Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ខគម្ពីរសម្រាប់រាល់ឱកាស

ខគម្ពីរសម្រាប់រាល់ឱកាស

ពេលខ្លះអារម្មណ៍ល្អណាស់ដែលបានឮព្រះបន្ទូលរបស់ព្រះ ឬខគម្ពីរមួយពីព្រះគម្ពីរ មិនថាពេលណា ឬឱកាសណាក៏ដោយ។

ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីចំណាយពេលជាមួយព្រះ និងអ្នកដែលនៅជុំវិញខ្លួន។ ព្រះជាម្ចាស់ស្មោះត្រង់ ហើយទ្រង់បានបន្សល់ទុកខគម្ពីរសម្រាប់គ្រប់ឱកាសទាំងអស់។

ព្រះអង្គរំលឹកយើងថា ទ្រង់គង់នៅជាមួយយើងគ្រប់ទីកន្លែងដែលយើងទៅ ហើយព្រះបន្ទូលរបស់ទ្រង់បានសម្រេចនៅពេលដែលយើងមានបទពិសោធន៍ថា ក្នុងគ្រប់ពេលវេលាមានព្រះបន្ទូលរបស់ព្រះនៅក្នុងជីវិតរបស់យើង។


សុភា‌សិត 11:3

សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​របស់​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:21

សូម​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់ រក្សា​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​សង្ឃឹម រង់​ចាំ​ព្រះ‌អង្គ​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 51:6

មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​មនុស្ស ហើយ​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា នៅ​ក្នុង​ចិត្តដែល​លាក់​កំបាំង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:9

អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀត​ត្រង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត តែ​អ្នក​ណា​ដែល​បង្ខូច​ផ្លូវ​ខ្លួន នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ស្គាល់​គេ​ច្បាស់​ដែរ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 8:21

ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​មែន​តែ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 101:2

ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់។ ឱ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​យាង​មក​រក​ទូល‌បង្គំ? ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់ នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:22

បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត​ភរ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:25

ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:16

ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:23-27

ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក។ ចូរ​បោះ‌បង់​ចោល​មាត់ ដែល​ពោល​ពាក្យ​វៀច​ចេញ​ពី​ឯង​ទៅ ព្រម​ទាំង​បបូរ​មាត់​ខូច​ឲ្យ​នៅ​ឆ្ងាយ​ពី​ឯង​ផង ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។ ត្រូវ​ឲ្យ​ពិចារ‌ណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់​ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង បាន​ត្រឹម​ត្រូវ​ចុះ ។ កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:18

ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 15:1-2

ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុង ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ​បាន? គឺ​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:3

ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 5:12

ប៉ុន្ដែ លើស​ពីនេះ​ទៅ​ទៀត បង‌ប្អូន​អើយ កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ឬ​ស្បថ​នឹង​អ្វីផ្សេង​ទៀត​ក៏​ដោយ តែ​សូម​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា ប្រាកដ​ជា «បាទ» ហើយ​ពាក្យ «ទេ» ប្រាកដ​ជា «ទេ» ដើម្បី​កុំឲ្យ​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:37

ត្រូវ​ឲ្យ​ពាក្យ​របស់​អ្នក មែន​គឺ​មែន ទេ​គឺ​ទេ សេចក្តី​ណា​ដែល​លើស​ពី​នេះ សុទ្ធ​តែ​មក​ពី​អា​កំណាច​ទាំង​អស់»។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 1:5

ហេតុ​ដែល​ហាម​ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​មន‌សិការ​ជ្រះ​ថ្លា និង​ពី​ជំនឿ​ដ៏​ស្មោះ​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:1

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា!

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 9:4

រីឯ​អ្នក​វិញ ប្រសិន‌បើ​អ្នក​ដើរ​នៅ​ចំពោះ​យើង ដូច​ជា​ដាវីឌ បិតា​របស់​អ្នក ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​អ្នក ព្រម​ទាំង​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង​ទាំង​ប៉ុន្មាន

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:7

មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:10

ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:11

ជញ្ជីង និង​ត្រា‌ជូ​ត្រឹម​ត្រូវ នោះ​ជា​របស់​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់ ក៏​ជា​ស្នា​ព្រះហស្ត​របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 26:1-2

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំផង ដ្បិត​ទូល‌បង្គំ​បាន​ដើរ​តាម​ផ្លូវ របស់​ទូល‌បង្គំ​យ៉ាង​ត្រឹម​ត្រូវ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឥត​ល្អៀង​ឡើយ។ ដៃ​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជាប់​មាន​អំពើ​អាក្រក់ ហើយ​ដៃ​ស្តាំ​របស់​គេ​ពេញ​ដោយ​សំណូក។ រី​ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​នឹង​ដើរ ដោយ​ចិត្ត​ទៀង​ត្រង់ សូមប្រោស​លោះ​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង។ ជើង​ទូល‌បង្គំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ល្បង​ល​ទូល‌បង្គំ សូម​សាក​ចិត្ត​គំនិត​របស់​ទូល‌បង្គំ​ចុះ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:12

ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួ​ក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​លើក​តម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:17

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។

ជំពូក    |  កំណែ ចម្លង
លូកា 16:10

អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​កិច្ច‌ការ​ធំ​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:1

ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង និង​ចិត្ត​ល្ងី‌ល្ងើ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:11

ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទីតុស 2:7-8

ចូរ​សម្តែង​ខ្លួន ទុក​ជា​គំរូ​ពី​អំពើ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេដោយ​ចិត្ត​ស្អាត​ស្អំ និង​ថ្លៃ​ថ្នូរ ហើយនិយាយ​ពាក្យ​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន ដើម្បី​ឲ្យ​អ្នក​ណា​ដែលទាស់​ទទឹង​មាន​សេចក្ដី​ខ្មាស ដោយ​រក​ហេតុ​នឹង​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:8-9

ដ្បិត​កាល​ពី​ដើម អ្នក​រាល់​គ្នា​ងងឹត​មែន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ដូច​ជា​កូន​នៃ​ពន្លឺ​ចុះ (ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:1

កេរ្តិ៍​ឈ្មោះ​ល្អ គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ វិសេស​ជាង​ប្រាក់ និង​មាស​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 41:12

ប៉ុន្ដែ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំឡើង ដោយ​ព្រោះ​ទូល‌បង្គំ​ទៀង​ត្រង់ ហើយ​ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ ឲ្យ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:1-4

«ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន នៅ​មុខ​មនុស្ស ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​គ្មាន​រង្វាន់​ពី​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​ឡើយ។ សូម​ឲ្យ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។ សូម​អត់​ទោស​កំហុស​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។ សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ [ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។] ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​អំពើ​រំលង ដែល​មនុស្ស​បាន​ប្រព្រឹត្ត​នឹង​អ្នក ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ ព្រះ‌វរបិតា​របស់​អ្នក ទ្រង់​ក៏​នឹង​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ «ពេល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម ដូច​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ធ្វើ​ទឹក​មុខ​ស្រងូត ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ ពេល​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​ចេញ ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា អ្នក​តម​អាហារ គឺ​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​វិញ ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។ «កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ ដូច្នេះ ពេល​ណា​អ្នក​ធ្វើ​ទាន ចូរ​កុំ​ផ្លុំ​ត្រែ​នៅ​ពី​មុខ​អ្នក ដូច​មនុស្ស​មាន​ពុត​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ខ្លួន​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។ «ភ្នែក​ជា​ចង្កៀង​របស់​រូប‌កាយ ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ រូប‌កាយ​អ្នក​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​ពន្លឺ តែ​បើ​ភ្នែក​អ្នក​មិន​ល្អ​វិញ រូប‌កាយ​អ្នក​ទាំង​មូល នឹង​មាន​ពេញ​ដោយ​សេចក្តី​ងងឹត។ ដូច្នេះ បើ​ពន្លឺ​នៅ​ក្នុង​អ្នក ជា​សេចក្តី​ងងឹត​ទៅ​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​សូន្យ​សុង​យ៉ាង​ណា​ទៅ!» «គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។ «ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ? ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ? ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់​អាច​នឹង​បន្ថែម​អាយុ​របស់​ខ្លួន​មួយ​ម៉ោង ដោយ​សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​នឹង​សម្លៀក‌បំពាក់? ចូរ​ពិចារណា​មើល​ពី​ផ្កា​ដែល​ដុះ​នៅ​ទី​វាល វា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ធ្វើ​ការ​នឿយ​ហត់ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។ ប៉ុន្តែ ពេល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​របស់​អ្នក​ធ្វើ​ឡើយ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ប្រសិន‌បើ​ព្រះ​តុប‌តែង​ស្មៅ​នៅ​តាម​ទី​វាល ដែល​ដុះ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ជើង​ក្រាន​ដូច្នេះ​ទៅ​ហើយ តើ​ទ្រង់​មិន​តុប‌តែង​អ្នក​រាល់​គ្នា លើស​ជាង​នេះ​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​ថា តើ​យើង​មាន​អ្វី​បរិ‌ភោគ មាន​អ្វី​ផឹក ឬ​មាន​អ្វី​ស្លៀក​ពាក់​នោះ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។ ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់‌ខ្វាយ​របស់​ថ្ងៃ​នោះ។ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។ ដើម្បី​ឲ្យ​ការ​ធ្វើ​ទាន​របស់​អ្នក​បាន​ស្ងាត់​កំបាំង ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:10-12

ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។ ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:23

ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:25

៙ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​មេត្តា ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ស

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:6

មនុស្ស​ក្រីក្រ​ដែល​ប្រព្រឹត្ត​តាម ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន នោះ​វិសេស​ជាង​មនុស្ស​ក្រវិច‌ក្រវៀន ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​គេ ទោះ​បើ​ជា​អ្នក​មាន​ក៏​ដោយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:8

មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 2:3

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​សាតាំង​ថា៖ «តើ​ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? គ្មាន​អ្នក​ណា​ម្នាក់​នៅ​ផែនដី​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍ ហើយ​ទៀត​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង មួយ​ទៀត ទោះ​បើ​ឯង​បណ្ដាល​ឲ្យ​យើង​ទាស់​នឹង​គាត់ ដើម្បី​នឹង​បំផ្លាញ​គាត់ ដោយ​ឥត​ហេតុ​ក៏​ដោយ គង់​តែ​គាត់​នៅ​រក្សា​លក្ខណៈ​ដដែល»។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 1:6-7

ប្រសិន‌បើ​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌អង្គ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:80

សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ឥត​សៅហ្មង តាម​ច្បាប់​របស់​ព្រះ‌អង្គ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:19

បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជា‌និច្ច តែ​អណ្ដាត​ភូត​ភរ នោះ​នៅ​តែ​មួយ​ភ្លែត​ទេ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:2

យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:13

ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់ ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​ស្រឡាញ់​ដល់​អ្នក​ណា ដែល​ពោល​ដោយ​ត្រឹម​ត្រូវ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:22

ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:18

សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មនសិការ​ស្អាត​បរិសុទ្ធ ទាំង​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ​ក្នុង​គ្រប់​ការ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:23-24

ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។ សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:8

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:25

ការ​ដែល​និយាយ​ឥត​បើ​គិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:30

ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:33

ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 15:4

ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ ទោះ​ជា​ត្រូវ​ខាត​បង់​ក៏​ដោយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:3-4

កុំ​ឲ្យ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​ពីរ​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ។ បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។ បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។ ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយ តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។ មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។ យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 16:7

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 24:4

គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន ទៅ​តាម​សេចក្ដី​ភូត​ភរ ក៏​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:7

ពាក្យ​សម្ដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​សម្ដី​ភូតភរ តើ​មិន​សំណំ​នឹងមាត់ របស់​អ្នក​ដឹក​នាំ យ៉ាង​ណា​ទៅ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 3:17

ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 18:21

កូន​ត្រូវ​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ក្នុង​ចំណោម​ប្រជា​ជន ជា​មនុស្ស​ទៀង​ត្រង់ ស្អប់​ការ​ស៊ី​សំណូក ហើយ​ត្រូវ​តែង​តាំង​មនុស្ស​យ៉ាង​នោះឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជាជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 27:5-6

ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្ដាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្ត​សម្លាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:9

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 1:47

កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ណាថា‌ណែល​ដើរ​សំដៅ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គាត់​គ្មាន​ពុត​ត្បុត​អ្វី​សោះ!»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:163

ទូល‌បង្គំ​ស្អប់ ហើយ​ខ្ពើម​ពាក្យ​ភូតភរ តែទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:17

អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សម្ដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សម្ដែង​សេចក្ដី​កំភូត​វិញ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:22-23

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 27:5-6

ដែល​ខ្ញុំ​នឹង​ព្រម​ថា អ្នក​រាល់​គ្នា​និយាយ​ត្រូវ សូម​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ព្រម​លះ​ចោល​សម្ដី​ដែល​ថា ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង។ ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់​លាប់​ឥត​លែង​ត​ទៅ ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។

ជំពូក    |  កំណែ ចម្លង
លូកា 8:15

រីឯ​ពូជ​នៅ​ក្នុង​ដី​ល្អ គេ​ជា​ពួក​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​រក្សា​ទុក​ជាប់​ដោយ​ចិត្ត​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផល​ដោយ​អត់‌ធ្មត់»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 13:13

ចូរ​យើង​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:5

អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 22:16

ដូច្នេះ គេ​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ​ជា​មួយ​ពួក​ហេរ៉ូឌ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ​តាម​សេចក្តី​ពិត មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:9

នោះ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ព្រះបាទ​ដាវីឌ​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 2:3-5

ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:2

អ្នក​ណា​ដែល​ដើរ​ដោយ សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល​ងាយ​ព្រះ‌អង្គ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 26:11

រី​ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​នឹង​ដើរ ដោយ​ចិត្ត​ទៀង​ត្រង់ សូមប្រោស​លោះ​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:14

ដូច្នេះ ចូរ​ឈរ​ឲ្យ​មាំ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ជា​អាវ​ក្រោះ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:22

ដោយ​អ្នក​រាល់​គ្នា​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​ស្តាប់​តាម​សេចក្តី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ជា​បង‌ប្អូន នោះ​ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ចុះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:21

ឯ​ការ​ចម្កួត​ជា​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:2

មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត

ជំពូក    |  កំណែ ចម្លង
ទីតុស 1:7-8

ដ្បិត​ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ អ្នក​អភិបាល ត្រូវ​តែ​ជា​មនុស្ស​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ គឺ​អ្នក​នោះ​ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ ហើយ​សុចរិត បរិសុទ្ធ ចេះ​គ្រប់​គ្រង​ចិត្ត។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 13:6

សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 7:8

ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:14

ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:5

អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ទៀង​ត្រង់ តែ​គំនិត​របស់​មនុស្ស​អាក្រក់ នោះ​ជា​សេចក្ដី​ឆ​បោក​វិញ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 2:22

ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​យុវវ័យ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ជា​មួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ចេញ​ពី​ចិត្ត​បរិសុទ្ធ​វិញ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:1

ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​រស់​នៅ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​នោះ​ចុះ

ជំពូក    |  កំណែ ចម្លង
យ៉ូប 1:1

នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត​ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:8

ផ្លូវ​របស់​មនុស្ស​ណាដែល​ផ្ទុក​ដោយ ទោស​ច្រើន នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:29

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌អង្គ​សុចរិត នោះ​អ្នក​អាច​នឹង​ប្រាកដ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នោះ​សុទ្ធ​តែ​បាន​កើតមក​ពី​ព្រះ‌អង្គ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 33:15-16

គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កម្រៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កម្ចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង។ អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:37

៙ ចូរ​ចំណាំ​មើល​មនុស្ស​ឥត​សៅ​ហ្មង ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ដ្បិតចុង​បំផុត​នៃ​មនុស្ស​នោះ នឹងបាន​សុខ​សាន្ត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:33

«បើ​ដាំ​ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ តែ​បើ​ដាំ​ដើម​ឈើ​អាក្រក់ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​របស់​វា។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:27

សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:22

សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុ‌រស​របស់​អ្នក​នោះ ហើយ​មនុស្ស​ទាល់​ក្រ រមែង​វិសេស​ជាង​មនុស្ស​ភូត​ភរ។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:10

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 1:5-7

ហេតុ​នេះ ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​បន្ថែម​កិរិយា​ល្អ​ពី​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ពីលើ​កិរិយាល្អ បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន បន្ថែម​ការ​រាប់​អាន​ជា​បង‌ប្អូន​ពីលើ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពីលើ​ការ​រាប់​អាន​គ្នា​ជា​បង‌ប្អូន។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:7

សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ព្រះ‌អង្គ​ពិនិត្យ​ពិចារ‌ណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:15

ផ្ទុយ​ទៅ​វិញ ដោយ​និយាយ​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់ នោះ​យើង​ត្រូវ​ចម្រើន​ឡើង​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះ‌អង្គ គឺ​ព្រះ‌គ្រីស្ទ​ជា​សិរសា

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:26

អ្នក​ណា​ដែល​តប​ឆ្លើយ ដោយ​ពាក្យ​ត្រឹម​ត្រូវ នោះ​គេ​នឹង​ថើប​អ្នក​នោះ​ដោយ​បបូរ​មាត់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:11

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ សូម​បង្រួម​ចិត្ត​ទូល‌បង្គំ ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:7

ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
កាឡាទី 6:9

យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។

ជំពូក    |  កំណែ ចម្លង
លូកា 6:31

អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 23:23

ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ ចូរ​ទិញ​ប្រាជ្ញា ដំបូន្មាន និង​យោបល់​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:160

បូក​រួម​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ពិត ហើយ​គ្រប់​ទាំង​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 4:2

រីឯ​អ្នក​មើល​ខុស​ត្រូវ ត្រូវ​មាន​ចិត្ត​ស្មោះ‌ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:8

ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំង​ឡាយ ដោយ​យុត្តិធម៌។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:10

កូន​ជញ្ជីង​ឆ​ផ្សេងៗ និង​រង្វាល់​កោង​ផ្សេងៗ ទាំង​ពីរ​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 4:8

សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:3

មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​វេលា។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:18-19

ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ។ យើង​នឹង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ឯង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ធ្វើ​ឲ្យ​យើងមានទំនុក​ចិត្តនៅ​ចំពោះ​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 1:12

ដ្បិត​អំនួត​របស់​យើង ជា​បន្ទាល់​ចេញ​ពី​មន‌សិការ​របស់​យើង បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​របស់​ព្រះ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 26:3

ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​បាន​ដើរ​តាម សេចក្ដី​ពិត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 6:16-19

មាន​ប្រាំមួយ​មុខ ដែល​ព្រះ‌យេហូវ៉ា​ស្អប់ មាន​ប្រាំពីរ​ផង ដែល​ព្រះ‌អង្គ​ខ្ពើម​ឆ្អើម គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ អណ្ដាត​ភូត‌ភរ ដៃ​ដែល​កម្ចាយ​ឈាម​មនុស្ស​ឥត​ទោស ចិត្ត​ដែល​គិត​គូរ​បង្កើត​អំពើ​អា‌ក្រក់ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អា‌ក្រក់ និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 3:2

ដូច្នេះ អ្នក​អភិបាល​ត្រូវតែ​ជា​មនុស្ស​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ចេះ​គ្រប់​គ្រង​ចិត្ត មាន​កិរិយា​មារយាទ​ល្អ ចេះ​រាក់​ទាក់ ប្រសប់​ក្នុង​ការ​បង្រៀន

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:128

ហេតុ​នេះ ទូល‌បង្គំ​រាប់​ថា ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ត្រឹម‌ត្រូវ​ទាំង​អស់ ទូល‌បង្គំ​ស្អប់​គ្រប់​ទាំង​ផ្លូវ​ភូត​ភរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:5

សេចក្តី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​បង្ហូរ​មក​ក្នុង​ចិត្ត​យើង តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង។

ជំពូក    |  កំណែ ចម្លង
លូកា 16:15

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ពួក​សម្តែង​ខ្លួន​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:20

អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​អ្នក​ណា ដែល​ប្រព្រឹត្ត​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:15-16

ផ្ទុយ​ទៅ​វិញ ដូច​ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​បរិសុទ្ធ​យ៉ាង​ណា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:23

ខ្ញុំ​គ្មាន​សៅ​ហ្មង​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្ញុំ​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​កំហុស​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:1

ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 6:6-7

ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ឥត​ពុត​មា​យា ដោយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត និង​ព្រះ‌ចេស្តា​របស់​ព្រះ ព្រម​ទាំង​កាន់​អាវុធ​នៃ​សេចក្ដី​សុចរិត​ជាប់​នឹង​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:5

សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:4

ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ ឯ​ជ័យ​ជម្នះ​ដែលបាន​ឈ្នះ​លោកីយ៍ នោះគឺ​ជំនឿ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:19-21

«កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ ដូច្នេះ ពេល​ណា​អ្នក​ធ្វើ​ទាន ចូរ​កុំ​ផ្លុំ​ត្រែ​នៅ​ពី​មុខ​អ្នក ដូច​មនុស្ស​មាន​ពុត​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ខ្លួន​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:6

ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្ដាត​ភូត​ភរ នោះ​ជា​ចំហាយ​ទឹក​ដែល​ផាត់​ទៅ​មក និង​ជា​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:15

ទូល‌បង្គំ​នឹងសញ្ជឹង​គិត​ពីព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហើយ​ភ្នែក​ទូល‌បង្គំ​សម្លឹង​មើល​ផ្លូវ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:6-7

ដូច្នេះ អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា ចូរ​រស់​នៅ​ក្នុង​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ចុះ ទាំង​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ព្រះ‌អង្គ ព្រម​ទាំង​តាំង​ឡើង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ជំនឿ ដូច​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា ដោយ​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង។

ជំពូក    |  កំណែ ចម្លង
យ៉ូប 4:6

អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ នោះ​ហើយ​ជា​ទី​អាង​របស់​អ្នក ហើយ​អ្នក​ដែលប្រព្រឹត្ត​ទៀង​ត្រង់ នោះ​ហើយ​ជា​ទី​សង្ឃឹមរបស់​អ្នក។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:27

ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 3:2

ដ្បិត​យើង​ទាំង​អស់​គ្នា​ជំពប់​ជា​ញឹក​ញាប់ ហើយ​បើ​អ្នក​ណា​មិន​ជំពប់​ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ក៏​អាច​នឹងទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:22

នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:10

ទូល‌បង្គំ​បាន​ស្វែង​រក​ព្រះ‌អង្គយ៉ាង​អស់​ពី​ចិត្ត សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជា របស់ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:5

សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍ នឹង​តម្រង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 12:24

សូម​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ដោយ​ស្មោះ​ត្រង់​អស់​អំពី​ចិត្ត​ប៉ុណ្ណោះ ដ្បិត​ចូរ​ពិចា‌រណា​មើល​ការ​ដ៏​ធំ​ធេង ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
លូកា 11:28

តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្តតាម»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 5:8

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ធ្វើ​ឲ្យ​ផ្លូវរបស់​ព្រះ‌អង្គ ត្រង់​នៅ​មុខ​ទូល‌បង្គំ​ផង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:6-7

ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:9

(ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:5

មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត​ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្ដី​ខ្មាស​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 15:5

ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះ ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស ឥត​ទោស​ដែរ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:12

មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:6

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 15:58

ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:5

សាក្សី​ស្មោះ​ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ តែង​តែ​ពោល​ពាក្យ​ភូត​ភរ​វិញ។

ជំពូក    |  កំណែ ចម្លង
ភីលីព 2:15

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:37

សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 7:1

ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ដោយ​មាន​សេចក្តី​សន្យា​ទាំង​នេះ ចូរ​យើង​សម្អាត​ខ្លួន​ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ចេញ ទាំង​ខំ​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​កោត​ខ្លាច​ដល់​ព្រះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:18

អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច តែ​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​វៀច នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពបំផុត អ្នកបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គជាអ្នកដំបូង និងជាអ្នកចុងក្រោយ ជាដើម និងជាចុងបញ្ចប់! ថ្ងៃនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់ព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះ និងអត់ទោសឱ្យខ្ញុំ។ ទោះបីជាខ្ញុំត្រូវបានសាកល្បង ហើយចិត្តខ្ញុំឆេះដូចភ្លើងក៏ដោយ ព្រះវិញ្ញាណរបស់ព្រះអង្គមិនបានបោះបង់ចោលខ្ញុំឡើយ។ ព្រះបន្ទូលរបស់ព្រះអង្គមានបន្ទូលថា «ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់នៅអស់កល្បជានិច្ច»។ អរគុណព្រះអង្គ ដែលបានបន្ថែមពរជ័យដល់ជីវិតខ្ញុំ ហើយនៅក្នុងគ្រាលំបាក ព្រះហស្តស្តាំរបស់ព្រះអង្គបានប្រទានជ័យជំនះដល់ខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូ។ ព្រះអង្គជាកំពែង និងជាទង់ជ័យរបស់ខ្ញុំ ព្រះអង្គបានប្រទានកម្លាំង និងភាពក្លាហានដល់ខ្ញុំដើម្បីបន្តទៅមុខ។ អរគុណចំពោះគុណបំណាច់របស់ព្រះអង្គ ពីព្រោះព្រះអង្គជាអ្នកអត់ទោសអំពើបាបទាំងអស់របស់ខ្ញុំ ជាអ្នកព្យាបាលជំងឺទាំងអស់របស់ខ្ញុំ ជាអ្នកសង្គ្រោះជីវិតខ្ញុំចេញពីរណ្ដៅ ហើយប្រទានពរ និងសេចក្ដីមេត្តាករុណាដល់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណដល់ព្រះអង្គ ដែលបានការពារជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំពីល្បិចកល និងការវាយប្រហាររបស់សត្រូវ។ ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន!
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម