សូមជូនពរដល់អ្នកទាំងអស់គ្នា។ ពេលខ្លះមានមនុស្សមកលេងផ្ទះ ឬក៏ព្រះវិហាររបស់យើង ដែលពួកគាត់បាននាំមកនូវព្រះបន្ទូលដ៏ស្រស់ស្រាយមកកាន់ជីវិតយើង។ ពេលពួកគាត់ត្រឡប់ទៅវិញ យើងចង់ផ្តល់ឱ្យពួកគាត់នូវខគម្ពីរ ពាក្យមួយឃ្លាដែលអាចបំពេញជីវិត និងការពារពួកគាត់ពីគ្រោះថ្នាក់ទាំងឡាយនៅតាមផ្លូវ។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានការសន្យាជាច្រើនដែលយើងអាចចែករំលែកជូនពួកគាត់បាន។ ដូចជានៅក្នុង ៣យ៉ូហាន ១:២ «សម្លាញ់អើយ ខ្ញុំអធិស្ឋានឲ្យអ្នកមានសុខភាពល្អ ហើយឲ្យអ្នកចម្រើនឡើងគ្រប់បែបយ៉ាង ដូចជាព្រលឹងរបស់អ្នកចម្រើនឡើងដែរ»។ អ្នកអាចរកឃើញខគម្ពីរជាច្រើនទៀតដែលអ្នកអាចចែករំលែកពីព្រះជាម្ចាស់ជូនពួកគាត់។
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះយេហូវ៉ាបានលេចមកឲ្យលោកអ័ប្រាហាំឃើញ ត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ពេលលោកកំពុងអង្គុយនៅមាត់ទ្វារជំរំ នៅវេលាថ្ងៃពេញកម្ដៅ។ ពេលនោះ ម្នាក់ពោលឡើងថា៖ «ដល់វេលាកំណត់ យើងនឹងវិលមករកអ្នកវិញជាមិនខាន ហើយសារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ខាងក្រោយលោក នៅមាត់ទ្វារជំរំ។ លោកអ័ប្រាហាំ និងលោកស្រីសារ៉ា មានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ លោកស្រីសារ៉ានឹកអស់សំណើចក្នុងចិត្តថា៖ «ខ្ញុំចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានតម្រេកទៀតឬ? ណាមួយលោកម្ចាស់របស់ខ្ញុំក៏ចាស់ណាស់ដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «ហេតុអ្វីបានជាសារ៉ាសើចដូច្នេះ ហើយថា "ដែលចាស់ប៉ុណ្ណេះទៅហើយ តើនឹងមានកូនដែរឬ?" តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។ លោកស្រីសារ៉ាប្រកែកថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិតគាត់ភ័យខ្លាច។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេ នាងពិតជាបានសើចមែន!»។ បន្ទាប់មក បុរសទាំងបីបានក្រោកចេញពីទីនោះ ហើយមើលឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអ័ប្រាហាំក៏ទៅជាមួយដែរ ដើម្បីជូនដំណើរពួកលោក។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «តើយើងត្រូវលាក់នឹងអ័ប្រាហាំពីកិច្ចការដែលយើងបម្រុងនឹងធ្វើឬ? ដ្បិតអ័ប្រាហាំនឹងក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយខ្លាំងពូកែ ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដីនឹងបានពរដោយសារគាត់។ យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។ លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសម្រែកទាស់នឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាលាន់ឮជាខ្លាំង ហើយអំពើបាបរបស់គេធ្ងន់ធ្ងរណាស់ យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេបានប្រព្រឹត្តនោះ ដូចសម្រែកដែលយើងបានឮ ឬយ៉ាងណា ប្រសិនបើមិនមែនទេ យើងនឹងបានដឹង»។ ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយធ្វើដំណើរឆ្ពោះទៅកាន់ក្រុងសូដុម តែលោកអ័ប្រាហាំឈរនៅចំពោះព្រះយេហូវ៉ាដដែល។ ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ? ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងនោះ តើព្រះអង្គនឹងបំផ្លាញកន្លែងនោះ ហើយមិនប្រណីដល់ទីក្រុង ដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ ដែលរស់នៅក្នុងក្រុងនោះទេឬ? ព្រះអង្គមិនគួរប្រព្រឹត្តដូច្នោះទេ សូមកុំប្រហារមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឡើយ យ៉ាងនោះឈ្មោះថា មនុស្សសុចរិតក៏ដូចជាមនុស្សអាក្រក់ដែរ សូមព្រះអង្គកុំធ្វើដូច្នោះឡើយ! ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើព្រះអង្គនឹងមិនប្រព្រឹត្តដោយយុត្តិធម៌ទេឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានមនុស្សសុចរិតហាសិបនាក់នៅទីក្រុងសូដុម យើងនឹងប្រណីដល់ទីនោះទាំងមូល ដោយយល់ដល់ពួកគេ»។ លោកអ័ប្រាហាំទូលថា៖ «សូមអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ដែលទូលបង្គំជាធូលីដី ហើយជាផេះប៉ុណ្ណោះ។ ក្នុងចំណោមមនុស្សសុចរិតទាំងហាសិបនាក់ ប្រហែលជានៅខ្វះប្រាំនាក់ តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះប្រាំនាក់នោះឬ?» ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសែសិបប្រាំនាក់ យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ»។ លោកទូលព្រះអង្គទៀតថា៖ «ប្រហែលជារកបានតែសែសិបនាក់ទេ» ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនធ្វើអ្វីឡើយ ដោយយល់ដល់សែសិបនាក់នោះ»។ លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គប្រទានពរមនុស្សសុចរិត ព្រះអង្គគ្របបាំងអ្នកទាំងនោះជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។
ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកអ្នករាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកអ្នកវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនអ្នក ដ្បិតអ្នករាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ យើងនេះគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
ដូច្នេះ ចូរស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅនៅស្រុកអេស៊ីព្ទដែរ។
ដល់ហើយ យ៉ូណាថានមានវាចាថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសម្រេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក តែប្រសិនបើបិតាខ្ញុំសព្វព្រះហឫទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយអ្នក ដូចជាទ្រង់បានគង់ជាមួយបិតាខ្ញុំដែរ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសម្ដែងសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាដល់ខ្ញុំ ដើម្បីកុំឲ្យខ្ញុំស្លាប់ ហើយកុំផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីក្រុមគ្រួសារខ្ញុំ ជារៀងរហូតតទៅ នៅពេលព្រះយេហូវ៉ាដកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីផែនដី »។
ត្រូវនិយាយដូច្នេះថា "ជម្រាបសួរលោក សូមលោកបានប្រកបដោយសេចក្ដីសុខ ព្រមទាំងគ្រួសារលោក និងរបស់ទ្រព្យលោកទាំងអស់ផង
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំខ្លាចឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់ស្រែចម្ការរបស់ស្ដេចសូលជាជីតារបស់អ្នកទាំងអស់ដល់អ្នក តែខ្លួនអ្នក និងបរិភោគនៅតុជាមួយយើងជានិច្ច»។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា ប្រោសប្រទានឲ្យអ្នករាល់គ្នាមានគ្រប់ទាំងការល្អ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដោយធ្វើការនៅក្នុងយើង ជាកិច្ចការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ស្ដេចមានរាជឱង្ការតបថា៖ «គីមហាំនឹងឆ្លងទៅជាមួយខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ»។
លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះ មានទេវតាមកដាស់លោកប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគសិន»។ លោកឃើញមាននំដុតឆ្អិនទៅលើធ្យូងភ្លើង នៅលើក្បាលដំណេក ហើយមានទឹកមួយក្អមផង លោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកម្លាំងឯងណាស់»។
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ! ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំមែន ព្រោះសត្រូវរបស់ទូលបង្គំ មិនបានឈ្នះទូលបង្គំឡើយ។ ប៉ុន្ដែ ព្រះអង្គបានលើកទូលបង្គំឡើង ដោយព្រោះទូលបង្គំទៀងត្រង់ ហើយព្រះអង្គបានតាំងទូលបង្គំ ឲ្យនៅចំពោះព្រះអង្គជារៀងរហូត។ ៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន ហើយអាម៉ែន។ ព្រះយេហូវ៉ានឹងទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ អ្នកនោះមានពរនៅលើផែនដីនេះ ហើយព្រះអង្គមិនប្រគល់គេ ទៅក្នុងបំណងចិត្តរបស់ខ្មាំងសត្រូវឡើយ។ ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។
ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ហើយគាំពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។ ចូរសង្គ្រោះមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់»។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង ជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
គាត់បានកាត់ក្ដីឲ្យពួកក្រីក្រ និងពួកកម្សត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ដែលប្រព្រឹត្តដូច្នោះ តើមិនស្គាល់យើងទេឬ?
យើងនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំសត្វណាដែលត្រូវប្រដេញឲ្យមកវិញ សត្វណាដែលបាក់ជើង យើងនឹងរុំអបឲ្យ ហើយយើងនឹងចម្រើនកម្លាំងដល់សត្វណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកម្លាំង យើងនឹងបំផ្លាញវាចោល គឺយើងនឹងឃ្វាលវាដោយយុត្តិធម៌»។
ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។
អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់ក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនេះ ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។ ពេលនោះ ពួកមនុស្សសុចរិតនឹងទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ហើយថ្វាយអាហារព្រះអង្គសោយពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយថ្វាយទឹកព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គជាអ្នកដទៃ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅអាក្រាត ហើយថ្វាយសម្លៀកបំពាក់ព្រះអង្គពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" តែស្ត្រីមានគំនិតវិញ ពួកនាងបានយកចង្កៀង មានទាំងប្រេងដាក់ក្នុងដបទៅជាមួយ។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
ឯព្រះឱវាទទីពីរគឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង" គ្មានបទបញ្ជាណាទៀតធំជាងបទបញ្ជាទាំងពីរនេះឡើយ»។
អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេយ៉ាងនោះដែរ»។
តែមានសាសន៍សាម៉ារីម្នាក់ ធ្វើដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់។ ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់ពីរដេណារី ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា "ចូរថែរក្សាអ្នកនេះផង ហើយបើអ្នកចំណាយលើសពីនេះ ពេលខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក"។
ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកដែលបានយាងព្រះអង្គថា៖ «កាលណាអ្នកហៅភ្ញៀវជប់លៀងពេលថ្ងៃត្រង់ ឬពេលល្ងាច កុំអញ្ជើញពួកសម្លាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងវិញ។ ប៉ុន្តែ ពេលអ្នករៀបជប់លៀង ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។
ដូច្នេះ បើខ្ញុំជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ដ្បិតខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមគំរូដែលខ្ញុំបានធ្វើឲ្យនោះដែរ។
នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។ នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ គេបានលាងសពនាង ហើយយកទៅតម្កល់ទុកនៅបន្ទប់ខាងលើ។ ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។ ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលលោកមកដល់ គេនាំលោកទៅបន្ទប់ខាងលើ។ ស្ត្រីមេម៉ាយទាំងប៉ុន្មានឈរជិតលោកទាំងយំ ហើយបង្ហាញអាវ និងសម្លៀកបំពាក់ទាំងប៉ុន្មានដែលនាងឌ័រកាសបានធ្វើឲ្យ កាលនាងនៅរស់នៅឡើយ។
នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជាមេទ័ពកងវរសេនាតូច ដែលហៅថា កងទ័ពអ៊ីតាលី លោកក៏ឃ្លាន ហើយចង់បានអ្វីមួយមកបរិភោគ តែកាលគេកំពុងរៀបចំជូន លោកក៏លង់ស្មារតី។ លោកឃើញផ្ទៃមេឃបើកចំហ ហើយមានអ្វីម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមកដល់ដី។ នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ មានព្រះសូរសៀងមួយបន្លឺមកកាន់លោកថា៖ «ពេត្រុសអើយ ក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!»។ ប៉ុន្ដែ លោកពេត្រុសទូលថា៖ «ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត ឬមិនបរិសុទ្ធនោះឡើយ»។ ព្រះសូរសៀងនោះបន្លឺមកកាន់លោកម្តងទៀតថា៖ «អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!»។ ហេតុការណ៍នេះបានកើតឡើងបីដង រួចវត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ កាលលោកពេត្រុសកំពុងនឹកឆ្ងល់ក្នុងចិត្ត ពីនិមិត្តដែលលោកបានឃើញនោះមានន័យដូចម្ដេច ស្រាប់តែមានបុរសបីនាក់ ដែលលោកកូនេលាសចាត់ឲ្យមក ឈរនៅមាត់ទ្វារ ហើយបានសួររកផ្ទះរបស់ស៊ីម៉ូន។ គេស្រែកសួរ ក្រែងមានឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុស កំពុងនៅស្នាក់នៅផ្ទះនោះ។ កាលលោកពេត្រុសកំពុងរិះគិតអំពីនិមិត្តនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកថា៖ «មានបុរសបីនាក់កំពុងស្វែងរកអ្នក។ លោកជាអ្នកគោរពកោតខ្លាចព្រះ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងមូល។ លោកបានធ្វើទានដោយសទ្ធាដល់ប្រជាជន ហើយអធិស្ឋានដល់ព្រះជានិច្ច។
កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។ មានសេចក្តីមួយចែងទៀតថា៖ «ពួកសាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ» ។ ហើយមានចែងទៀតថា៖ «អ្នករាល់គ្នាជាសាសន៍ដទៃអើយ ចូរសរសើរដល់ព្រះអម្ចាស់ ចូរឲ្យប្រជារាស្ដ្រទាំងអស់សរសើរតម្កើងព្រះអង្គចុះ» ។ មួយទៀត លោកអេសាយថ្លែងថា៖ «នឹងមានឫសមួយរបស់លោកអ៊ីសាយ កើតមក អ្នកនោះនឹងឈរឡើងគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ» ។ សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។ ប៉ុន្តែ ក្នុងចំណុចខ្លះ ខ្ញុំបានសរសេរមករំឭកអ្នករាល់គ្នាដោយចិត្តក្លាហាន ដោយសារព្រះគុណដែលព្រះប្រទានមកខ្ញុំ ឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ ក្នុងការងារជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីនាំពួកសាសន៍ដទៃជាតង្វាយដែលព្រះសព្វព្រះហឫទ័យ ទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ ខ្ញុំមានហេតុនឹងអួតអំពីកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះ។ ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។ យើងម្នាក់ៗត្រូវបំពេញចិត្តអ្នកជិតខាងខ្លួន ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង
ដើម្បីកុំឲ្យមានការបាក់បែកនៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានបានជួយគាំពារគ្នាទៅវិញទៅមក។ ប្រសិនបើអវយវៈណាមួយឈឺ នោះទាំងអស់ឈឺជាមួយគ្នា បើអវយវៈណាមួយបានតម្កើងឡើង នោះទាំងអស់ក៏រីករាយជាមួយដែរ។
ដ្បិតការប្រមូលជំនួយនេះ មិនត្រឹមតែផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះ គឺថែមទាំងធ្វើឲ្យមានការអរព្រះគុណដល់ព្រះ កាន់តែចម្រើនហូរហៀរឡើងទៀតផង។ តាមរយៈភស្តុតាងនៃការជួយឧបត្ថម្ភនេះ អ្នករាល់គ្នាសរសើរតម្កើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសម្ដែងឲ្យគេឃើញច្បាស់ថា អ្នករាល់គ្នាពិតជាចុះចូលតាមដំណឹងល្អរបស់ព្រះគ្រីស្ទមែន ហើយដោយព្រោះចិត្តសទ្ធាដែលអ្នករាល់គ្នាបានចែកចាយដល់គេ និងដល់មនុស្សដទៃទៀតទាំងអស់
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។
គាត់ត្រូវមានគេធ្វើបន្ទាល់ពីអំពើល្អ ជាស្ត្រីដែលបានចិញ្ចឹមអប់រំកូន ទទួលអ្នកដទៃដោយរាក់ទាក់ លាងជើងពួកបរិសុទ្ធ ជួយទុក្ខធុរៈអ្នកមានទុក្ខលំបាក ហើយយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង។
ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ចូរឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច។ យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។ ដ្បិតសាកសពនៃសត្វទាំងនោះ ដែលសម្តេចសង្ឃយកឈាមរបស់វាចូលទៅក្នុងទីបរិសុទ្ធ ទុកជាយញ្ញបូជាលោះបាប នោះត្រូវគេដុតនៅខាងក្រៅជំរំ។ ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបានបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។ ដ្បិតក្នុងលោកនេះ យើងគ្មានទីក្រុងដែលស្ថិតស្ថេរគង់វង្សរហូតទេ តែយើងកំពុងស្វែងរកទីក្រុងនៅពេលខាងមុខវិញ។ ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។ ជាពិសេស ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រឡប់មករកអ្នករាល់គ្នាវិញ ក្នុងពេលឆាប់ៗ។ កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន? ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក ដែលកោតខ្លាចព្រះអង្គ និងអស់អ្នកដែលកាន់តាម ព្រះឱវាទរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីឯងឡើយ។ បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនពន្លត់ប្រឆេះដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជម្នះ
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់ទាំងពាក្យមានការបញ្ជាក់ ដោយភស្ដុតាងរបស់សាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្តាប់អ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្តាប់ក្រុមជំនុំទៀត ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬជាអ្នកទារពន្ធចុះ។
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច
កាលព្រះអម្ចាស់បានឃើញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំយំអី!»។
នេះជាបទបញ្ជារបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ
អស់អ្នកដែលបានជឿ គេនៅមូលជាមួយគ្នា ហើយគេយករបស់ទាំងប៉ុន្មានមកដាក់រួមគ្នា។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។
ឥឡូវនេះ ចំនួនមនុស្សទាំងអស់ដែលបានជឿ គេមានចិត្តគំនិតតែមួយ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ខ្លួននោះទេ គឺគេយកអ្វីៗដែលខ្លួនមានមកដាក់ជាសម្បត្តិរួម។ ពួកសាវកបានធ្វើបន្ទាល់ដោយព្រះចេស្តាយ៉ាងខ្លាំង ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណយ៉ាងខ្លាំងសណ្ឋិតលើពួកគេទាំងអស់គ្នា។ នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីឡើយ ដ្បិតអស់អ្នកណាដែលមានដី មានផ្ទះ គេបានលក់យកប្រាក់ មកដាក់នៅទៀបជើងពួកសាវក ហើយចែកដល់ម្នាក់ៗតាមត្រូវការ។
ខ្ញុំសូមទុកដាក់នាងភីបេ ជាបងប្អូនរបស់យើងនឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅក្រុងកេងគ្រា សូមជម្រាបសួរលោកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ។ សូមជម្រាបសួរបងប្អូនជាក្រុមគ្រួសាររបស់លោកអើរិស្តូប៊ូល។ សូមជម្រាបសួរលោកហេរ៉ូឌាន ជាញាតិខ្ញុំ។ សូមជម្រាបសួរបងប្អូននៅក្នុងព្រះម្ចាស់ ដែលជាក្រុមគ្រួសាររបស់លោកណើគីស។ សូមជម្រាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលបាននឿយហត់ក្នុងព្រះអម្ចាស់។ សូមជម្រាបសួរនាងពើស៊ីស ជាស្ងួនភ្ងា ដែលបាននឿយហត់ជាច្រើនក្នុងព្រះអម្ចាស់។ សូមជម្រាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងសូមជម្រាបសួរម្តាយរបស់គាត់ ហើយជាម្តាយដល់ខ្ញុំដែរ។ សូមជម្រាបសួរលោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយអ្នកទាំងនោះ។ សូមជម្រាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីរបស់គាត់ ព្រមទាំងលោកអូលីមប៉ាស និងពួកបរិសុទ្ធទាំងអស់ ដែលនៅជាមួយអ្នកទាំងនោះផងដែរ។ សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធ ក្រុមជំនុំរបស់ព្រះគ្រីស្ទទាំងអស់ សូមជម្រាបសួរមកអ្នករាល់គ្នា។ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។ ដ្បិតកាលមនុស្សទាំងអស់ដឹងពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ហើយខ្ញុំក៏ត្រេកអរនឹងអ្នករាល់គ្នា នោះខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការអ្វីដែលល្អ ហើយល្ងង់ខាងការអ្វីដែលអាក្រក់។ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ ឲ្យសមជាពួកបរិសុទ្ធ ហើយជួយនាង តាមអ្វីដែលនាងត្រូវការឲ្យអ្នករាល់គ្នាជួយ ដ្បិតនាងបានជួយមនុស្សជាច្រើន រួមទាំងខ្ញុំផងដែរ។
ទាំងអង្វរយើងយ៉ាងទទូច សុំឲ្យមានឱកាសចូលរួមក្នុងការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។ គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាដឹងហើយថា កាលពីចាប់ផ្តើមប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានក្រុមជំនុំណាបានប្រកបនឹងខ្ញុំ អំពីរឿងប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ។ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងហើយម្តងទៀត។
យើងតែងតែអរព្រះគុណព្រះជានិច្ចសម្រាប់អ្នករាល់គ្នា ហើយតំណាលពីអ្នករាល់គ្នា នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច ដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
បងប្អូនអើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការត្រឹមត្រូវ ព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងតែចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបដែលកើតចេញពីចិត្តស្រឡាញ់។ សូមឲ្យអ្នករាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទ បានប្រកបដោយសេចក្តីសុខសាន្ត។ អាម៉ែន។:៚
ត្រូវឲ្យអស់អ្នកដែលព្រះយេហូវ៉ា បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
ដូច្នេះ ក្នុងបីនាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ?» អ្នកនោះឆ្លើយថា៖ «គឺអ្នកមួយដែលមានចិត្តអាណិតដល់គាត់នោះឯង»។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។
ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី?
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
ប៉ុន្តែ ពេលអ្នករៀបជប់លៀង ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ។
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។