Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ការដែល​អនុវត្ត​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌ គាប់ព្រះហឫទ័យ​ព្រះយេហូវ៉ា​ជាង​យញ្ញបូជា​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌យេហូវ៉ា​ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ធ្វើ​គូរបាន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ទូល‌បង្គំ​ពោល​ថា «មើល៍ ទូល‌បង្គំ​មក​ហើយ សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ


យើង​មិន​មែន​បន្ទោស​អ្នក ដោយ​ព្រោះ​យញ្ញ‌បូជា​ដែល​អ្នក​ថ្វាយ​នោះ​ទេ ឯ​តង្វាយ​ដុត​របស់​អ្នក តែង​តែ​នៅ​ចំពោះ​យើង​ជានិច្ច។


យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ​វិញ។


ដ្បិត​យើង​ចង់​បាន​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល មិន​មែន​យញ្ញ‌បូជា​ទេ គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​វិនិច្ឆ័យដោយ​យុត្តិ‌ធម៌ មាន​ចិត្ត​សប្បុរស និង​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក


ហើយ​ដែល​ស្រឡាញ់​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន ដូច​ខ្លួន​ឯង នោះ​វិសេស​ជាង​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត»។


លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត និង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ព្រះ​យេហូវ៉ា​ឬ? ការពិត ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់ នៃ​ចៀម​ឈ្មោល​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម