២ ធីម៉ូថេ 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ព្រមទាំងដឹងថា អ្នកបានស្គាល់ព្រះគម្ពីរដ៏វិសុទ្ធតាំងពីក្មេងមកម្ល៉េះ។ ព្រះគម្ពីរអាចធ្វើឲ្យអ្នកមានប្រាជ្ញា ដែលនាំទៅដល់សេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ សូមមើលជំពូកKhmer Christian Bible15 ហើយអ្នកបានស្គាល់បទគម្ពីរបរិសុទ្ធតាំងពីតូចដែលអាចនាំឲ្យអ្នកមានប្រាជ្ញា ដើម្បីទទួលសេចក្ដីសង្គ្រោះតាមរយៈជំនឿលើព្រះគ្រិស្ដយេស៊ូ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 អ្នកស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រិស្តយេស៊ូ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង សូមមើលជំពូកអាល់គីតាប15 អ្នកស្គាល់គីតាបតាំងតែពីនៅកុមារម៉្លេះ ហើយគីតាបអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។ សូមមើលជំពូក |
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។
ដ្បិតនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ពេលទ្រង់នៅក្មេងនៅឡើយ ទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាបុព្វបុរសរបស់ទ្រង់ លុះដល់ឆ្នាំទីដប់ពីរ ទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ បង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ