ព្រះរបស់យើងទ្រង់ស្មោះត្រង់ ដូច្នេះយើងត្រូវជឿលើអ្វីដែលទ្រង់បានមានបន្ទូល។ នៅក្នុងព្រះយើងមានជីវិតអស់កល្បជានិច្ច ដោយសារព្រះយេស៊ូវគ្រីស្ទដែលបានសុគតលើឈើឆ្កាង។ ព្រះយេស៊ូវមិនចង់ឲ្យអ្នកវង្វេងឡើយ ដូច្នេះទ្រង់បានប្រទានជីវិតអស់កល្បជានិច្ចនៅក្នុងទ្រង់។ អ្នកគ្រាន់តែត្រូវជឿដោយអស់ពីចិត្ត ដោយអស់ពីគំនិតថាទ្រង់ជាព្រះអម្ចាស់របស់អ្នក នោះអ្នកនឹងបានសង្គ្រោះ (អេភេសូរ ២:៨-៩)។ ព្រោះដោយព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយការនេះមិនមែនមកពីខ្លួនអ្នកទេ គឺជាអំណោយទានរបស់ព្រះ មិនមែនដោយសារការប្រព្រឹត្តទេ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។
ព្រះស្រឡាញ់អ្នកខ្លាំងណាស់ រហូតដល់ទ្រង់បានប្រទានព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ ឲ្យសុគតជំនួសអ្នក។ សាកគិតមើល តើអ្នកអាចឲ្យកូនរបស់អ្នកទៅស្លាប់ជំនួសមនុស្សលោកដែលពោរពេញដោយបាបកម្ម ដែលមិនសមនឹងទទួលបានទេឬ? ប៉ុន្តែព្រះបានធ្វើដូច្នោះដោយសារសេចក្ដីស្រឡាញ់ ដើម្បីកុំឲ្យអ្នកវង្វេង ប៉ុន្តែឲ្យអ្នកមានជីវិតអស់កល្បជានិច្ចនៅក្នុងទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ។ ជីវិតអស់កល្បជានិច្ចគឺជាអំណោយទានដែលមិនគួរទទួលបានពីព្រះ សម្រាប់អ្នក ដោយសារព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ (រ៉ូម ៦:២៣)។ ខណៈដែលបាបមានតម្លៃជាសេចក្ដីស្លាប់ អំណោយទានរបស់ព្រះគឺជាសេចក្ដីសង្គ្រោះ ដោយព្រះគុណដែលមិនគួរទទួលបាន។
ក្នុងនាមជាគ្រីស្ទាន អ្នកមិនចាំបាច់រង់ចាំដល់ស្លាប់ទើបអាចទទួលបានជីវិតអស់កល្បជានិច្ចនោះទេ ព្រោះបទពិសោធន៍នេះចាប់ផ្ដើមនៅពេលដែលអ្នកជឿចាប់ផ្ដើមអនុវត្ត និងប្រើប្រាស់សេចក្ដីជំនឿលើព្រះគ្រីស្ទយេស៊ូវ (យ៉ូហាន ៣:៣៦)៖ អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ ខ្ញុំសូមអញ្ជើញអ្នកឲ្យអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ជាទីស្រឡាញ់របស់យើង ចំពោះយញ្ញបូជាដែលទ្រង់បានធ្វើដោយសេចក្ដីស្រឡាញ់។ ចូរឲ្យតម្លៃរាល់ថ្ងៃចំពោះអំណោយទាននៃសេចក្ដីសង្គ្រោះ ហើយថែរក្សាវា កុំឲ្យបាត់បង់ឡើយ។
៙ ឱក្រុងយេរូសាឡិមអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក!
ព្រះយេហូវ៉ាធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។
ចូរឲ្យគេសរសើរតម្កើងព្រះនាមដ៏ធំ ហើយគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ។
៙ ឱប្រជាជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើង សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។
ចូរថ្លែងប្រាប់ពីសិរីល្អរបស់ព្រះអង្គ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងសាសន៍
៙ ឱនគរទាំងឡាយនៅផែនដីអើយ ចូរច្រៀងថ្វាយព្រះ ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ –បង្អង់
ពេលនោះ មាត់យើងបានពេញដោយ សំណើចក្អាកក្អាយ ហើយអណ្ដាតយើងក៏ពេញដោយ សម្រែកអរសប្បាយ នោះក្នុងចំណោមជាតិតសាសន៍នានា មានគេពោលថា «ព្រះយេហូវ៉ាបានធ្វើការ យ៉ាងធំសម្រាប់ពួកគេ»។
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។
ឱស្ថានសួគ៌អើយ ប្រជារាស្ត្ររបស់ព្រះអង្គអើយ ចូរសរសើរតម្កើង ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអង្គនឹងសងសឹកចំពោះឈាមពួកកូនរបស់ព្រះអង្គ ហើយសងសឹកបច្ចាមិត្តរបស់ព្រះអង្គ។ ព្រះអង្គនឹងសងដល់អស់អ្នកដែលស្អប់ព្រះអង្គ ហើយលាងសម្អាតស្រុកឲ្យប្រជារាស្ត្ររបស់ព្រះអង្គ"»។
៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គចុះ ចូរសម្ដែងពីអស់ទាំងការនៃព្រះអង្គ នៅកណ្ដាលគ្រប់ទាំងសាសន៍
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវរកព្រះនាមព្រះអង្គ ចូរថ្លែងប្រាប់ពីស្នាព្រះហស្ដរបស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍ទាំងប៉ុន្មានចុះ!
ជាតិសាសន៍ទាំងឡាយអើយ ចូរសរសីរតម្កើងព្រះយេហូវ៉ា! ប្រជាជនទាំងប៉ុន្មានអើយ ចូរលើកតម្កើងព្រះអង្គ!
ហើយមានចែងទៀតថា៖ «អ្នករាល់គ្នាជាសាសន៍ដទៃអើយ ចូរសរសើរដល់ព្រះអម្ចាស់ ចូរឲ្យប្រជារាស្ដ្រទាំងអស់សរសើរតម្កើងព្រះអង្គចុះ» ។
ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលព្រះអង្គបានបង្កើត នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា។
ថ្ងៃក្រោយ ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ា នឹងតាំងឡើង ខ្ពស់លើសជាងអស់ទាំងភ្នំធំៗ ហើយបានតម្កើងឡើង ប្រសើរជាងអស់ទាំងភ្នំតូចៗ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។
នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។
ដើម្បីចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
ចូរឈប់ទុកចិត្តដល់មនុស្ស ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។
ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ!
ព្រះយេហូវ៉ានឹងធ្វើជាមហាក្សត្រលើផែនដីទាំងមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះមួយព្រះអង្គ ហើយព្រះនាមព្រះអង្គនឹងមានតែមួយដែរ។
ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ!
សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ – បង្អង់
ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ!
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់!
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ា!
ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា «ព្រះយេហូវ៉ាសោយរាជ្យ! អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌»។
ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ
ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។
ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ!
គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
មើល៍ នៅគ្រានោះ យើងនឹងធ្វើទោសអស់អ្នកដែលសង្កត់សង្កិនអ្នក យើងនឹងសង្គ្រោះអ្នកដែលខ្វិន ហើយប្រមូលអ្នកដែលគេបណ្តេញចេញមកវិញ យើងនឹងបំផ្លាស់សេចក្ដីអាម៉ាស់របស់គេ ឲ្យទៅជាទីសរសើរ ហើយឲ្យមានកេរ្ដិ៍ឈ្មោះល្បីពាសពេញលើផែនដី។
ពេលនោះ អស់អ្នកនៅសល់ពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់ឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ
ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ!
សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ – បង្អង់
នៅថ្ងៃក្រោយ ភ្នំដែលជាទីតាំងព្រះដំណាក់របស់ព្រះយេហូវ៉ា នឹងបានតម្កើងឡើងជាកំពូលលើអស់ទាំងភ្នំធំ និងលើកឡើងខ្ពស់លើអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ
ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ានឹងលោះឯង ចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង។
ឥឡូវនេះ មានសាសន៍ជាច្រើន មូលគ្នាមកទាស់នឹងឯង គេពោលថា "ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ"។
ប៉ុន្តែ គេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្ដីប្រឹក្សារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គបានប្រមូលគេនៅទីលានដូចជាកណ្ដាប់ស្រូវ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។
ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។
ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ!
ដ្បិតព្រះយេហូវ៉ាប្រសើរឧត្តម ហើយគួរសរសើរក្រៃលែង ព្រះអង្គគួរជាទីស្ញែងខ្លាច លើសជាងអស់ទាំងព្រះ។
ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដើម្បីធ្វើការងារព្រះអង្គ ហើយស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបម្រើព្រះអង្គ គឺអស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ!
ម្នាលប្រជាជនទាំងឡាយអើយ ចូរនាំគ្នាទះដៃអបអរសាទរ ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង!
យើងស្គាល់អស់ទាំងកិច្ចការ និងគំនិតរបស់គេហើយ យើងនឹង មកប្រមូលមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយគេនឹងចូលមក ឃើញសិរីល្អរបស់យើង។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
អ្នករាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ និងពួកអ្នកនៅកោះទាំងនោះអើយ ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសរសើរតម្កើងព្រះអង្គពីចុងផែនដីចុះ។
ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្ដាភូមិ ដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ។
ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ព្រះអង្គ ដល់អស់ទាំងកោះ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដី នឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ
ផែនដីទាំងមូលថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរដល់ព្រះអង្គ គេច្រៀងសរសើរដល់ព្រះនាមព្រះអង្គ»។ –បង្អង់
"ព្រះទ្រង់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើគ្រប់មនុស្ស នោះកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងទំនាយ ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ហើយពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
នៅគ្រានោះ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើបាវបម្រើរបស់យើងទាំងប្រុសទាំងស្រី ហើយគេនឹងថ្លែងទំនាយ។
យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ ទីសម្គាល់នៅផែនដី គឺជាឈាម ភ្លើង និងកំសួលផ្សែង។
រំពេចនោះ ស្រាប់តែមានឮសំឡេងពីស្ថានសួគ៌ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេកំពុងតែអង្គុយ។
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះច័ន្ទនឹងទៅជាឈាម មុនថ្ងៃដ៏ធំឧត្តមរបស់ព្រះអម្ចាស់មកដល់។
ពេលនោះ អស់អ្នកណាដែលអំពាវនាវរក ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ" ។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
ព្រះយេហូវ៉ានឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតព្រះអង្គនឹងធ្វើឲ្យព្រះទាំងប៉ុន្មាន នៅផែនដីរៀវសូន្យទៅ ហើយមនុស្សទាំងឡាយនឹងថ្វាយបង្គំព្រះអង្គវិញ គ្រប់គ្នានឹងថ្វាយបង្គំនៅតាមកន្លែងរបស់គេរៀងខ្លួន គឺអស់ទាំងឆ្នេរ និងកោះទាំងប៉ុន្មាន របស់សាសន៍ទាំងឡាយ។
អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់អ្នក ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីអ្នក ក្នុងកាលដែលអ្នករះឡើង។
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា!
ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ!
សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ!
ព្រះយេហូវ៉ានឹងសម្ដែងអង្គដល់ស្រុកអេស៊ីព្ទ ឲ្យគេស្គាល់ ហើយនៅគ្រានោះ សាសន៍អេស៊ីព្ទនឹងទទួលស្គាល់ព្រះយេហូវ៉ា អើ គេនឹងថ្វាយបង្គំ ដោយយញ្ញបូជា និងតង្វាយ ហើយគេនឹងបន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់នោះដែរ
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មានមនុស្សជាច្រើន និងមនុស្សសាសន៍ផ្សេងៗនៅទីក្រុងជាច្រើននឹងមក
ពួកអ្នកនៅស្រុកមួយនឹងទៅស្រុកមួយទៀតបបួលថា "ចូរយើងប្រញាប់ទៅទូលអង្វរព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ហើយខ្ញុំក៏ទៅដែរ"។
ជនជាតិជាច្រើន និងសាសន៍ខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារនៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរព្រះអង្គ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។
លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។
៙ ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី
យុវជន និងយុវនារី មនុស្សចាស់ ព្រមទាំងកូនក្មេងដែរ!
៙ ចូរឲ្យទាំងអស់សរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ត្រូវលើកតម្កើង តេជានុភាពរបស់ព្រះអង្គ ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។
យើងស្គាល់អស់ទាំងកិច្ចការ និងគំនិតរបស់គេហើយ យើងនឹង មកប្រមូលមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយគេនឹងចូលមក ឃើញសិរីល្អរបស់យើង។
នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថាជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មករកព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនរឹងចចេស ធ្វើតាមចិត្តអាក្រក់របស់គេទៀតឡើយ។
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ!
គេនឹងថ្លែងពីសិរីល្អនៃព្រះរាជ្យរបស់ព្រះអង្គ ហើយរៀបរាប់ពីព្រះចេស្ដារបស់ព្រះអង្គ
ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។
«នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ឲ្យខ្ញុំមករកអ្នក។