Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​អុលឡោះ​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត!

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:6
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។


ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។


ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង ទូល‌បង្គំ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។


ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​បបូរ​មាត់​រីក‌រាយ


មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។


ព្រលឹង​ទូល‌បង្គំ​រឭក អើ ក៏​នឹក​ដល់​ទី‌លាន​របស់​ព្រះ‌យេហូវ៉ា ជា​ពន់​ពេក ចិត្ត និង​សាច់​ឈាម​ទូល‌បង្គំ ច្រៀង​ដោយ​អំណរ​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។


សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។


អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុ‌រស អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិ‌យស។


ឱ​ប្អូន ជា​ប្រពន្ធ​អើយ យើង​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​យើង​ហើយ យើង​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​យើង យើង​បាន​បរិ‌ភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​យើង យើង​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយ ឱ​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។


នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជា‌រស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង​យ៉ាង​ល្អ។


ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​យើង គឺ​ព្រះ‌យេហូវ៉ា យើង​នឹង​តប​ឆ្លើយ​នឹង​គេ យើង​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ។


ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​អ្នក​បម្រើ​យើង​នឹង​បាន​ស៊ី តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន ពួក​អ្នក​បម្រើ​យើង​នឹង​បាន​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្រេក ពួក​អ្នក​បម្រើ​យើង​នឹង​អរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កម្សាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង។


ដ្បិត​យើង​បាន​ចម្អែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ឯ​ព្រលឹង​ព្រួយ​លំបាក យើង​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ។


ទ្រង់​បាន​ចម្អែត​មនុស្ស​ឃ្លាន​ដោយ​របស់​ល្អ តែ​បាន​បណ្តេញ​ពួក​អ្នក​មាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។


មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច។


វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​សើច​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​វិញ។


តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។


នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃដ៏​អស្ចារ្យ ព្រះ‌យេស៊ូវ​ឈរ​បន្លឺ​ព្រះ​សូរសៀង​ឡើង​ថា៖ «បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​រក​ខ្ញុំ ហើយ​ផឹក​ចុះ


គេ​មិន​ឃ្លាន ក៏​មិន​ស្រេក​ទៀត​ឡើយ ព្រះ‌អាទិត្យ​មិន​ជះ​កម្ដៅ​លើ​គេ ក៏​គ្មាន​ចំហាយ​ក្ដៅ​ណា​ទៀត​ដែរ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម