ខ្ញុំចង់ចែករំលែកបន្តិចអំពីបទពិសោធន៍ខ្លួនឯងជាមួយនឹងព្រះគម្ពីរ។ មានខគម្ពីរខ្លះពិបាកយល់មែន តែភាគច្រើនវាងាយស្រួលយល់ណាស់។ ខ្ញុំក៏ធ្លាប់ឆ្ងល់ដែរថា ព្រះគម្ពីរងាយយល់ តែពេលខ្លះវាពិបាកយល់មែនទែន។ ពិបាករហូតដល់ពិបាកស្វែងរកអត្ថន័យពិតប្រាកដរបស់វា។ សំណាងល្អ ៩៩% នៃព្រះបន្ទូលមិនសូវស្មុគស្មាញទេ ហើយយើងត្រូវតែគោរពតាម។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺច្បាស់លាស់ និងសាមញ្ញ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចយល់បាន។
ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះយើងអាចនឹងជួបប្រទះនឹងខគម្ពីរដែលពិបាកយល់។ ទោះបីជាសព្វថ្ងៃនេះយើងមានសៀវភៅអធិប្បាយ និងឯកសារយោងជាច្រើនដែលអាចជួយបំភ្លឺយើងក៏ដោយ ក៏អ្នកទ្រឹស្ដីខាងសាសនាខ្លះក៏ទទួលស្គាល់ថាមានខគម្ពីរខ្លះពិបាកយល់ដែរ។ ដោយមានជំនួយពីព្រះជាម្ចាស់ និងការសិក្សាស្រាវជ្រាវតាមអ៊ីនធឺណិត ខ្ញុំជឿថាយើងនឹងអាចយល់បាននូវខគម្ពីរទាំងនោះ។ ព្រះជាម្ចាស់នឹងប្រទានប្រាជ្ញាដល់យើងដើម្បីយល់។
គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌]
ក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតាយកគាត់ទៅនៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ទៅដែរ ហើយគេយកទៅកប់។
ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ព្រោះនឹកចាំពីគេបានសូន្យបាត់ហើយ។
គាត់ស្រែកឡើងថា "ឱលោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតនៅក្នុងភ្លើងនេះ ខ្ញុំវេទនាណាស់"។
អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។
កាលមនុស្សចាប់ផ្តើមមានគ្នាច្រើនឡើងនៅលើផែនដី ហើយគេបង្កើតបានកូនស្រីៗ លោកណូអេបង្កើតបានកូនប្រុសបី គឺសិម ហាំ និងយ៉ាផែត។ គ្រានោះ ផែនដីបានខូចអាក្រក់នៅចំពោះព្រះ ហើយផែនដីមានពេញដោយអំពើឃោរឃៅ។ ព្រះទ្រង់ទតឃើញថា ផែនដីខូចអាក្រក់ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងសម្រេចឲ្យសាច់ទាំងអស់វិនាសផុតពីមុខយើង ដ្បិតផែនដីពេញដោយអំពើឃោរឃៅដោយសារគេ ឥឡូវនេះ យើងនឹងធ្វើឲ្យគេវិនាសទៅជាមួយនឹងផែនដី។ ចូរយកឈើម៉ៃសាក់មកធ្វើជាទូកធំសម្រាប់អ្នក ត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។ អ្នកត្រូវធ្វើយ៉ាងដូច្នេះ គឺបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ ត្រូវធ្វើដំបូលមួយ គ្របពីលើទូក ហើយធ្វើឲ្យមានកម្ពស់មួយហត្ថ ត្រូវឲ្យមានទ្វារនៅពីចំហៀងទូក ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទីពីរ និងថ្នាក់ទីបី។ ដ្បិតមើល៍ យើងនឹងធ្វើឲ្យមានទឹកជំនន់លើផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតនៅក្រោមមេឃ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវស្លាប់។ ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ្នក ហើយអ្នកនឹងចូលទៅក្នុងទូកធំនោះ ជាមួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ ឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយ អ្នកត្រូវនាំយកសត្វមួយគូៗគ្រប់ទាំងពូជ ទាំងឈ្មោលទាំងញី ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។ នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។ គឺសត្វហើរតាមពូជ សត្វជើងបួនតាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯអ្នក ដើម្បីឲ្យបានរួចជីវិត។ ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។ លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកបានធ្វើសព្វគ្រប់ទាំងអស់តាមសេចក្ដីដែលព្រះបានបង្គាប់។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។ នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះ បានយល់សេចក្តីនេះឡើយ ដ្បិតបើគេយល់មែន នោះគេមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីល្អនោះទេ។
ប៉ុន្តែ ក្នុងបណ្ដាពួកសត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក នោះអ្នករាល់គ្នាមិនត្រូវបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋមួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។ ឯសត្វទាំងប៉ុន្មានដែលលូនវារនៅដី នោះជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើងបួន ឬដែលមានជើងច្រើន ជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ។ អ្នករាល់គ្នាមិនត្រូវនាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា។ ដ្បិតយើងនេះ គឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតយើងជាបរិសុទ្ធ អ្នករាល់គ្នាមិនត្រូវនាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ។ ដ្បិតយើងជាព្រះយេហូវ៉ាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធចុះ ដ្បិតយើងបរិសុទ្ធ។ នេះហើយជាច្បាប់ខាងឯសត្វជើងបួន សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី ដើម្បីឲ្យចេះសម្គាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ»។ ទន្សាយថ្មមួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា ទន្សាយគល់មួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា និងជ្រូកមួយ ដ្បិតវាក៏មានក្រចកឆែកពីរ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា មិនត្រូវបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នាហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើពស់ភ្លើង មួយ ហើយដាក់ភ្ជាប់នៅលើបង្គោលទៅ។ អស់អ្នកដែលត្រូវពស់ចឹក ហើយក្រឡេកមើលទៅរូបពោះនោះ គេនឹងបានរស់»។ ដូច្នេះ លោកម៉ូសេក៏ធ្វើរូបពស់មួយពីលង្ហិន ហើយដាក់ភ្ជាប់នៅលើបង្គោល។ កាលណាមានពស់ចឹកអ្នកណាម្នាក់ អ្នកនោះក្រឡេកមើលទៅរូបពស់លង្ហិន នោះគេក៏បានរស់។
«ប៉ុន្តែ ប្រសិនបើអ្នកមិនស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះទេ នោះអស់ទាំងបណ្ដាសានេះ នឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់។ អ្នកនឹងត្រូវបណ្ដាសានៅក្នុងទីក្រុង ហើយនឹងត្រូវបណ្ដាសានៅស្រែចម្ការ។ អ្នកនឹងត្រូវបណ្ដាសាក្នុងកំប្រោង និងផើងម្សៅរបស់អ្នក។ អ្នកនឹងត្រូវបណ្ដាសាលើផលដែលកើតពីពោះរបស់អ្នក លើផលដែលកើតពីដីរបស់អ្នក លើផលដែលចម្រើនពីហ្វូងគោរបស់អ្នក និងលើកូនពីហ្វូងចៀមរបស់អ្នក។ អ្នកនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចូលមក ហើយនឹងត្រូវបណ្ដាសា ក្នុងកាលដែលអ្នកចេញទៅ។ ព្រះពរទាំងអស់នេះនឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់ ប្រសិនបើអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ព្រះយេហូវ៉ានឹងចាត់បណ្ដាសា ភាពច្របូកច្របល់ និងសេចក្ដីថប់ព្រួយមកលើអ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន រហូតទាល់តែអ្នកត្រូវបំផ្លាញ ហើយវិនាសទៅយ៉ាងរហ័ស ដោយព្រោះអំពើអាក្រក់របស់អ្នក ដែលអ្នកបានបោះបង់ចោលយើង។ ព្រះយេហូវ៉ានឹងធ្វើឲ្យជំងឺអាសន្នរោគកើតឡើងដល់អ្នក រហូតដល់អ្នកវិនាសសាបសូន្យបាត់ពីស្រុកដែលអ្នកចូលទៅចាប់យកនោះ។ ព្រះយេហូវ៉ានឹងវាយអ្នកដោយជំងឺរីងរៃ ជំងឺគ្រុនក្ដៅ កើតពិស ក្តៅខ្លួនដូចភ្លើង និងកើតមានការរាំងស្ងួត ស្រូវស្កក ហើយក្រាស៊ី។ សេចក្ដីវេទនាទាំងនេះនឹងដេញតាមអ្នក រហូតទាល់តែអ្នកវិនាស។ មេឃពីលើក្បាលអ្នកនឹងដូចជាបង្ហិន ហើយដីនៅពីក្រោមអ្នកនឹងបានដូចជាដែក។ ព្រះយេហូវ៉ានឹងធ្វើឲ្យភ្លៀងទៅជាផេះផង់ និងធូលីដី ធ្លាក់មកលើស្រុករបស់អ្នក គឺជាធូលីធ្លាក់ពីលើមេឃ មកលើអ្នក រហូតទាល់តែអ្នកវិនាស។ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកបាក់ទ័ពនៅមុខខ្មាំងសត្រូវ អ្នកនឹងចេញទៅទាស់នឹងគេតាមផ្លូវមួយ តែនឹងរត់នៅមុខគេតាមផ្លូវប្រាំពីរ ហើយនគរទាំងប៉ុន្មាននៅលើផែនដីនឹងមានសេចក្ដីរន្ធត់ ដោយឮដំណឹងនេះ។ ខ្មោចរបស់អ្នកនឹងបានជាអាហារដល់សត្វស្លាបហើរនៅលើអាកាស និងសត្វព្រៃដើរលើដី ឥតមានអ្នកណានឹងដេញវាឡើយ។ ព្រះយេហូវ៉ានឹងវាយអ្នក ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទ និងឫសដូងបាត កមរមាស់ ដែលមើលមិនជា។ ព្រះយេហូវ៉ានឹងវាយអ្នកឲ្យវង្វេងស្មារតី ឲ្យខ្វាក់ភ្នែក ហើយឲ្យមានគំនិតច្របូកច្របល់ អ្នកនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ ដូចមនុស្សខ្វាក់ស្ទាបរាវរកផ្លូវក្នុងទីងងឹត ហើយអ្នកនឹងមិនចម្រើនតាមផ្លូវប្រព្រឹត្តរបស់អ្នកឡើយ គេនឹងសង្កត់សង្កិនអ្នក ក៏រឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកជានិច្ច គ្មានអ្នកណាជួយសោះ។ អ្នកនឹងមានពរនៅក្នុងក្រុង ហើយនឹងមានពរនៅស្រែចម្ការ។ អ្នកនឹងដណ្ដឹងប្រពន្ធ តែបុរសម្នាក់ទៀតនឹងរួមដំណេកជាមួយនាង។ អ្នកនឹងសង់ផ្ទះ តែមិនបានឡើងនៅទេ អ្នកនឹងដាំចម្ការទំពាំងបាយជូរ តែមិនបានបរិភោគផលឡើយ។ គេនឹងសម្លាប់គោរបស់អ្នកនៅចំពោះមុខអ្នក តែអ្នកមិនបានបរិភោគសោះ គេនឹងកំហែងយកលាពីមុខអ្នកទៅ ឥតប្រគល់មកវិញឡើយ គេនឹងឲ្យហ្វូងចៀមរបស់អ្នកទៅខ្មាំងសត្រូវ តែគ្មានអ្នកណាមកជួយអ្នកសោះ។ គេនឹងឲ្យកូនប្រុសកូនស្រីរបស់អ្នកទៅសាសន៍ដទៃ ឯភ្នែករបស់អ្នកនឹងស្រវាំងទៅ ដោយនឹករឭក ហើយសម្លឹងមើលពួកគេជានិច្ច តែអ្នកមិនអាចធ្វើអ្វីបានឡើយ។ សាសន៍មួយដែលអ្នកមិនស្គាល់ គេនឹងស៊ីផលពីដី និងពីការនឿយហត់របស់អ្នកទាំងអស់ អ្នកនឹងត្រូវគេសង្កត់សង្កិន ហើយជិះជាន់ជានិច្ច ដល់ម៉្លេះបានជាអ្នកវង្វេងស្មារតី ដោយអស់ទាំងការដែលអ្នកឃើញនឹងភ្នែក។ ព្រះយេហូវ៉ានឹងវាយអ្នកនៅត្រង់ក្បាលជង្គង់ ហើយនៅត្រង់ជើង ឲ្យកើតមានដំបៅកាចអាក្រក់ មើលមិនជា ចាប់ពីបាតជើងរហូតដល់ក្រយៅក្បាល។ ព្រះយេហូវ៉ានឹងនាំអ្នក និងស្តេចដែលអ្នកតាំងឡើងឲ្យសោយរាជ្យលើអ្នក ទៅកាន់សាសន៍មួយទៀត ដែលអ្នក និងដូនតារបស់អ្នកមិនដែលបានស្គាល់។ នៅស្រុកនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃ ដែលធ្វើពីឈើ និងពីថ្ម។ អ្នកនឹងត្រឡប់ទៅជាទីគួរឲ្យរន្ធត់ ជាទីប្រៀបធៀប និងជាទីដំណៀល ក្នុងចំណោមអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំអ្នកចេញទៅ។ អ្នកនឹងនាំយកពូជពង្រោះជាច្រើន ទៅសាបព្រោះនៅក្នុងស្រែរបស់អ្នក តែនឹងច្រូតបានបន្តិចបន្តួច ដ្បិតកណ្តូបនឹងស៊ីបំផ្លាញអស់។ អ្នកនឹងដាំចម្ការទំពាំងបាយជូរ ហើយខំថែរក្សា តែមិនបានផឹកស្រាទំពាំងបាយជូរ ក៏មិនបានបេះផ្លែផង ដ្បិតដង្កូវនឹងស៊ីអស់។ អ្នកនឹងមានពរជាផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីដីរបស់អ្នក និងផលដែលកើតពីសត្វរបស់អ្នក គឺជាផលចម្រើនពីហ្វូងគោរបស់អ្នក និងកូនពីហ្វូងចៀមរបស់អ្នក។ អ្នកនឹងមានដើមអូលីវ នៅពេញស្រុករបស់អ្នក តែនឹងគ្មានប្រេងលាបខ្លួនសោះ ដ្បិតផ្លែអូលីវនឹងជ្រុះអស់។ អ្នកនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបាននៅជាកូនរបស់អ្នកទេ ដ្បិតសត្រូវនឹងនាំពួកគេទៅជាឈ្លើយ។ អស់ទាំងដើមឈើ និងផលផ្លែដែលកើតពីដីរបស់អ្នក នឹងបានជាចំណីរបស់សត្វកណ្តូប។ អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងជាងអ្នក កាន់តែខ្ពស់ទៅៗ ហើយអ្នកនឹងចុះកាន់តែទាបទៅៗ។ គេនឹងឲ្យអ្នកខ្ចី តែអ្នកមិនបានឲ្យគេខ្ចីទេ គេនឹងធ្វើជាក្បាល ហើយអ្នកនឹងទៅជាកន្ទុយវិញ។ អស់ទាំងបណ្ដាសានេះ នឹងធ្លាក់មកលើអ្នក ដេញតាមអ្នក ហើយទាន់អ្នក រហូតទាល់តែអ្នកវិនាស ព្រោះអ្នកមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នក។ សេចក្ដីទាំងនោះនឹងនៅជាប់លើអ្នក និងលើពូជពង្សរបស់អ្នក ជាទីសម្គាល់ និងជាទីអស្ចារ្យរហូតតទៅ។ ដោយព្រោះតែអ្នកមិនបានគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយចិត្តអរសប្បាយ នៅពេលអ្វីៗទាំងអស់មានបរិបូរ នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។ ព្រះយេហូវ៉ានឹងនាំសាសន៍មួយពីចម្ងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលអ្នកស្តាប់ភាសាគេមិនបាន អ្នកនឹងមានពរក្នុងកំប្រោងរបស់អ្នក និងផើងម្សៅរបស់អ្នក។ ជាសាសន៍មានទឹកមុខសាហាវ ដែលមិនយល់ដល់មនុស្សចាស់ ក៏គ្មានចិត្តមេត្តាដល់កូនក្មេងដែរ។ គេនឹងស៊ីផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកវិនាស។ គេមិនទុកឲ្យអ្នកមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចម្រើនពីហ្វូងគោរបស់អ្នក កូនពីហ្វូងចៀមរបស់អ្នកឡើយ រហូតដល់គេបានធ្វើឲ្យអ្នកវិនាស។ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងអស់ទាំងទីក្រុងរបស់អ្នក រហូតទាល់តែកំផែងខ្ពស់ ហើយមាំមួន ដែលអ្នកយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុករបស់អ្នក។ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងទីក្រុងទាំងអស់ ពាសពេញក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក។ ក្នុងពេលគេឡោមព័ទ្ធអ្នកជុំវិញ និងក្នុងគ្រាដែលមានសេចក្ដីលំបាក ដែលខ្មាំងសត្រូវនឹងធ្វើទុក្ខអ្នក នោះអ្នកនឹងបរិភោគផលដែលកើតចេញពីពោះរបស់អ្នក គឺជាសាច់របស់កូនប្រុសកូនស្រីរបស់អ្នក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក។ បុរសណាដែលមានចិត្តទន់ភ្លន់ជាងគេ ហើយមានចិត្តថ្នមក្នុងចំណោមអ្នករាល់គ្នា អ្នកនោះនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនរបស់ខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន និងដល់កូនរបស់ខ្លួនដែលនៅសេសសល់ រហូតដល់គេមិនព្រមចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យអ្នកណាម្នាក់ឡើយ ដោយព្រោះគ្មានអ្វីសេសសល់ ក្នុងគ្រាដែលខ្មាំងសត្រូវរបស់អ្នកឡោមព័ទ្ធជុំវិញ និងគ្រាដែលអ្នកជួបលំបាក ដោយគេធ្វើទុក្ខអ្នកនៅគ្រប់ទាំងទីក្រុងរបស់អ្នក។ ស្ត្រីណាដែលមានចិត្តទន់ភ្លន់ ហើយមានចិត្តថ្នមក្នុងចំណោមអ្នករាល់គ្នា ជាស្ត្រីដែលមិនដែលទាំងដាក់បាតជើងដល់ដីផង ដោយព្រោះនាងទន់ភ្លន់ ហើយថ្នមខ្លួន នោះនឹងមានភ្នែកអាក្រក់ដល់ប្តីជាទីស្រឡាញ់របស់ខ្លួន និងដល់កូនប្រុសកូនស្រីរបស់ខ្លួន កូនខ្ចីដែលទើបនឹងចេញពីផ្ទៃរបស់នាង និងកូនដែលនឹងសម្រាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសម្ងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលខ្មាំងសត្រូវឡោមព័ទ្ធជុំវិញ និងក្នុងគ្រាដែលជួបលំបាក ដោយគេធ្វើទុក្ខអ្នក នៅក្នុងក្រុងរបស់អ្នក។ ប្រសិនបើអ្នកមិនប្រយ័ត្នធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យអ្នកបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ និងគួរស្ញែងខ្លាចនេះ គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះព្រះយេហូវ៉ានឹងទម្លាក់សេចក្ដីវេទនាយ៉ាងចំឡែកមកលើអ្នក និងពូជពង្សរបស់អ្នក គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយនៅជាប់ជាយូរ និងជំងឺធ្ងន់ៗ ហើយនៅជាប់ជាយូរ។ អ្នកនឹងមានពរក្នុងកាលដែលអ្នកចូលមក ហើយនឹងមានពរក្នុងកាលដែលអ្នកចេញទៅ។ ព្រះអង្គនឹងទម្លាក់អស់ទាំងជំងឺរបស់ស្រុកអេស៊ីព្ទ ដែលអ្នកបានខ្លាចនោះ ហើយជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នក។ ព្រះយេហូវ៉ាក៏នឹងទម្លាក់គ្រប់ទាំងជំងឺ និងគ្រប់ទាំងសេចក្ដីវេទនា ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ រហូតទាល់តែអ្នកវិនាសអស់។ ទោះពីដើមអ្នករាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃក៏ដោយ គង់តែនឹងនៅសល់តែបន្តិចទេ ព្រោះអ្នកមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីល្អ ហើយចម្រើនអ្នករាល់គ្នាមានចំនួនច្រើនឡើងយ៉ាងណា នោះព្រះយេហូវ៉ាក៏នឹងសព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវដកចេញពីស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។ ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នក ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង។ នៅទីនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ និងពីថ្ម ដែលអ្នក និងដូនតារបស់អ្នកមិនដែលស្គាល់។ ក្នុងចំណោមសាសន៍ទាំងនោះ អ្នកនឹងរកសេចក្ដីស្រាកស្រាន្តមិនបាន ក៏នឹងគ្មានកន្លែងសម្រាកសម្រាប់បាតជើងរបស់អ្នកដែរ គឺនៅទីនោះ ព្រះយេហូវ៉ានឹងធ្វើឲ្យចិត្តអ្នកញ័ររន្ធត់ ឲ្យភ្នែកអ្នកស្រវាំងទៅ ហើយឲ្យព្រលឹងអ្នកព្រួយលំបាក។ ជីវិតរបស់អ្នកនឹងគ្មានទីកំណត់នៅខាងមុខអ្នក អ្នកនឹងចេះតែភ័យខ្លាចទាំងយប់ទាំងថ្ងៃ ឥតមានសង្ឃឹមនឹងរស់នៅឡើយ។ នៅពេលព្រឹក អ្នកនឹងពោលថា "ឱសូមឲ្យល្ងាចឆាប់មកដល់!" ហើយដល់ពេលល្ងាច នោះអ្នកនឹងពោលថា "ឱសូមឲ្យព្រឹកឆាប់មកដល់!" ព្រោះតែសេចក្ដីភិតភ័យនៅក្នុងចិត្តរបស់អ្នក ដែលនាំឲ្យអ្នកខ្លាច ហើយព្រោះតែការដែលភ្នែករបស់អ្នកនឹងឃើញ។ ព្រះយេហូវ៉ានឹងនាំអ្នកទៅស្រុកអេស៊ីព្ទវិញតាមនាវា តាមផ្លូវដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនឃើញផ្លូវនោះទៀតឡើយ រួចនៅស្រុកនោះ អ្នកនឹងខំលក់ខ្លួនទៅឲ្យខ្មាំងសត្រូវ ដើម្បីធ្វើជាបាវប្រុសបាវស្រីរបស់គេ តែនឹងគ្មានអ្នកណាទិញសោះ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើនេះមិនមែនជាហេតុដែលអ្នករាល់គ្នាយល់ខុស ព្រោះតែអ្នករាល់គ្នាមិនស្គាល់គម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះទេឬ?
យែបថាសន្យាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់ពួកអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ នោះអ្វីក៏ដោយដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ នៅពេលទូលបង្គំត្រឡប់ពីពួកអាំម៉ូនមកវិញដោយសុខសាន្ត នោះនឹងបានជារបស់ព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាតង្វាយដុត»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "យើងនឹកចាំពីការដែលពួកអាម៉ាឡេកធ្វើដល់ពួកអ៊ីស្រាអែល គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក។ តែស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល៍ ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាឡេកមកផង ឯពួកសាសន៍អាម៉ាឡេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ។ ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជារបស់សំខាន់ៗទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់លោកនៅត្រង់គីលកាល»។ លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។ ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។ ស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំមានបាបហើយ ព្រោះខ្ញុំបានរំលងសេចក្ដីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង»។ តែលោកសាំយូអែលប្រកែកថា៖ «ទូលបង្គំមិនព្រមវិលទៅកាន់ខាងទ្រង់ទៀតទេ ព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ»។ កាលលោកសាំយូអែលបែរខ្នងចេញទៅ នោះស្ដេចសូលចាប់ជាយអាវលោក ហើយអាវក៏រហែក។ ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។ ម្យ៉ាងទៀត ព្រះជាសិរីល្អរបស់សាសន៍អ៊ីស្រាអែលមិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតព្រះអង្គមិនមែនជាមនុស្សដែលចេះប្រែប្រួលទេ»។ ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។
នៅពេលគេបានទៅដល់លានស្រូវរបស់ណាកុន អ៊ុសាបានលូកដៃទៅចាប់ទប់ហិបរបស់ព្រះ ដោយព្រោះគោកញ្ជ្រោលធ្វើឲ្យហិបនោះចង់ធ្លាក់។ ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «អ្វីៗដែលខ្ញុំធ្វើ អ្នកមិនយល់ទេនៅពេលនេះ តែថ្ងៃក្រោយអ្នកនឹងយល់»។
ក្នុងពេលដែលអ្នកទាំងពីរដើរទៅ ហើយនិយាយគ្នាបណ្ដើរ ស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយលោកអេលីយ៉ាក៏ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច។
លោកនឹកស្មានថា ពួកបងប្អូនរបស់លោកមុខជាយល់ថា ព្រះប្រទានការសង្គ្រោះដល់គេ ដោយសារដៃរបស់លោក តែគេមិនយល់ដូច្នោះឡើយ។
កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចម្កួតរបស់គេឡើយ ក្រែងអ្នកក៏បានដូចជាគេដែរ ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេចុះ ក្រែងគេមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា
ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។ មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ គ្រប់ទាំងអស់ទៅឯកន្លែងតែមួយប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញ។
នៅឆ្នាំដែលស្តេចអ៊ូសៀសសុគត នោះខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រសាយមកពេញក្នុងព្រះវិហារ។ ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់ រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។
ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ព្រះហស្តរបស់ព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ ហើយព្រះអង្គក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ទៅដាក់ចុះនៅកណ្ដាលច្រកភ្នំមួយ ដែលពេញដោយឆ្អឹងខ្មោច។ ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ យើងរាល់គ្នាត្រូវកាត់ចេញហើយ។ ដូច្នេះ ចូរថ្លែងទំនាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលប្រជារាស្ត្ររបស់យើងអើយ យើងនឹងបើកផ្នូរខ្មោចរបស់អ្នករាល់គ្នា ហើយនឹងធ្វើឲ្យអ្នករាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំអ្នកឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ។ ឱប្រជារាស្ត្ររបស់យើងអើយ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបើកផ្នូររបស់អ្នក ឲ្យអ្នកបានឡើងចេញពីនោះមក។ គ្រានោះ យើងនឹងដាក់វិញ្ញាណយើងនៅក្នុងអ្នករាល់គ្នា អ្នកនឹងមានជីវិតរស់ ហើយយើងនឹងតាំងអ្នក ឲ្យរស់នៅក្នុងស្រុកដែលជារបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា គឺយើង ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសម្រេចតាមផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា»។
ព្រះបានកំណត់ពេលចិតសិបអាទិត្យដល់ប្រជាជន និងដល់ទីក្រុងបរិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើរំលង បញ្ឈប់អំពើបាប ហើយធ្វើឲ្យធួននឹងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក ហើយបោះត្រាលើនិមិត្ត និងសេចក្ដីទំនាយ ព្រមទាំងចាក់ប្រេងតាំងដល់ទីបរិសុទ្ធបំផុត។ ដូច្នេះ សូមលោកជ្រាប ហើយយល់ថា ចាប់ពីពេលព្រះចេញបញ្ជាឲ្យតាំង ហើយសង់ក្រុងយេរូសាឡិមឡើងវិញ រហូតដល់គ្រារបស់ស្ដេចមួយអង្គ ដែលព្រះបានចាក់ប្រេងតាំងយាងមកដល់ នោះនឹងមានរយៈពេលប្រាំពីរអាទិត្យ ហើយរយៈពេលហុកសិបពីរអាទិត្យទៀត នឹងត្រូវសង់ឡើងវិញឲ្យមានផ្លូវធ្លា ប្រឡាយការពារ តែសង់ក្នុងគ្រាដែលមានទុក្ខលំបាក។ លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។ ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។
កាលព្រះយេហូវ៉ាចាប់ផ្តើមមានព្រះបន្ទូលតាមរយៈហូសេ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរទៅយកស្ត្រីពេស្យាម្នាក់មកធ្វើជាប្រពន្ធ ហើយបង្កើតកូនពីស្ត្រីពេស្យានោះចុះ ដ្បិតស្រុកនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះយេហូវ៉ា»។ ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយឲ្យលោក។
តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ?
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ម្នាលអើយ ចូរភ្ញាក់ឡើង ទាស់នឹងគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។ នៅក្នុងស្រុកនោះទាំងមូល មនុស្សពីរភាគបីនឹងត្រូវវិនាសបាត់បង់អស់ តែមួយភាគបីនឹងសល់នៅក្នុងស្រុក។ ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ «មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។
«កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! ដ្បិតខ្ញុំមក ធ្វើឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន ហើយកូនស្រីទាស់នឹងម្តាយ កូនប្រសាស្រីទាស់នឹងម្តាយក្មេក ហើយសត្រូវរបស់អ្នកនោះ គឺជាសមាជិកនៅក្នុងគ្រួសាររបស់អ្នកនោះឯង។
ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលឲ្យឆ្ងាយ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវបោះទៅក្នុងភ្លើងនរក។
ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះ»។
ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?»
ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ ដើម្បីឲ្យគេមើលមែន តែមិនឃើញ ហើយឲ្យគេស្ដាប់មែន តែមិនយល់ ក្រែងគេវិលបែរមករកព្រះវិញ ហើយទទួលបានការអត់ទោស» ។
«បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យរស់ឡើងវិញ នៅថ្ងៃចុងបំផុត។ ព្រោះសាច់ខ្ញុំជាអាហារពិតប្រាកដ ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ អ្នកណាដែលពិសាសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅជាប់ក្នុងអ្នកនោះដែរ។ ដូចជាព្រះវរបិតាដែលមានព្រះជន្មរស់ បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់នៅ ដោយសារព្រះអង្គ នោះអ្នកណាដែលពិសាខ្ញុំ នឹងរស់ដោយសារខ្ញុំដែរ។ នេះជានំបុ័ងដែលចុះពីស្ថានសួគ៌មកពិត មិនដូចជាបុព្វបុរសអ្នករាល់គ្នា បានបរិភោគនំម៉ាណា ហើយស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។
ប៉ុន្តែ មានបុរសម្នាក់ឈ្មោះអាណានាស ប្រពន្ធឈ្មោះសាភីរ៉ា បាននាំគ្នាលក់របស់ទ្រព្យខ្លួនដែរ រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ដូច្នេះ គេក៏សែងយកសពនាងទៅកប់ នៅក្បែរសពប្តីរបស់នាង។ ក្រុមជំនុំទាំងមូល និងអស់អ្នកដែលឮពីហេតុការណ៍នេះ មានការស្ញែងខ្លាចជាខ្លាំង។
ផ្ទុយទៅវិញ ព្រះបានជ្រើសរើសអ្វីដែលល្ងីល្ងើក្នុងលោកនេះ ដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលខ្សោយក្នុងលោកនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលគេមើលងាយនៅលោកីយ៍នេះ អ្វីៗដែលគ្មាន ដើម្បីធ្វើឲ្យអ្វីៗដែលមានទៅជាអសារឥតការ ដើម្បីកុំឲ្យមនុស្សណាអួតខ្លួននៅចំពោះព្រះបានឡើយ។
ដ្បិតអ្នកណាដែលបរិភោគដោយមិនយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ អ្នកនោះបរិភោគ និងផឹកសេចក្ដីជំនុំជម្រះដល់ខ្លួនឯងហើយ។
ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានឱកាស ដែលមិនគ្រាន់តែឲ្យជឿដល់ព្រះគ្រីស្ទប៉ុណ្ណោះ គឺឲ្យរងទុក្ខដោយព្រោះព្រះអង្គដែរ
មិនត្រូវឲ្យអ្នកណាមកបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ គេធ្វើឫកជាដាក់ខ្លួន ហើយថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងនិមិត្តដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើងដោយឥតហេតុ ដោយគំនិតខាងសាច់ឈាមរបស់គេ គេមិននៅជាប់នឹងព្រះអង្គដែលជាព្រះសិរសាទេ គឺដោយសារសិរសានោះហើយដែលព្រះកាយទាំងមូលបានផ្គត់ផ្គង់ ហើយបានតភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃ ទាំងចម្រើនឡើង ដោយសេចក្តីចម្រើនដែលមកពីព្រះ។
ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត
ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ហើយបន្ទាប់មក ប្រសិនបើគេធ្លាក់ចេញពីជំនឿ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតបានឡើយ ព្រោះគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះសាជាថ្មី ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈទៀតផង។
អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។
ហើយខាងវិញ្ញាណនោះឯង ព្រះអង្គបានយាងទៅប្រកាសប្រាប់ពួកវិញ្ញាណដែលជាប់ឃុំ នៅពេលគេឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តដោយគោរពកោតខ្លាច។ ជាពួកអ្នកដែលពីដើមមិនព្រមស្តាប់បង្គាប់ គឺពេលដែលព្រះបានរង់ចាំដោយព្រះហឫទ័យអត់ធ្មត់ នៅជំនាន់លោកណូអេ ក្នុងកាលលោកកំពុងសង់ទូកធំ ហើយនៅក្នុងទូកនោះ មានមនុស្សមួយចំនួនតូច គឺប្រាំបីនាក់ប៉ុណ្ណោះដែលបានរួចជីវិតដោយសារទឹក។
ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។
"យើងស្គាល់កិច្ចការដែលអ្នកធ្វើហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ។ យើងចង់ឲ្យអ្នក បើត្រជាក់ឲ្យពិតជាត្រជាក់ ឬបើក្តៅឲ្យពិតជាក្តៅ។ ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងមិនខាន។
មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះអំពើទុច្ចរិត អំពើរំលង និងអំពើបាប ប៉ុន្តែ ព្រះអង្គមិនរាប់មនុស្សមានទោសថា ជាឥតទោសឡើយ ព្រះអង្គដាក់ទោសចំពោះអំពើទុច្ចរិតរបស់ឪពុក រហូតដល់កូនចៅ ដល់បី ហើយបួនជំនាន់ផង»។
"ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ព្រះអង្គអត់ទោសសេចក្ដីទុច្ចរិត និងអំពើរំលង តែមិនរាប់មនុស្សមានទោស ទុកជាគ្មានទោសឡើយ គឺព្រះអង្គដាក់ទោសអំពើទុច្ចរិតរបស់ឪពុកដល់កូនចៅ រហូតដល់បីបួនជំនាន់ផង"។
«បើអ្នកណាមានកូនដែលរឹងរូស ហើយបះបោរ មិនស្តាប់បង្គាប់ពាក្យរបស់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ ក៏វានៅតែមិនព្រមស្ដាប់ នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់ខ្លួនរស់នៅ នោះពួកចាស់ទុំ និងពួកចៅក្រមរបស់អ្នក ត្រូវចេញទៅវាស់ចម្ងាយទៅកាន់ទីក្រុងនានា ដែលនៅជុំវិញសាកសពនោះ។ រួចត្រូវជម្រាបពួកចាស់ទុំរបស់ក្រុងនោះថា "កូនយើងខ្ញុំនេះវារឹងរូស ហើយបះបោរ មិនព្រមស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក"។ នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
ប៉ុន្តែ បុរសទាំងនោះមិនព្រមស្តាប់គាត់ទេ។ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់ខ្លួនចេញមក ហើយប្រគល់ឲ្យពួកវា។ ពួកវាស្គាល់នាងគ្រប់គ្នា ហើយរំលោភនាងពេញមួយយប់ រហូតទាល់តែជិតភ្លឺ ទើបគេលែងនាងមកវិញ។ កាលព្រលឹមស្រាងៗ ស្ត្រីនោះបានមកដួលនៅមាត់ទ្វារផ្ទះរបស់លោកតាដែលប្តីរបស់នាងស្នាក់នៅ ហើយដេកដួលនៅទីនោះរហូតដល់ភ្លឺ។ លុះព្រឹកឡើង ប្តីរបស់នាងក៏ក្រោកឡើង ហើយបើកទ្វារ ដើម្បីបន្ដដំណើរ នោះស្រាប់តែឃើញប្រពន្ធចុងរបស់គាត់ដួលដេកនៅមាត់ទ្វារផ្ទះ ទាំងដៃតោងក្របទ្វារ។ គាត់ហៅនាងថា៖ «ក្រោកឡើង តោះយើងទៅមុខទៀត!» ប៉ុន្តែ គ្មានចម្លើយតបមកវិញសោះ។ ដូច្នេះ គាត់ក៏លើកនាងដាក់លើខ្នងលា ហើយចេញដំណើរទៅផ្ទះរបស់គាត់។ កាលគាត់បានចូលទៅក្នុងផ្ទះហើយ គាត់ក៏យកកាំបិត មកកាត់សាកសពរបស់នាងជាដប់ពីរកំណាត់ ហើយផ្ញើកំណាត់សាកសពនីមួយៗ ទៅពាសពេញក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ ពេលនោះ ប្តីរបស់នាងក៏បានធ្វើដំណើរទៅតាមនាង ដើម្បីនិយាយលួងលោមនាង ហើយនាំនាងត្រឡប់មកវិញ។ គាត់បាននាំអ្នកបម្រើម្នាក់ និងលាពីរទៅជាមួយ។ លុះដល់ហើយ នាងក៏នាំគាត់ចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកនាងបានឃើញ គាត់ក៏ចេញមកទទួលដោយអំណរ។ ឯអស់អ្នកដែលបានឃើញ ក៏ពោលថា៖ «មិនដែលឃើញមានអំពើដូច្នេះកើតឡើងទេ តាំងពីថ្ងៃដែលពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ រហូតដល់ថ្ងៃនេះ ដូច្នេះ ត្រូវតែពិចារណារឿងនេះ ត្រូវតែពិគ្រោះគ្នា ហើយសម្រេចសេចក្ដីទៅ»។
មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។ ពេលនោះ ប្រសិនបើស្ដេចក្រោធ ហើយបន្ទោសថា "ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងម៉្លេះ? តើឯងមិនដឹងជាគេនឹងបាញ់ពីលើកំផែងមកទេឬ? តើអ្នកណាបានសម្លាប់អ័ប៊ីម៉ាឡិច ជាកូនយេរូបេសេថ? តើមិនមែនជាស្រីដែលទម្លាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬ? ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ?" នោះឯងត្រូវទូលឆ្លើយយ៉ាងនេះថា "អ៊ូរី សាសន៍ហេត ជាអ្នកបម្រើរបស់ព្រះករុណា ក៏បានស្លាប់ដែរ"»។ អ្នកនាំដំណឹងទៅទូលដល់ព្រះបាទដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ។ គាត់ទូលថា៖ «ពួកពលមានកម្លាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង។ ពេលនោះ ពួកពលធ្នូបាញ់ពីលើកំផែងមកពួកអ្នកបម្រើរបស់ទ្រង់ ហើយមានពួកអ្នកបម្រើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបម្រើរបស់ទ្រង់ ក៏ស្លាប់ដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅអ្នកដែលនាំដំណឹងមកថា៖ «អ្នកត្រូវទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា "កុំតូចចិត្តពីការនោះឡើយ ព្រោះដាវតែងប្រហារទាំងសងខាង ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបាន" ចូរឯងនិយាយលើកទឹកចិត្តលោកផង»។ កាលប្រពន្ធអ៊ូរីបានឮថាប្តីស្លាប់ហើយ នាងក៏យំសោកនឹងប្តី លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ ព្រះបាទដាវីឌចាត់គេឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយារបស់ស្ដេច ហើយបង្កើតបានបុត្រាមួយអង្គថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។ ព្រះបាទដាវីឌក៏ចាត់ឲ្យគេទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា៖ «នាងឈ្មោះបាតសេបា ជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត»។ ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក រួចនាងក៏ចូលមកឯទ្រង់ ហើយស្ដេចផ្ទំជាមួយនាង (ដ្បិតនាងទើបបានស្អាតពីរដូវ)។ រួចនាងត្រឡប់ទៅផ្ទះវិញ។ នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។
ក្រោយមក មានស្ត្រីពេស្យាពីរនាក់បានមកឈរនៅចំពោះស្តេច ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីន្នាក់នេះនៅផ្ទះជាមួយគ្នា ខ្ញុំបានសម្រាលកូនមួយ នៅពេលដែលនាងនៅក្នុងផ្ទះនោះ។ កាលខ្ញុំម្ចាស់សម្រាលកូនមកបានបីថ្ងៃ នោះស្ត្រីនេះក៏សម្រាលមកដែរ យើងខ្ញុំទាំងពីរនៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំពីរនាក់ប៉ុណ្ណោះ។ ជួនជានៅវេលាយប់មួយ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ។ នៅគ្រានោះ ប្រជាជនគេថ្វាយយញ្ញបូជានៅតែលើទីខ្ពស់ៗ ព្រោះមិនទាន់បានស្អាងព្រះវិហារណា ថ្វាយដល់ព្រះនាមព្រះយេហូវ៉ានៅឡើយ។ នាងបានក្រោកឡើងនៅពាក់កណ្ដាលអធ្រាត្រ ខណៈដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់កំពុងតែដេកលក់ នាងបានយកកូនរបស់ខ្ញុំម្ចាស់ពីខាងខ្ញុំទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ។ លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងចង់បំបៅកូន ខ្ញុំឃើញថាកូនបានស្លាប់ហើយ ប៉ុន្តែ ដល់ភ្លឺឡើង ខ្ញុំម្ចាស់បានពិនិត្យមើលឲ្យច្បាស់ទៅ ក៏ឃើញថាមិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ»។ ស្ត្រីម្នាក់ទៀតក៏បានឆ្លើយកាត់ថា៖ «ទេ មិនមែនដូច្នោះទេ គឺកូនដែលនៅរស់នេះជាកូនរបស់ខ្ញុំ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯង» ប៉ុន្តែ ស្ត្រីទីមួយប្រកែកថា៖ «មិនមែនទេ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលនៅរស់នេះជាកូនរបស់ខ្ញុំទេ» ដូច្នេះ ពួកគេបានប្រកែកគ្នានៅចំពោះព្រះភក្ត្រស្តេច។ បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ម្នាក់ថា "កូនរស់នេះជាកូនរបស់ខ្ញុំ ហើយកូនស្លាប់ជាកូនរបស់ឯង" ហើយម្នាក់ទៀតថា "មិនមែនដូច្នោះទេ គឺកូនស្លាប់ជារបស់ឯង ហើយកូនរស់ជារបស់ខ្ញុំ"»។ ស្តេចបង្គាប់ថា៖ «ចូរយកដាវមួយមកឲ្យយើង» នោះគេក៏យកដាវមួយមកនៅចំពោះស្តេច។ ស្ដេចមានរាជឱង្ការថា៖ «ចូរកាប់កូនដែលនៅរស់នោះជាពីរភាគទៅ ចែកមួយចំហៀងឲ្យដល់ស្ត្រីនេះ ហើយមួយចំហៀងទៀតដល់ស្ត្រីនោះចុះ»។ ប៉ុន្តែ ស្ត្រីដែលជាម្តាយរបស់កូនដែលរស់ក៏ទូលដល់ស្តេច ដោយមានចិត្តអាណិតអាល័យដល់កូនខ្លួនថា៖ «ឱព្រះករុណាជាអម្ចាស់នៃខ្ញុំអើយ សូមប្រទានកូនរស់ទៅគេចុះ សូមកុំសម្លាប់ឡើយ» តែស្ត្រីម្នាក់ទៀតពោលថា៖ «កូននេះមិនត្រូវបានជារបស់ឯង ឬរបស់ខ្ញុំឡើយ ត្រូវពុះជាពីរទៅ»។ ពេលនោះ ស្តេចក៏មានរាជឱង្ការឆ្លើយឡើងថា៖ «ចូរឲ្យកូនរស់នោះទៅនាងទីមួយចុះ កុំសម្លាប់វាអី ដ្បិតនាងនោះហើយជាម្តាយពិតប្រាកដ»។ ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានឮពីការដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ ព្រោះគេយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
លោកបានចេញពីទីនោះឡើងទៅក្រុងបេត-អែល ពេលលោកកំពុងតែទៅតាមផ្លូវនោះ មានពួកក្មេងជំទង់ប្រុសៗចេញពីទីក្រុងមក ពោលពាក្យមើលងាយដល់លោកថា៖ «អាតម្ពែកអើយ ឡើងទៅ! អាតម្ពែកអើយ ឡើងទៅចុះ!»។ លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ច ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ មនុស្សប្រគល់វិញ្ញាណទៅ តើគេនៅឯណា? ដូចជាទឹកបឹងដែលស្រក ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតយ៉ាងណា មនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ គេដេកលក់មិនភ្ញាក់ឡើងវិញឡើយ។ ឱបើព្រះអង្គលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់ សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង។ បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត រស់ឡើងវិញម្ដងទៀតឬ? បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង សង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំ បានរអិលចេញទៅ។ ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងទូលតប ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។ ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនត្រួតមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។ អំពើរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយព្រះអង្គបិទភ្ជាប់អំពើអាក្រក់ របស់ទូលបង្គំផង។ ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចម្រោះដី គឺយ៉ាងនោះដែលព្រះអង្គបំផ្លាញ សេចក្ដីសង្ឃឹមរបស់មនុស្សទៅ គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ។
មនុស្សអាក្រក់វង្វេងតាំងពីក្នុងផ្ទៃម្តាយ គេវង្វេងតាំងពីកំណើត ហើយពោលពាក្យភូតភរ។
៙ កាលទូលបង្គំកើតមានចិត្តជូរល្វីង កាលទូលបង្គំឈឺចាប់ក្នុងទ្រូង នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
«ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅ ពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេៗ។ តើមនុស្សមានកម្រៃអ្វីខ្លះ ពីកិច្ចការទាំងប៉ុន្មានដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ?
តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់? ហើយតើអ្នកណាបានឃើញព្រះពាហុ នៃព្រះយេហូវ៉ាបានសម្ដែង?
ទោះបើព្រះអង្គធ្វើទុក្ខក៏ដោយ គង់តែព្រះអង្គនឹងអាណិតមេត្តា ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ព្រះអង្គដែរ ព្រះអង្គមិនសប្បាយព្រះហឫទ័យទេ ក្នុងការធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនានោះ។
ព្រះបានកំណត់ពេលចិតសិបអាទិត្យដល់ប្រជាជន និងដល់ទីក្រុងបរិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើរំលង បញ្ឈប់អំពើបាប ហើយធ្វើឲ្យធួននឹងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក ហើយបោះត្រាលើនិមិត្ត និងសេចក្ដីទំនាយ ព្រមទាំងចាក់ប្រេងតាំងដល់ទីបរិសុទ្ធបំផុត។
វេទនាដល់អ្នករាល់គ្នា ដែលសង្វាតចង់បានថ្ងៃរបស់ព្រះយេហូវ៉ា ហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះយេហូវ៉ា? ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។ អ៊ីស្រាអែលជាស្ត្រីព្រហ្មចារីបានដួលចុះ ក្រោកឡើងវិញមិនបានហើយ នាងត្រូវគេបោះបង់ចោលនៅលើទឹកដីខ្លួន គ្មានអ្នកណាលើកនាងឡើយ។ តើថ្ងៃរបស់ព្រះយេហូវ៉ា មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺ ជាថ្ងៃអន្ធការ គ្មានរស្មីទេឬ?
«មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត ហើយជប់លៀងយ៉ាងអធិកអធមរាល់ថ្ងៃ។ គាត់ក៏ហៅអ្នកនោះមកសួរថា "តើរឿងដែលខ្ញុំបានឮគេនិយាយពីអ្នក នោះយ៉ាងណាដែរ? ចូរយកបញ្ជីពីការចាត់ចែងរបស់អ្នកមកឲ្យខ្ញុំ ព្រោះអ្នកមិនអាចធ្វើជាអ្នកចាត់ការរបស់យើងតទៅទៀតបានទេ"។ ក៏មានបុរសម្នាក់ជាអ្នកក្រ ឈ្មោះឡាសារ កើតដំបៅពេញខ្លួន គេយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ។ គាត់ប្រាថ្នាចង់ចម្អែតពោះ ដោយកម្ទេចអាហារដែលធ្លាក់ពីតុអ្នកមាននោះណាស់ ហើយមានឆ្កែមកលិឍដំបៅគាត់ទៀតផង។ ក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតាយកគាត់ទៅនៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ទៅដែរ ហើយគេយកទៅកប់។ គាត់រងទុក្ខវេទនានៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបមុខឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ហើយឡាសារនៅក្បែរលោក។ គាត់ស្រែកឡើងថា "ឱលោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតនៅក្នុងភ្លើងនេះ ខ្ញុំវេទនាណាស់"។ តែលោកអ័ប្រាហាំឆ្លើយថា "កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់ ឯងបានទទួលសុទ្ធតែសេចក្តីល្អ ឯឡាសារបានតែសេចក្តីអាក្រក់ ឥឡូវនេះ គាត់បានក្សាន្តចិត្តហើយ តែឯងវិញត្រូវវេទនា។ ម្យ៉ាងទៀត មានជង្ហុកមួយយ៉ាងធំ ស្ថិតនៅកណ្តាលរវាងយើងនឹងឯងរាល់គ្នា ហើយគ្មានអ្នកណាអាចឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើងបានឡើយ"។ គាត់ក៏និយាយថា "លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់គាត់ឲ្យទៅផ្ទះរបស់ឪពុកខ្ញុំផង ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ សូមឲ្យគាត់ទៅប្រាប់គេឲ្យដឹងខ្លួនផង ក្រែងលោគេភ្លាត់មកក្នុងកន្លែងវេទនានេះដែរ"។ លោកអ័ប្រាហាំឆ្លើយថា "គេមានលោកម៉ូសេ និងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ"។ អ្នកចាត់ការនោះគិតក្នុងចិត្តថា "តើខ្ញុំត្រូវធ្វើយ៉ាងណា? ដ្បិតចៅហ្វាយខ្ញុំគិតដកការត្រួតត្រានេះពីខ្ញុំហើយ ខ្ញុំគ្មានកម្លាំងទៅកាប់ដីទេ បើដើរសុំទាន ក៏ខ្មាសគេដែរ។ តែគាត់ប្រកែកថា "ទេ លោកឪពុកអ័ប្រាហាំអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅប្រាប់គេវិញ នោះគេនឹងប្រែចិត្តជាមិនខាន"។ លោកឆ្លើយទៅគាត់ថា "បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ ទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។ អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ
ទោះជាកូនទាំងពីរមិនទាន់កើត ហើយមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ (ដើម្បីឲ្យគម្រោងការជ្រើសរើសរបស់ព្រះបានជាប់នៅ មិនមែនដោយការប្រព្រឹត្ត គឺដោយសារការត្រាស់ហៅរបស់ព្រះអង្គ) ដ្បិតព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា៖ «កូនច្បងនឹងត្រូវបម្រើកូនប្អូន» ។ ដូចមានសេចក្តីចែងទុកមកថា៖ «យើងបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវ» ។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន! ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ? តើអ្នកណាបានថ្វាយអ្វីមួយដល់ព្រះអង្គជាមុន ដើម្បីឲ្យព្រះអង្គតបស្នងវិញ? ដ្បិតអ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
បើមិនដូច្នោះទេ អស់អ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ នឹងធ្វើដូចម្តេច? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ហេតុអ្វីបានជាគេទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ដូច្នេះ?
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។
លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ និងឲ្យគេបានឃើញខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ តែដោយសារជំនឿដល់ព្រះគ្រីស្ទ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសារជំនឿ។
ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងព្រះអង្គ សូមជម្រាបមកពួកបរិសុទ្ធ និងពួកបងប្អូនដ៏ស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅក្រុងកូឡុស។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង។ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។
ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ។
អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
ខ្ញុំសូមប្រាប់អស់អ្នកដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាច ដែលមានរៀបរាប់នៅក្នុងគម្ពីរនេះ ដល់អ្នកនោះ ហើយបើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។