ទំនុកតម្កើង 146:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ព្រះយេហូវ៉ាទ្រង់ថែរក្សាជនអន្តោប្រវេសន៍ ហើយទ្រទ្រង់កូនកំព្រា និងស្ត្រីមេម៉ាយ ប៉ុន្តែព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សអាក្រក់វៀច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែព្រះអង្គធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ ទ្រង់ទប់ទល់ពួកកូនកំព្រា នឹងស្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់ នោះទ្រង់បំបត់បំបែនវិញ សូមមើលជំពូកអាល់គីតាប9 អុលឡោះតាអាឡាការពារជនបរទេស ទ្រង់ជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែទ្រង់ធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។ សូមមើលជំពូក |
ពេលនោះ សេរែស ជាប្រពន្ធរបស់លោក និងមិត្តសម្លាញ់ទាំងប៉ុន្មានរបស់លោកក៏ពោលឡើងថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយកម្ពស់ហាសិបហត្ថ ហើយព្រឹកឡើងចូលទៅទូលសូមស្តេច ដើម្បីយកម៉ាដេកាយនេះទៅព្យួរកនៅលើបង្គោលនោះទៅ នោះទើបលោកអាចទៅចូលរួមពិធីជប់លៀងជាមួយស្តេចបានដោយអំណរ»។ គំនិតនេះពេញចិត្តហាម៉ានណាស់ ហើយលោកក៏ឲ្យគេដំឡើងបង្គោល។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។