Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 99:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ហើយ​ថ្វាយបង្គំ​នៅទៀប​កំណល់​ព្រះបាទា​របស់ព្រះអង្គ​! ព្រះអង្គ​ទ្រង់​វិសុទ្ធ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ដ្បិត​ទ្រង់​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​គោរព​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 99:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះបាទ​ដាវីឌ​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ថា៖ «ឱ​បង‌ប្អូន ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះ‌វិហារ សម្រាប់​ឲ្យ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​សម្រាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សម្រាប់​ការ​ស្អាង​នោះ​ដែរ


ត្រូវ​ឲ្យ​គេ​លើក​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ប្រជាជន ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ចាស់​ទុំ។


ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល!


៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹងលើ​តម្កើង​ព្រះ‌អង្គ។


សូម​ឲ្យ​យើង​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ សូម​ឲ្យ​យើង​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ នៅ​ទៀប​កំណល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូមព្រះ‌អង្គ​បាន​ថ្កើង​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។


ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។


ចូរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏​ធំ ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ។


ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ឯ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បរិសុទ្ធ។


ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។


ហើយ​នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ថា៖ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ចុះ នៅ​កណ្ដាល​ប្រជាជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ព្រះ‌អង្គ​ខ្ពស់​វិសេស។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង តើ​អ្នក​រាល់​គ្នា​នឹង​សង់​វិហារ​បែប​ណា​ឲ្យ​យើង? តើ​មាន​កន្លែង​ណា​ជា​ទី​សម្រាក​សម្រាប់​យើង?


ប្រជា‌រាស្ត្រ​របស់​យើង ចេះ​តែ​ចង់​បោះ​បង់​ចោល​យើង គេ​ហៅ​យើង​ថា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត តែ​គេ​មិន​បាន​លើក​តម្កើង​យើង​ជា​ពិត​ទេ។


«ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា អ្នក​រាល់​គ្នា​ត្រូវ​បាន​បរិសុទ្ធ ដ្បិត​យើង​នេះ ដែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បរិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម