Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 126 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្រូតនៃ​អំណរ
ទំនុក​ច្រៀង​តាម​ថ្នាក់។

1 កាល​ព្រះ‌យេហូវ៉ា​បាន​លើក​មុខ ក្រុង​ស៊ី​យ៉ូន​ឡើង​វិញ យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស ដែល​យល់‌សប្តិ។

2 ពេល​នោះ មាត់​យើង​បាន​ពេញ​ដោយ សំណើចក្អាក​ក្អាយ ហើយ​អណ្ដាត​យើង​ក៏​ពេញ​ដោយ សម្រែកអរ​សប្បាយ នោះ​ក្នុង​ចំណោម​ជាតិត​សាសន៍​នានា មាន​គេ​ពោល​ថា «ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ យ៉ាង​ធំ​សម្រាប់​ពួកគេ»។

3 ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ សម្រាប់​យើង​មែន ហើយ​យើង​ក៏​អរ​សប្បាយ។

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូមលើកមុខ​យើង​ខ្ញុំឡើង​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​តំបន់​ណេកិប​ផង!

5 អស់​អ្នក​ដែល​សាប‌ព្រោះទាំង​ស្រក់​ទឹក​ភ្នែក គេនឹង​ច្រូតបាន​វិញ​ទាំង​សម្រែក​អរ​សប្បាយ!

6 អ្នក​ដែល​កណ្ដៀត​ពូជ​សម្រាប់​សាប​ព្រោះ ចេញ​ទៅ​ទាំង​យំ គេ​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​សម្រែក​អរ​សប្បាយ ព្រម​ទាំង​យក​កណ្ដាប់​មកជាមួយ​ផង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម