រ៉ូម 13:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ចូរឲ្យយើងដើរយ៉ាងត្រឹមត្រូវ ដូចជាដើរក្នុងពេលថ្ងៃ គឺមិនមែនដោយការស៊ីផឹកអាវាសែ និងការប្រមឹក; មិនមែនដោយអំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម; មិនមែនដោយការឈ្លោះប្រកែក និងការឈ្នានីសឡើយ។ សូមមើលជំពូកKhmer Christian Bible13 ចូរយើងរស់នៅតាមបែបត្រឹមត្រូវប្រៀបដូចជាដើរនៅពេលថ្ងៃ គឺមិនប្រមឹក មិនស៊ីផឹកអ៊ូអែ មិនប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ល្មោភកាម ឈ្លោះប្រកែក ឬច្រណែនគ្នាឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតម្រា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹកលេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក នឹងឈ្នានីស នោះឡើយ សូមមើលជំពូកអាល់គីតាប13 ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្ដកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។ សូមមើលជំពូក |