Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ ក្រែង​នៅ​ក្នុង​ជីវិត​អ្នក ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​របស់​អ្នក​ទៅ។ ចូរ​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​តរៀង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 «ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ភ្លេច​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុ‌ការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង​នៅ​ក្នុង​ជីវិត​ឯង ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​ឯង​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 «ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ភ្លេច​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុ‌ការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍​នេះ​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:9
47 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។


ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។


ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។


ហើយ​អ្នក​អាច​និទាន​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ពី​ការ​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សម្តែង​នៅ​ក្នុង​ចំណោម​ពួក​‌គេ យ៉ាង​នោះ អ្នក​នឹង​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។


ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។


នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ របស់​ឪពុក​ចុះ កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ


កូន​អើយ ចូរ​ប្រគល់​ចិត្ត​កូន​មកឪពុក​ចុះ ហើយ​ឲ្យ​ភ្នែក​កូន​តាម​មើល អស់​ទាំង​ផ្លូវ​របស់ឪពុក​ដែរ។


កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ


កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​ឪពុក ហើយ​ប្រមូល​អស់​ទាំង​បណ្ដាំ​របស់​ឪពុក ទុក​នៅ​នឹង​ឯង​ចុះ


ឯ​មនុស្ស​រស់​គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ព្រះ‌អង្គ ដូច​ជា​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឲ្យ​កូន​ស្គាល់​ត​ទៅ


អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​លី​សែង​បន្ទុក​អ្វី ចូល​មក​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ


ដូច្នេះ ចូរ​ឲ្យ​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់ ដ្បិត​អ្នក​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ តែ​អ្នក​ដែល​គ្មាន នោះ​នឹង​ត្រូវ​យក​ចេញ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​គិត​ថា​ខ្លួន​មាន​នោះ​ទៀត​ផង»។


ឪពុក​រាល់​គ្នា​អើយ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​ឡើយ តែ​ត្រូវ​អប់រំ​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់​តឿន​របស់​ព្រះ‌អម្ចាស់​វិញ។


ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា ដោយ​និយាយ​ប្រាប់ពួក‌គេ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​អ្នក​ដើរ​តាម​ផ្លូវ ពេល​អ្នក​ចូលដំណេក និង​ពេល​អ្នក​ក្រោក​ពីដំណេក​ផង។


«នេះ​ជា​ច្បាប់ និង​ជា​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ​បុរសរបស់​អ្នក​រាល់គ្នា បាន​ប្រទាន​ឲ្យអ្នក​រាល់​គ្នា​កាន់​កាប់ រហូត​អស់​មួយ​ជីវិត​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែន‌ដី។


មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ឡើយ គឺ​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក ព្រោះ​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​ប្រញាប់‌ប្រញាល់ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​អស់​មួយ​ជីវិត ពី​ថ្ងៃ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា‌មួយ​ស្ដេច​ជានិច្ច ហើយ​ស្ដេច​ត្រូវ​អាន​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​ឲ្យ​ទ្រង់​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ដោយ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​នេះ​កុំ​ខាន


សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា តែ​សេចក្ដី​ដែល​បាន​បើក​សម្ដែង​មក នោះ​ស្រេច​នៅ​យើង​រាល់​គ្នា និង​កូន​ចៅ​របស់​យើង​ជា​រៀង​រហូត ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ»។


ដូច្នេះ ចូរ​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ។ ចូរ​ដាក់​បទ​ចម្រៀង​នេះ​នៅ​ក្នុង​មាត់​របស់​គេ ដើម្បី​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​បន្ទាល់​ឲ្យ​យើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ទូន្មាន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ហើយ​បង្គាប់​ដល់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ឲ្យ​គេ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។


គឺ​ពី​ថ្ងៃ​ដែល​អ្នក​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ភ្នំ​ហោរែប ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ប្រមូល​បណ្ដា‌ជន​ឲ្យ​មក​ជួប​យើង ដ្បិត​យើង​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​យើង ដើម្បី​ឲ្យ​គេ​រៀន​កោត‌ខ្លាច​យើង នៅ​គ្រប់​មួយ​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែន‌ដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​របស់​ខ្លួន​ដែរ"។


ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ពី​ក្នុង​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ឡើយ


ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន ក្រែង​ភ្លេច​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​តាំង​ជា‌មួយ​អ្នក រួច​ងាក​បែរ​ទៅ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​ណា​មួយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ហាម​ឡើយ។


នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ប្រយោជន៍​ឲ្យ​អ្នក​បាន​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក អស់​មួយ​ជីវិត​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​ត​រៀង​ទៅ ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។


កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​របស់​អ្នក​សួរ​ថា តើ​បន្ទាល់ ច្បាប់ និង​បញ្ញត្តិ​ទាំង​ឡាយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក តើ​មាន​ន័យ​ដូច​ម្ដេច?


ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក ហើយ​ត្រូវ​ដំណាល​សេចក្ដី​ទាំង​នេះ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​ដើរ​តាម​ផ្លូវ ពេល​ដេក និង​ពេល​ក្រោក​ឡើង​ផង។


ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។


នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ


ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​រឹត​តែ​ខ្លាំង​ថែម​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពីសេចក្ដី​ទាំង​នេះ​បាត់​ទៅ។


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។


អ្នក​ឃើញ​ហើយ​ថា ជំនឿ​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​គ្រប់​លក្ខណ៍។


អ្នក​ណា​ដែល​បះ​បោរ​ទាស់​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ស្តាប់​បង្គាប់​ពាក្យ​របស់​លោក ជា​ពាក្យ​ដែល​លោក​បញ្ជា អ្នក​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត សូម​ឲ្យ​តែ​លោក​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ»។


ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។


លោក​មាន​ប្រសាសន៍​ទៅ​កាន់ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?"


ដូច្នេះ ចូរ​នឹក​ចាំ ដែល​អ្នក​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា ចូរ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ។ ប្រសិន‌បើ​អ្នក​មិន​ភ្ញាក់​ខ្លួន​ទេ នោះ​យើង​នឹង​មក​ដូច​ជា​ចោរ ហើយ​អ្នក​មិន​ដឹង​ថា យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​ឡើយ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ គេ​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ហើយ​ទៅ​ជា​គោរព​ប្រតិបត្ដិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។


ពួកកូន​ចៅ​អ៊ី​ស្រា‌អែល​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម