Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 64:2 - ព្រះគម្ពីរខ្មែរសាកល

2 សូម​បំពួន​ទូលបង្គំ​ពី​ការឃុបឃិត​របស់​មនុស្សដែល​ធ្វើអាក្រក់ ពី​អង្គប្រជុំ​របស់​អ្នក​ប្រព្រឹត្ត​អំពើទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​លាក់​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ផែន​ការ​សម្ងាត់ របស់​ពួក​មនុស្ស​អាក្រក់ និង​ពីពពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់ និង​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​លាក់​ទូលបង្គំ ឲ្យ​កំបាំង​ពី​សេចក្ដី​ដែល​ពួក​ប្រព្រឹត្ត អាក្រក់​ប្រឹក្សា​ដោយ​សំងាត់ នឹង​ពី​ការ​ចលាចល​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់ និង​ឲ្យ​ខ្ញុំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 64:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូល​នឹង​កាអ៊ីន​ថា​៖ “ម្ដេចក៏​អ្នក​ក្ដៅក្រហាយ​? ម្ដេចក៏​អ្នក​ធ្លាក់ទឹកមុខ​ដូច្នេះ​?


ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​សត្រូវ​របស់ទូលបង្គំ​ផង ទូលបង្គំ​បាន​រត់មកលាក់ខ្លួន​នៅក្នុង​ព្រះអង្គ​ហើយ​!


បណ្ដា​ស្ដេច​នៃ​ផែនដី​ក្រោកឡើង ពួក​មេគ្រប់គ្រង​បាន​ឃុបឃិត​គ្នា ទាស់នឹង​ព្រះយេហូវ៉ា ហើយ​ទាស់នឹង​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ថា​៖


ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។


ព្រះយេហូវ៉ា​អើយ បច្ចាមិត្ត​របស់ទូលបង្គំ​កើនចំនួនច្រើន​ណាស់ហ្ន៎​! មនុស្ស​ជាច្រើន​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​!


ព្រះអង្គ​លាក់​ពួកគេ​នៅក្នុង​ទីលាក់កំបាំង​នៃ​ព្រះវត្តមាន​របស់ព្រះអង្គ ពី​ឧបាយកល​របស់​មនុស្ស​; ព្រះអង្គ​រក្សា​ពួកគេ​ទុក​នៅក្នុង​ពន្លា ឲ្យរួចពី​ជម្លោះ​នៃ​អណ្ដាត​។


ពួកគេ​បង្កជម្លោះ ក៏​ពួនស្ទាក់ ហើយ​ឃ្លាំមើល​ជំហាន​របស់ខ្ញុំ ខណៈដែល​ចាំស្ទាក់​ព្រលឹង​របស់ខ្ញុំ​។


សូម​រំដោះ​ទូលបង្គំ​ពី​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត ហើយ​សង្គ្រោះ​ទូលបង្គំ​ពី​មនុស្ស​បង្ហូរឈាម​ផង​!


ម្នាក់ៗ​នឹង​បាន​ដូចជា​ទីលាក់ខ្លួន​ពី​ខ្យល់ និង​ទីលាក់កំបាំង​ពី​ព្យុះ ដូចជា​ផ្លូវទឹក​នៅ​កន្លែងហួតហែង និង​ដូចជា​ម្លប់​ថ្មដា​ដ៏ធំ​នៅ​ទឹកដី​រីងស្ងួត​។


រីឯ​ពួកយូដា​ក៏​គាំទ្រ​ដែរ ដោយ​បញ្ជាក់ថា ការទាំងនេះ​ពិតជា​ដូច្នេះ​មែន​។


ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម