Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:8 - ព្រះគម្ពីរខ្មែរសាកល

8 ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះយេហូវ៉ា​ទ្រង់​ល្អ​! មានពរ​ហើយ មនុស្ស​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់ មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប! អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឲ្យ​ដឹង​ថា​អុលឡោះ‌តាអាឡា មាន​ចិត្ត​សប្បុរស​ដ៏​លើស‌លប់! អ្នក​ណា​ពឹង​ផ្អែក​លើ​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។


ព្រះបន្ទូល​របស់ព្រះអង្គ ផ្អែម​ដល់​ក្រអូមមាត់​របស់ទូលបង្គំ​យ៉ាងណាហ្ន៎​! វា​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត ដល់​មាត់​របស់ទូលបង្គំ​។


ចូរ​ថើប​ព្រះបុត្រា​ចុះ ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​! មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕


សូម​បន្ត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ដល់​អ្នកដែល​ស្គាល់​ព្រះអង្គ សូម​បន្ត​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​ផង​។


ឱ​ព្រះ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​មានតម្លៃ​យ៉ាងណាហ្ន៎​! មនុស្សលោក​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។


មនុស្ស​ខ្លាំងពូកែ​អើយ ហេតុអ្វីបានជា​អ្នក​អួត​អំពី​ការអាក្រក់​ដូច្នេះ​? សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ​នៅគង់វង្សជាដរាប​!


ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ មនុស្ស​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ មានពរ​ហើយ​!​៕


នេប៊ូក្នេសា​មានរាជឱង្ការ​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​! ព្រះអង្គ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​រំដោះ​ពួក​អ្នកបម្រើ​របស់ព្រះអង្គ​។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអង្គ ហើយ​ប្រឆាំង​នឹង​សេចក្ដីបង្គាប់​របស់​ស្ដេច ព្រមទាំង​លះបង់​រូបកាយ​របស់ខ្លួន ដើម្បី​មិន​គោរពបម្រើ និង​មិន​ថ្វាយបង្គំ​ព្រះ​ណា​ឡើយ លើកលែងតែ​ព្រះ​របស់ពួកគេ​ប៉ុណ្ណោះ​។


ដ្បិត​សេចក្ដីល្អ​របស់ព្រះអង្គ​ច្រើន​យ៉ាងណាហ្ន៎ សោភ័ណភាព​របស់ព្រះអង្គ​ល្អ​យ៉ាងណាហ្ន៎​! ស្រូវ​នឹង​ធ្វើឲ្យ​ពួក​មនុស្សកំលោះ​ចម្រើនឡើង ហើយ​ស្រាទំពាំងបាយជូរថ្មី​ក៏​ធ្វើឲ្យ​ពួក​ស្រីក្រមុំ​ចម្រើនឡើង​ដែរ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម