Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 1:2 - ព្រះគម្ពីរខ្មែរសាកល

2 ផ្ទុយទៅវិញ សេចក្ដីត្រេកអរ​របស់អ្នកនោះ​នៅក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ហើយ​អ្នកនោះ​ជញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់ ព្រះ‌អម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ* របស់​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ហ៊ូកុំ​របស់ អុលឡោះ‌តាអាឡា ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ហ៊ូកុំ របស់​ទ្រង់ ទាំង​យប់ ទាំង​ថ្ងៃ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 1:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេលល្ងាច អ៊ីសាក​ចេញទៅ​សញ្ជឹងគិត​នៅ​ទីវាល​។ គាត់​ងើបភ្នែកឡើង នោះ​មើល៍! គាត់​ឃើញ​ហ្វូង​អូដ្ឋ​កំពុង​ចូលមក​។


សូមឲ្យ​ការសញ្ជឹងគិត​របស់ខ្ញុំ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​; ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា​។


ហាលេលូយ៉ា​! មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ពេញចិត្ត​យ៉ាងខ្លាំង​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​!


មានពរ​ហើយ អ្នកដែល​ផ្លូវ​របស់ខ្លួន​គ្រប់លក្ខណ៍ គឺ​អ្នកដែល​ដើរ​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​!


ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


សូម​នាំ​ទូលបង្គំ​ឲ្យដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​បាន​ពេញចិត្ត​នឹង​ផ្លូវនោះ​។


ចំពោះ​ទូលបង្គំ ក្រឹត្យវិន័យ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ ប្រសើរ​ជាង​មាស និង​ប្រាក់​រាប់ពាន់​ទៅទៀត​។


ប្រសិនបើ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មិនមែន​ជា​អំណរ​របស់ទូលបង្គំ​ទេ ម្ល៉េះសម​ទូលបង្គំ​បាន​វិនាស​នៅក្នុង​ទុក្ខវេទនា​របស់ទូលបង្គំ​ហើយ​។


ព្រះ​នៃទូលបង្គំ​អើយ​! ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​! ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែកឡើង​នៅចំពោះ​ព្រះអង្គ ទាំងយប់ទាំងថ្ងៃ​!


តើ​ព្រះ​មិន​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះអង្គ ដែល​កំពុង​ស្រែករក​ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​ទេ​ឬ​? តើ​ព្រះអង្គ​ចេះតែ​ពន្យារពេល​ជួយពួកគេ​ឬ​?


រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូតដល់​អាយុ​ប៉ែតសិប​បួន​ឆ្នាំ​។ គាត់​មិនដែល​ចាកចេញ​ពី​ព្រះវិហារ​ឡើយ គឺ​តែងតែ​បម្រើ​ព្រះ​ទាំងយប់ទាំងថ្ងៃ ដោយ​ការតមអាហារ និង​ការអធិស្ឋាន​។


ពោលគឺ ខ្ញុំ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ស្របតាម​បុគ្គល​ខាងក្នុង​របស់ខ្ញុំ


ដ្បិត​បងប្អូន​អើយ អ្នករាល់គ្នា​នឹកចាំ​អំពី​ការនឿយហត់ និង​ការលំបាក​របស់យើង គឺ​យើង​បាន​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ខណៈដែល​យើង​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា ដើម្បីកុំឲ្យ​ទៅជាបន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​អ្នករាល់គ្នា​ឡើយ​។


ចូរ​រិះគិត​អំពី​សេចក្ដីទាំងនេះ ហើយ​ផ្ដាច់ខ្លួន​ទៅក្នុង​សេចក្ដី​ទាំងនេះ ដើម្បីឲ្យ​ការចម្រើនឡើង​របស់អ្នក​បាន​ជាក់ច្បាស់​ដល់​ទាំងអស់គ្នា​។


ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ ជា​ព្រះអង្គ​ដែល​ខ្ញុំ​បាន​បម្រើ​តពី​ដូនតា​របស់ខ្ញុំ​ដោយ​សតិសម្បជញ្ញៈ​បរិសុទ្ធ ដោយ​ខ្ញុំ​នឹកចាំ​អំពី​អ្នក​ក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​។


ជាការពិត នេះ​ជា​សេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។ រីឯ​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​មិនមែន​ជា​បន្ទុកធ្ងន់​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម