Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ខ្ញុំ​គ្មាន​សៅ​ហ្មង​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្ញុំ​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​កំហុស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ខ្ញុំ​បាន​គ្រប់លក្ខណ៍​នៅចំពោះ​ព្រះអង្គ ហើយ​បាន​រក្សា​ខ្លួន​ពី​អំពើទុច្ចរិត​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ទ្រង់​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។


ដ្បិត​ព្រះ‌យេហូវ៉ា​សុចរិត ព្រះ‌អង្គ​ស្រឡាញ់​អំពើ​សុចរិត មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។


ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។


ព្រះ‌អង្គ​បាន​ល្បង​មើល​ចិត្ត​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ពិចារណា​មើល ទូល‌បង្គំ​នៅ​ពេល​យប់ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ឥត​ឃើញ​មាន​បំណង​អាក្រក់​ឡើយ ទូល‌បង្គំ​បាន​សម្រេច​ចិត្ត​ថា មិន​ឲ្យ​មាត់​ទូល‌បង្គំ​មាន​បាប​ឡើយ។


៙ ចូរ​ថយ​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ជា​រៀង​ដរាប។


ព្រះ‌យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​រៀង​ខ្លួន ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម