Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​នេះ​មិន​មែន​ជា​ហេតុ​ដែល​អ្នក​រាល់​គ្នា​យល់​ខុស ព្រោះ​តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​មិនមែន​ដោយសារ​អ្នករាល់គ្នា​មិន​យល់​គម្ពីរ ហើយក៏មិន​យល់​អំពី​ព្រះចេស្ដា​របស់​ព្រះ​ទេ​ឬ ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​យល់ខុស​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មិន​យល់​បទ​គម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​ទេ​ តើ​នេះ​មិន​មែន​ជា​ហេតុ​ផល​ដែល​អ្នក​រាល់គ្នា​យល់​ច្រឡំ​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ហើយ​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គីតាប ហើយ​មិន​ស្គាល់​អំណាច​របស់​អុលឡោះ​ផង។

សូមមើលជំពូក ចម្លង




ម៉ាកុស 12:24
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។


ព្រះ‌អង្គ​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជូត​ទឹក​ភ្នែក ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌អង្គ​នឹង​ដក​សេចក្ដី​ត្មះ‌តិះ‌ដៀល ចំពោះ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។


ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ


ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ាអើយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ និង​ព្រះ‌ពាហុ​ដ៏​លើក​សម្រេច គ្មាន​អ្វី​ដែល​ពិបាក​សម្រាប់​ព្រះ‌អង្គ​ទេ។


មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​អស់​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង ខ្លះ​ភ្ញាក់​ខាងឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្លះ​ទៀត​ភ្ញាក់​ខាងឯ​សេចក្ដី​អាម៉ាស់ ហើយ​អាប់​យស​អស់‌កល្ប​ជា‌និច្ច។


តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ? តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ? ឱ​សេចក្ដី​ស្លាប់​អើយ តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ឯ​ណា? សេចក្ដី​អាណិត​អាសូរ​ពួន​បាត់ ពី​ភ្នែក​របស់​យើង​ហើយ។


នៅ​តែ​ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រោស​ពួក​យើង​ឲ្យ​បាន​សះ​ស្បើយ នៅ​ថ្ងៃ​ទីបី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ចំពោះ​ព្រះ‌អង្គ។


ដ្បិត​យើង​ចង់​បាន​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល មិន​មែន​យញ្ញ‌បូជា​ទេ គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត។


ទោះ​បើ​យើង​សរ‌សេរ​អស់​ទាំង​មាត្រា​ច្បាប់ របស់​យើង​ទុក​សម្រាប់​គេ​ក៏​ដោយ ក៏​គេ​ចាត់​ទុក​ជា​ច្បាប់​ដទៃ​ដែរ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​បទ​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ‌ដែរ។


ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​បាន ដ្បិត​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។


ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ តើ​នាង​ត្រូវ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​បាន​រៀប​ការ​នឹង​នាង»។


ដ្បិត​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ គេ​មិន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ។


ដ្បិត​គ្មាន​ការ​អ្វី​ដែល​ព្រះ​ធ្វើ​ពុំ​បាន​នោះ​ឡើយ»។


ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ព្រះ‌អង្គ​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ។


អ្នក​រាល់​គ្នា​សិក្សា​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ពី​គម្ពីរ​នោះ ដ្បិត​គម្ពីរ​នោះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ


សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច ដ្បិត​គេ​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​សង្វាត ទាំង​ពិចារណា​មើល​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ទាំង​នេះត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។


ដ្បិត​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​មុន​មក នោះ​បាន​ចែង​ទុក​សម្រាប់​អប់រំ​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម ដោយ​ការ​ស៊ូទ្រាំ និង​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​បទគម្ពីរ។


ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស​លន់​របស់​ព្រះ‌អង្គ ដល់​យើង​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ ស្រប​តាម​កម្លាំង​នៃ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូ​កែ​របស់​ព្រះ‌អង្គ


ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​ព្រះកាយ​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដែល​បង្ក្រាប​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម