Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:28 - ព្រះគម្ពីរខ្មែរសាកល

28 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «គឺ​អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ហើយ​កាន់​តាម​ទេ​តើ​ ដែល​មាន​ពរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្តតាម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 តែ​ទ្រង់​មាន​បន្ទូល​តប​ថា ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​កាន់​តាម។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ប៉ុន្តែ អ៊ីសា​ឆ្លើយ​ថា៖ «អ្នក​ណា​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​អនុវត្ដ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភ‌មង្គល​ពិត​មែន»។

សូមមើលជំពូក ចម្លង




លូកា 11:28
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាលេលូយ៉ា​! មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ពេញចិត្ត​យ៉ាងខ្លាំង​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​!


មានពរ​ហើយ អស់អ្នក​ដែល​កោតខ្លាច​ព្រះយេហូវ៉ា គឺ​អ្នកដែល​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​!


អ្នកដែល​រក្សា​សេចក្ដីបង្គាប់ គឺ​រក្សា​ព្រលឹង​របស់ខ្លួន អ្នកដែល​មើលងាយ​ផ្លូវ​របស់ខ្លួន មុខជាស្លាប់មិនខាន​។


ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ​ចុះ​! មានពរ​ហើយ អ្នកដែល​រក្សា​ផ្លូវ​របស់ខ្ញុំ​!


ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ម្ដាយ​របស់ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ គឺ​អ្នកទាំងនេះ​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រព្រឹត្តតាម”។


ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។


មានពរ​ហើយ អ្នក​ដែល​អាន និង​អ្នក​ដែល​ស្ដាប់​ពាក្យ​ព្យាករ​នេះ ហើយ​កាន់តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​នៅក្នុង​នេះ ព្រោះថា​ពេលកំណត់​ជិតដល់​ហើយ។


“មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម