បងប្អូនអើយ ក្នុងនាមជាឪពុកម្តាយ យើងមានតួនាទីសំខាន់ណាស់ក្នុងជីវិតកូនៗរបស់យើង។ យើងជាអ្នកដឹកនាំក្នុងគ្រួសារ ជាអ្នកណែនាំ និងបង្រៀនពួកគេអំពីគុណតម្លៃ និងព្រះបន្ទូលរបស់ព្រះ។ យើងក៏ជាគំរូសម្រាប់អ្នកដែលនៅជុំវិញខ្លួនយើងដែរ។ អ្វីដែលយើងធ្វើមានសារៈសំខាន់ណាស់ ព្រោះកូនៗយើងកំពុងតែសង្កេតមើល និងរៀនតាមយើង។ ដូចដែលបានចែងក្នុងសុភាសិត ២៣:២៤ ថា «ឪពុករបស់មនុស្សសុចរិតនឹងមានសេចក្ដីអំណរជាខ្លាំង ហើយអ្នកណាដែលបង្កើតកូនប្រុសប្រកបដោយប្រាជ្ញា នោះនឹងមានសេចក្ដីអំណរដោយសារតែគេដែរ»។ ព្រះបានតាំងយើងជាប្រមុខគ្រួសារ ដើម្បីដឹកនាំគ្រួសាររបស់យើង។ ចូរយើងអធិស្ឋានសុំជំនួយពីព្រះអង្គ នោះទ្រង់នឹងបង្ហាញផ្លូវដល់យើង។ ដូចដែលបានចែងក្នុងទំនុកតម្កើង ១០៣:១៣ ថា «ព្រះយេហូវ៉ាทรงមានព្រះហឫទ័យមេត្តាករុណាចំពោះអ្នកដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តមេត្តាករុណាដល់កូនៗរបស់ខ្លួនដែរ»។
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។ ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។ ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ ដ្បិតសេចក្ដីនោះនឹងបានជាគុណ ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ ហើយជាខ្សែប្រដាប់ពាក់នៅកឯង។
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។ ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង កាលណាឯងដើរ បណ្ដាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ ដំបូន្មាននោះនឹងនិយាយរកឯង។
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
អ្នករាល់គ្នាត្រូវកោតខ្លាចឪពុកម្តាយអ្នករៀងខ្លួន ហើយរក្សាថ្ងៃសប្ប័ទរបស់យើងដែរ យើងនេះហើយជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយ ក្នុងកាលដែលគាត់ចាស់ឡើយ។
ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯង បានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯង មកនោះមានចិត្តសប្បាយផង។
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលមើលងាយឪពុកម្តាយរបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
ដ្បិតលោកម៉ូសេបានផ្តាំថា "ចូរគោរពប្រតិបត្តិឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ អ្នកនោះត្រូវតែស្លាប់ "
តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។ កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។
មួយទៀត យើងមានឪពុកខាងសាច់ឈាម ដែលវាយប្រដៅយើង ហើយយើងក៏កោតខ្លាចគាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីរស់ទេឬ?
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀល។
អ្នកណាដែលប្រទេចផ្ដាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់ នៅក្នុងទីងងឹតសូន្យសុង។
ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ ទេវតារបស់ពួកគេឃើញព្រះភក្ត្រព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។
រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។
កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។ ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។ មើល៍ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា នឹងមានពរបែបនេះឯង។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់យើងចុះ នោះឯងនឹងបានអាយុយឺនយូរ។ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។ ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត។ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ ដ្បិតឪពុកឲ្យឱវាទដ៏ល្អដល់កូន កុំបោះបង់ចោលសេចក្ដីបង្រៀន របស់ឪពុកឡើយ។ កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។ កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ។ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង។ ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។ ចូរបោះបង់ចោលមាត់ ដែលពោលពាក្យវៀចចេញពីឯងទៅ ព្រមទាំងបបូរមាត់ខូចឲ្យនៅឆ្ងាយពីឯងផង ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង បានត្រឹមត្រូវចុះ ។ កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។ ដ្បិតពីដើមយើងជាកូនរបស់ឪពុកយើងដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្ដាច់ ដល់ម្តាយយើង ឪពុកបានបង្រៀនយើងដោយពាក្យថា «ចូរឲ្យចិត្តកូនរក្សាទុក អស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្ដាំរបស់យើង ដើម្បីឲ្យកូនបានរស់នៅ
មនុស្សល្ងីល្ងើតែងតែស្អប់ សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។
ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមាន សង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។
កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «មាតាអើយ ន៎ុះន៏ កូនរបស់មាតា»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សនោះថា៖ «នេះហើយ ម្តាយរបស់អ្នក»។ តាំងពីនោះមក សិស្សនោះក៏យកគាត់ទៅនៅជាមួយ។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់យើងចុះ នោះឯងនឹងបានអាយុយឺនយូរ។ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់
៙ សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងឯង ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅឯពួកមនុស្សស្លាប់។ ឯពួកអ្នកដែលដែលទៅវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។ ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយ នឹងត្រូវរំលើងចេញពីស្រុកទៅ។ អើ បើឯងស្រែកហៅរកតម្រិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ។
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។ ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ហើយក្រចូលដេកនៅពេលយប់ ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក នោះជាការឥតប្រយោជន៍ ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងា របស់ព្រះអង្គបានដេកលក់ ។
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។
អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។
អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលវក់រកស្រីពេស្យា នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
ប្រយោជន៍ឲ្យអ្នកបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមគ្រប់ទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នក អស់មួយជីវិតរបស់អ្នក និងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យអ្នកមានអាយុយឺនយូរ។
យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត ចំពោះក្រុងយេរូសាឡិម។
កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។
ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។
យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។ ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ នៅក្នុងទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ នៅទីហួតហែង! គេបានល្បងលព្រះ ម្ដងហើយម្ដងទៀត គេបានរករឿងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ កាលព្រះអង្គបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅស្រុកអេស៊ីព្ទ និងការអស្ចារ្យនៅទីវាលសូអានឡើយ។ ព្រះអង្គបានធ្វើឲ្យទន្លេ និងព្រែករបស់គេទៅជាឈាម ហើយគេមិនអាចផឹកពីទឹកនោះបានឡើយ។ ព្រះអង្គបានចាត់ហ្វូងរុយមកបង្ហិនគេ ហើយកង្កែបមកបំផ្លាញគេ។ ព្រះអង្គបានប្រគល់ដំណាំរបស់គេ ទៅឲ្យចង្រិតកាត់ ហើយភោគផលរបស់គេទៅឲ្យកណ្តូបស៊ី។ ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ របស់គេដោយព្រឹល ហើយដើមឧទុម្ពររបស់គេដោយសន្សើមកក។ ព្រះអង្គបានប្រគល់ហ្វូងគោរបស់គេឲ្យត្រូវព្រឹល ហើយឲ្យហ្វូងចៀមរបស់គេត្រូវរន្ទះបាញ់។ ព្រះអង្គបានចាក់សេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ និងសេចក្ដីវេទនា រួមទាំងពលទេវតាមកបំផ្លាញគេទៀតផង។ ៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ ព្រះអង្គបានធ្វើផ្លូវសម្រាប់សេចក្ដីក្រោធ របស់ព្រះអង្គ ព្រះអង្គមិនបានប្រណីព្រលឹងគេ ឲ្យរួចពីស្លាប់ឡើយ គឺបានប្រគល់ជីវិតគេទៅឲ្យគ្រោះកាច។ ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។ ក៏ប៉ុន្ដែ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ចេញដូចជាចៀម ហើយបានដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ។ ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។ ព្រះអង្គបាននាំគេទៅកាន់ទឹកដីបរិសុទ្ធ របស់ព្រះអង្គ គឺទៅកាន់ភ្នំដែលព្រះហស្តស្តាំ របស់ព្រះអង្គបានឈ្នះ។ ព្រះអង្គបានបណ្តេញសាសន៍នានា ចេញពីមុខគេ ព្រះអង្គបានចែកទឹកដីទាំងនោះ ឲ្យគេទុកជាមត៌ក ក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល រស់នៅក្នុងលំនៅរបស់សាសន៍ទាំងនោះ។ ៙ ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរទាស់នឹងព្រះអង្គ មិនបានកាន់តាមបញ្ញត្តិរបស់ព្រះអង្គឡើយ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។ គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។ កាលព្រះជ្រាប ព្រះអង្គក្រោធជាខ្លាំង ហើយព្រះអង្គមិនរវីរវល់ នឹងសាសន៍អ៊ីស្រាអែលសោះ។ ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរ ជារោងឧបោសថដែលព្រះអង្គធ្លាប់គង់នៅ កណ្ដាលមនុស្ស ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។ ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមត៌ក របស់ព្រះអង្គ។ ភ្លើងបានឆេះបំផ្លាញពួកកំលោះរបស់គេ ឯស្ត្រីក្រមុំរបស់គេ គ្មានអ្នកណាដណ្តឹងឡើយ។ ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកឡើយ។ ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។ ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។ ៙ ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ របស់ពួកយ៉ូសែបឡើយ ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ តែព្រះអង្គបានរើសកុលសម្ព័ន្ធយូដា និងភ្នំស៊ីយ៉ូនដែលព្រះអង្គស្រឡាញ់។ ព្រះអង្គបានសង់ទីបរិសុទ្ធរបស់ព្រះអង្គ ដូចជាផ្ទៃមេឃដ៏ខ្ពស់ ដូចជាផែនដី ដែលព្រះអង្គបានតាំងឲ្យនៅជាប់ រហូតតទៅ។ សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ
អ្នកបានស្គាល់ព្រះឱវាទទាំងប៉ុន្មានហើយ ដែលថា "កុំផិតឲ្យសោះ កុំសម្លាប់មនុស្សឲ្យសោះ កុំលួចឲ្យសោះ កុំធ្វើបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ"» ។
សូមព្រះទ្រង់វាតទីឲ្យ យ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងជំរំរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើរបស់វា»។
ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅអ្នករាល់គ្នា ដោយនិយាយប្រាប់ពួកគេ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលអ្នកដើរតាមផ្លូវ ពេលអ្នកចូលដំណេក និងពេលអ្នកក្រោកពីដំណេកផង។
តែអ្នកណាដែលស្តាប់តាមយើង នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសម្រាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
កាលណាដល់ថ្ងៃក្រោយ កូនរបស់អ្នកសួរថា តើបន្ទាល់ ច្បាប់ និងបញ្ញត្តិទាំងឡាយដែលព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក តើមានន័យដូចម្ដេច? នោះអ្នកត្រូវប្រាប់កូនវិញថា ពីដើមយើងជាទាសកររបស់ផារ៉ោននៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាបាននាំយើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ព្រះយេហូវ៉ាបានធ្វើទីសម្គាល់ និងការអស្ចារ្យយ៉ាងសម្បើម ហើយយ៉ាងដំណំនៅភ្នែករបស់យើង ទាស់នឹងស្រុកអេស៊ីព្ទ និងផារ៉ោន ព្រមទាំងពួកដំណាក់ព្រះអង្គទាំងអស់។ ព្រះអង្គបាននាំយើងចេញពីស្រុកនោះ ដើម្បីឲ្យព្រះអង្គបាននាំយើងចូល ហើយប្រគល់ស្រុកនោះឲ្យយើង ជាស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់យើង។ ព្រះយេហូវ៉ាបានបង្គាប់ឲ្យយើងប្រព្រឹត្តតាមច្បាប់ទាំងអស់នេះ គឺឲ្យកោតខ្លាចព្រះយេហូវ៉ាជាព្រះនៃយើង ដើម្បីឲ្យយើងបានសប្បាយជាដរាប ហើយឲ្យព្រះអង្គបានថែរក្សាអាយុជីវិតយើង ដូចមាននៅថ្ងៃនេះ។ ដូច្នេះ ប្រសិនបើយើងប្រយ័ត្ននឹងប្រតិបត្តិតាមបញ្ញត្តិទាំងអស់នេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង ដូចព្រះអង្គបានបង្គាប់យើង នោះនឹងបានរាប់ជាសុចរិតដល់យើង»។
ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុក នៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចម្រូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។
អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមត៌ក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើ ដល់មនុស្សមានប្រាជ្ញា។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ ហាលេលូយ៉ា !
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង
សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
សេចក្ដីចម្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែ រំពាត់វាយផ្ចាលនឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។
កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។
ដ្បិតពាក្យបណ្ដាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោស នៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនតំណតមក ចូរសួរឪពុករបស់អ្នកចុះ គាត់នឹងសម្ដែងឲ្យអ្នកដឹង ហើយសួរពួកចាស់ទុំរបស់អ្នកផង គេនឹងប្រាប់ដល់អ្នក។
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់។
គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្ដីសង្ឃឹមរបស់ឯង នឹងមិនត្រូវកាត់បង់ឡើយ។
ដូច្នេះ ចូរបង់ជូនអស់លោកទាំងនោះ តាមអ្វីដែលអ្នកត្រូវបង់ចុះ គឺបង់ពន្ធជូនលោកណាដែលអ្នកត្រូវបង់ បង់អាករដល់លោកណាដែលអ្នកត្រូវបង់ ត្រូវកោតខ្លាចចំពោះលោកណាដែលអ្នកត្រូវកោតខ្លាច ហើយត្រូវគោរពដល់លោកណាដែលអ្នកត្រូវគោរព។
ប៉ុន្តែ បើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរដល់អ្នកនោះជាជាង។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ រួចផ្តាំថា៖ «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ។
ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា ចិត្តយើងនឹងមានអំណរ។ អើចិត្តថ្លើមយើងនឹងរីករាយ ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ។
យើងម្នាក់ៗត្រូវបំពេញចិត្តអ្នកជិតខាងខ្លួន ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។ តែអ្នករាល់គ្នាបែរជានិយាយថា "បើអ្នកណាប្រាប់ឪពុកម្តាយរបស់ខ្លួនថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះបានថ្វាយដល់ព្រះហើយ អ្នកនោះមិនបាច់គោរពឪពុកម្តាយទេ"។ ដូច្នេះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា អ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះ។
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។
មិនត្រូវជំពាក់អ្វីដល់អ្នកណា ក្រៅពីសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឡើយ ដ្បិតអ្នកណាដែលស្រឡាញ់អ្នកដទៃ នោះបានសម្រេចតាមក្រឹត្យវិន័យហើយ។
កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង គោរពដល់ម្តាយ ថាជាអ្នកមានពរ ប្តីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា៖ «មានស្រីៗជាច្រើនបានប្រព្រឹត្ត ដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់»។
លោកស្រីពោលទៀតថា៖ «តើអ្នកណាបាននឹកភ្នកនិយាយទៅលោកអ័ប្រាហាំថា "លោកស្រីសារ៉ានឹងបំបៅកូន?" តែខ្ញុំបានបង្កើតកូនប្រុសមួយឲ្យលោក ក្នុងកាលដែលលោកមានវ័យចាស់ហើយ»។
អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វ នឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ ដ្បិតក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយឃ្លានេះថា «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» ។
«ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
ពេលអេសាវបានឮពាក្យរបស់ឪពុកដូច្នេះ គាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា៖ «ឱលោកឪពុកអើយ ឲ្យពរមក៍ សូមឲ្យពរមកកូនផង!»។ ប៉ុន្ដែ លោកឆ្លើយថា៖ «ប្អូនរបស់កូនបានមកដោយប្រើកលល្បិច ហើយដណ្តើមយកពររបស់កូនបាត់ទៅហើយ»។
ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា និងដោយសារយោបល់ ដែលផ្ទះនោះបានតាំងនៅជាមាំមួន យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។ ហើយដោយសារតម្រិះ នោះបន្ទប់ទាំងឡាយបានពេញ ដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
៙ មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។
នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។ នាងពោលដោយប្រាជ្ញា ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស
ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង"
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
ព្រះឱរសមានវ័យចម្រើនឡើង ហើយមានកម្លាំងខ្លាំង ប្រកបដោយប្រាជ្ញាពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើព្រះអង្គ។
ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ នោះលោកក៏នាំនាងសេផូរ៉ា ជាប្រពន្ធរបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅផ្ទះវិញ ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។
ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់យើង នោះមានពរហើយ ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ
កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវតម្រង់ចិត្តទៅតាមផ្លូវ។ បើឯងជាមនុស្សល្មោភខ្លាំង ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។ កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
លោកយ៉ូសែបជម្រាបឪពុកថា៖ «នេះជាកូនដែលព្រះបានប្រទានឲ្យខ្ញុំ នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរនាំវាមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។
៙ ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំ តាំងពីទូលបង្គំនៅក្មេងរហូតមក ហើយទូលបង្គំនៅតែប្រកាស ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដដែល។ ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ ដើម្បីឲ្យទូលបង្គំបានប្រកាស ពីឫទ្ធានុភាពរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ គឺពីព្រះចេស្ដារបស់ព្រះអង្គ ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។
ឯមនុស្សរស់គឺជាមនុស្សរស់ហើយ ដែលនឹងសរសើរដល់ព្រះអង្គ ដូចជាទូលបង្គំនៅថ្ងៃនេះដែរ ឪពុកនឹងបន្តសេចក្ដីពិតរបស់ព្រះអង្គឲ្យកូនស្គាល់តទៅ
ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។
ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។ ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។
ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។
ចូរឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច។ យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។ ដ្បិតសាកសពនៃសត្វទាំងនោះ ដែលសម្តេចសង្ឃយកឈាមរបស់វាចូលទៅក្នុងទីបរិសុទ្ធ ទុកជាយញ្ញបូជាលោះបាប នោះត្រូវគេដុតនៅខាងក្រៅជំរំ។ ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបានបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។ ដ្បិតក្នុងលោកនេះ យើងគ្មានទីក្រុងដែលស្ថិតស្ថេរគង់វង្សរហូតទេ តែយើងកំពុងស្វែងរកទីក្រុងនៅពេលខាងមុខវិញ។ ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។ ជាពិសេស ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រឡប់មករកអ្នករាល់គ្នាវិញ ក្នុងពេលឆាប់ៗ។ កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
នឹងមានពូជពង្សមួយគោរពប្រតិបត្តិ ដល់ព្រះអង្គ គេនឹងថ្លែងប្រាប់អំពីព្រះអម្ចាស់ ដល់មនុស្សជំនាន់ក្រោយ គេនឹងមក ហើយប្រកាសអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រាប់មនុស្សមួយពួក ដែលមិនទាន់កើតមកនៅឡើយថា គឺព្រះអង្គហើយដែលបានធ្វើការនោះ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។