ទំនុកតម្កើង 67 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សូមឲ្យជាតិសាសន៍នានានាំគ្នាសរសើរតម្កើងព្រះ ទំនុកជាបទចម្រៀង សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។ 1 សូមព្រះប្រណីសន្ដោសដល់យើង ហើយប្រទានពរយើង សូមព្រះភក្ត្រព្រះអង្គរះលើយើងខ្ញុំ។ –បង្អង់ 2 ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ព្រះអង្គ ស្គាល់ព្រះចេស្ដាសង្គ្រោះរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងជាតិសាសន៍។ 3 ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ! 4 សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ – បង្អង់ 5 ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ! 6 ៙ ផែនដីបានបង្កើតភោគផលចម្រើនឡើង ហើយព្រះ គឺព្រះនៃយើងខ្ញុំ ព្រះអង្គនឹងប្រទានពរយើងខ្ញុំ។ 7 ព្រះនឹងប្រទានពរយើង សូមឲ្យមនុស្សទាំងអស់ដល់ចុងបំផុតផែនដី កោតខ្លាចព្រះអង្គ! |
© 2016 United Bible Societies
Bible Society in Cambodia