Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ហើយ​ផ្ចង់​ចិត្ត នោះ​ឯង​នឹង​បាន​ស្គាល់​ការ​ចេះ​ដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក ហើយ​យកចិត្តទុកដាក់​ដើម្បី​បាន​ស្គាល់​ការយល់ដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ម្នាក់​ដែល​ជា​ឪពុក ចូរ​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​យោបល់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង

សូមមើលជំពូក ចម្លង




សុភា‌សិត 4:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រជុំ​គ្នា​ស្តាប់ ឱ​ពួក​កូន​របស់​យ៉ាកុប​អើយ ចូរ​ស្តាប់​អ៊ីស្រា‌អែល​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា។


ឱ កូន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្តាប់​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា។


សម្រាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា សេចក្ដី​ប្រៀន‌ប្រដៅ និង​ឲ្យ​បាន​យល់​ពី​ពាក្យ ដែល​មាន​អត្ថន័យ​ជ្រៅ​ជ្រះ


នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ របស់​ឪពុក​ចុះ កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ


កូន​ដែល​មាន​ប្រាជ្ញា តែង​ស្តាប់​ពាក្យ​ទូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក មិន​ព្រម​ស្តាប់​ពាក្យ​បន្ទោស​ទេ។


ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។


ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​ខ្ញុំ​ចុះ


កូន​អើយ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​យើង​ដែរ


ចូរ​និយាយ​ទៅ​ប្រាជ្ញា​ថា «អ្នក​ជា​បង​ស្រី​របស់​ខ្ញុំ» ហើយ​ត្រូវ​ហៅ​ការ​ចេះ​ដឹង​ថា​ជា​មិត្ត​សម្លាញ់


ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​បុព្វ‌បុរស​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​មួយ​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង


ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​រឹត​តែ​ខ្លាំង​ថែម​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពីសេចក្ដី​ទាំង​នេះ​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម