Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ គេ​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ​ជា​មួយ​ពួក​ហេរ៉ូឌ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ​តាម​សេចក្តី​ពិត មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ពួក​គេ​ជាមួយ​ពួកគណៈហេរ៉ូឌ បាន​ចាត់​សិស្ស​របស់​ពួកគេ​ឲ្យទៅ​រក​ព្រះអង្គ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត គឺ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ពួកគេ​ក៏​ចាត់​សិស្ស​របស់​ខ្លួន​ឲ្យ​ទៅ​ជាមួយ​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​អើយ‍!​ យើង​ដឹង​ថា​លោក​ពិត​ត្រង់​ ហើយ​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​ និង​មិន​ខ្វល់​ពី​អ្នកណា​ទេ​ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​ព្រះអង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​តាម​សេចក្ដី​ពិត គឺ​លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់​ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:16
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។


គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។


ដ្បិត​នៅ​ក្នុង​មាត់​របស់​គេ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​វិនាស បំពង់​ករបស់​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ អណ្ដាត​របស់​គេ​មាន​តែ​ពាក្យ​បញ្ចើចបញ្ចើ។


សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។


អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សម្រាប់​ចាប់​ជើង​គេ​ទេ។


គេ​មាន​ច្បាប់​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​អំពើ​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា‌មួយ​យើង​ដោយ​សេចក្ដី​សុខ និង​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន​ចេញ​ពី​អំពើ​ទុច្ចរិត។


ហេតុ​នោះ យើង​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ទី​មើល‌ងាយ នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ព្រោះអ្នក​រាល់​គ្នា​មិន​បាន​កាន់​តាម​ផ្លូវ​របស់​យើង គឺ​បានបង្រៀន​ក្រឹត្យ‌វិន័យ​ដោយ​រើស​មុខ»។


«លោក​គ្រូ! លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា "បើ​បុរស​ណា​ស្លាប់​ទៅ​ដោយ​គ្មាន​កូន ប្អូន​ប្រុស​អ្នក​នោះ​ត្រូវ​រៀបការ​នឹង​ប្រពន្ធ​របស់​បង ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន "


ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ​ពីរ​សុទ្ធ​តែ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន​ដូច​គ្នា។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចូល​ទៅ​ជួប​បុរស​ម្នាក់​នៅ​ក្នុង​ទី​ក្រុង ហើយ​ប្រាប់​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក"»


យូដាស​ក៏​ចូល​មក​រក​ព្រះ‌យេស៊ូវ​ភ្លាម ហើយ​ទូល​ថា៖ «ជម្រាប​សួរ​រ៉ាប៊ី!» រួច​ក៏​ថើប​ព្រះ‌អង្គ។


កាល​ព្រះ‌អង្គ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក ហើយ​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ​ល្អ​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?»


បន្ទាប់​មក គេ​ចាត់​ពួក​ផារិ‌ស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។


ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?


ពួក​ផារិ‌ស៊ី​បាន​ចេញ​ទៅ​ភ្លាម ហើយ​ពិគ្រោះ​ជា​មួយ​ពួក​ហេរ៉ូឌ​ទាស់​នឹង​ព្រះ‌អង្គ ដើម្បី​រក​វិធី​បំផ្លាញ​ព្រះ‌អង្គ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដាស់​តឿន​គេ​ថា៖ «ចូរ​ប្រយ័ត្ន មិន​ត្រូវ​ទុក​ចិត្ត​នឹង​ដំបែ​របស់​ពួក​ផារិ‌ស៊ី និង​ដំបែ​របស់​ពួក​ហេរ៉ូឌ​ឡើយ»។


អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។


ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ប្រាប់​លោក»។ គាត់​ឆ្លើយ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។


លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​កើត​មក ហើយ​ចូល​មក​ក្នុង​លោក​នេះ​សម្រាប់​ការ​នេះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត។ អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត អ្នក​នោះ​ស្តាប់​សំឡេង​ខ្ញុំ»។


អ្នក​ណា​និយាយ​ដោយ​អាង​ខ្លួន​ឯង អ្នក​នោះ​ចង់​តែ​លើក​តម្កើង​ខ្លួន​ឯង តែ​អ្នក​ដែល​ចង់​លើក​តម្កើង​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក អ្នក​នោះ​ពិត​ត្រង់ ហើយ​គ្មាន​សេចក្ដី​ភូតភរ​ណា​នៅ​ក្នុង​ខ្លួន​ឡើយ។


ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។


យើង​បាន​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស យើង​មិន​ប្រព្រឹត្ត​ដោយ​ល្បិច​កល ឬ​បំប្លែង​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើយ គឺ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មន‌សិការ​របស់​មនុស្ស​ទាំង​អស់ ដោយ​បើក​សម្ដែង​សេចក្តី​ពិត នៅ​ចំពោះ​ព្រះ។


ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។


ដ្បិត​ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ? ឬ​មួយ​ខ្ញុំ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស? ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ទេ។


អស់​អ្នក​ដែល​គេ​រាប់​ថា​ជា​អ្នក​មុខ​អ្នក​ការ (ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ ក៏​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ដែរ ព្រោះ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ) អ្នក​ទាំង​នោះ ដែល​ទំនង​ជា​អ្នក​មុខ​អ្នកការ មិន​បាន​បន្ថែម​អ្វី​ដល់​ខ្ញុំ​ឡើយ។


គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​របស់​គេ​ថា "ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ" គេ​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន​របស់​ខ្លួន ក៏​មិន​រវល់​នឹង​កូនរបស់​ខ្លួន​ដែរ។ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​បាន​រក្សា​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ។


តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។


ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។


យើង​ដឹង​ថា ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ ហើយ​យើង​នៅ​ក្នុង​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ជីវិត​អស់​កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម