញែកជាវិសុទ្ធ ព្រមទាំង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ក្នុង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃយើង​។


ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់​ម្ដងទៀត ព្រះ​របស់ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​ចុះ​នៅមុខ​អ្នករាល់គ្នា ហើយ​ខ្ញុំ​ត្រូវ​កាន់ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្តបាប​ពីមុន តែ​មិន​កែប្រែចិត្ត​ពី​អំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម ដែល​គេ​បាន​ប្រព្រឹត្ត​៕


កិច្ចការ​ខាងសាច់ឈាម នោះ​ជាក់ច្បាស់​ហើយ គឺ​មាន​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការល្មោភកាម


ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និង​អ្វីៗ​ដែល​ស្រដៀងនឹង​ការ​ទាំងនេះ​។ ចំពោះ​ការទាំងនេះ ខ្ញុំ​សូម​ដាស់តឿនទុកមុន​ដល់​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ដាស់តឿនពីមុន​ហើយ​ថា អ្នក​ដែល​ប្រព្រឹត្ត​ការទាំងនេះ​នឹង​មិន​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​ឡើយ​។


កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។


មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ក្នុងនាមជា​កូន​នៃ​ការស្ដាប់បង្គាប់ កុំ​ត្រាប់តាម​តណ្ហា​នៃ​ភាពអវិជ្ជា​ពីមុន​របស់អ្នករាល់គ្នា​ឡើយ


ដ្បិត​មាន​អ្នកខ្លះ​លបចូលមក ជា​អ្នក​ដែល​មាន​កត់ទុក​តាំងពីយូរមកហើយ​អំពីពួកគេ សម្រាប់​ការជំនុំជម្រះ​។ ពួកគេ​ជា​មនុស្ស​មិនគោរពព្រះ ដែល​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះ​នៃយើង​ទៅជា​លេស​នៃ​ការល្មោភកាម​វិញ ព្រមទាំង​បដិសេធ​ចៅហ្វាយ​តែមួយអង្គ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម