Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ​បាន​កំណត់​ពេល​ចិត​សិប​អាទិត្យ​ដល់​ប្រជា‌ជន និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​រំលង បញ្ឈប់​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​ទុច្ចរិត ដើម្បី​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ចូល​មក ហើយ​បោះ​ត្រា​លើ​និមិត្ត និង​សេចក្ដី​ទំនាយ ព្រម​ទាំង​ចាក់​ប្រេង​តាំង​ដល់​ទី​បរិសុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 “មាន ‘ប្រាំពីរ​គ្រា’ គុណនឹង​ចិតសិប ត្រូវបាន​កំណត់​សម្រាប់​ប្រជាជន​របស់អ្នក និង​សម្រាប់​ក្រុង​ដ៏វិសុទ្ធ​របស់អ្នក ដើម្បី​បញ្ចប់​ការបំពាន និង​បញ្ឈប់​បាប ដើម្បី​លុបលាង​អំពើទុច្ចរិត ដើម្បី​នាំ​សេចក្ដីសុចរិត​ដ៏អស់កល្ប​មក ដើម្បី​បិទត្រា​និមិត្ត និង​ពាក្យព្យាករ ព្រមទាំង​ដើម្បី​ចាក់ប្រេងអភិសេក​លើ​ទីវិសុទ្ធបំផុត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះអង្គ​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏វិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជានិច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ព្យាការី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទីសក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 គ្រប់​៧០​អាទិត្យ​បាន​កំណត់​ដល់​សាសន៍​ឯង នឹង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​ឯង ដើម្បី​នឹង​រំលត់​បំបាត់​អំពើ​រំលង នឹង​ធ្វើ​ឲ្យ​អំពើ​បាប​ផុត​ទៅ ហើយ​ឲ្យ​បាន​ធួន​នឹង​អំពើ​ទុច្ចរិត ព្រម​ទាំង​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ចូល​មក នឹង​បិទ​ត្រា​ការ​ជាក់​ស្តែង នឹង​សេចក្ដី​ទំនាយ ហើយ​នឹង​ចាក់​ប្រេង​តាំង​អ្នក​ដ៏​បរិសុទ្ធ​បំផុត​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ទ្រង់​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​អ្នក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ណាពី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី‌សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ជូន​អុលឡោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:24
50 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សង្ឃ​សម្លាប់​វា​ថ្វាយ​ជា​តង្វាយ​លោះ​បាប មាន​ជាប់​ទាំង​ឈាម​នៅ​លើ​អាស‌នា ដើម្បី​ឲ្យ​ធួន​នឹង​បាប​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដ្បិត​ស្ដេច​បាន​បង្គាប់​ឲ្យ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​លោះ​បាប​ទាំង​នោះ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។


«យើង​បាន​តាំង​ស្តេច​របស់​យើង​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង»។


ព្រះករុណា​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ គឺ​ព្រះ​របស់​ករុណា បាន​ចាក់​ប្រេង​លើ​ព្រះ​ករុណា ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ លើស​ជាងមិត្ត​សម្លាញ់​របស់​ព្រះ​ករុណា


ព្រះ‌អង្គ​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម ដល់​ក្រឹត្យ‌ក្រម​របស់​ព្រះ‌អង្គ។


ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។


ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចោះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង មាន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ជិត​ដល់​ហើយ ឯ​សេចក្ដី​សុចរិត​របស់​យើង ក៏​រៀប​នឹង​សម្ដែង​ឲ្យ​ឃើញ​ដែរ។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង


ឱកូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ ទោស​នៃ​អំពើ​ទុច្ចរិត​របស់​នាង​គ្រប់​ចំនួន​ហើយ ព្រះ‌អង្គ​នឹង​មិន​ឲ្យ​នាង​ទៅ​ជា​ឈ្លើយ​ទៀត​ឡើយ ឱ​កូន​ស្រី​ស្រុក​អេដុម​អើយ ព្រះ‌អង្គ​នឹង​ធ្វើ​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​នាង ព្រះ‌អង្គ​នឹង​បើក​អំពើ​បាប​របស់​នាង​ឲ្យ​ឃើញ​ច្បាស់។


«កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ជា​មនុស្ស​មាន​លក្ខណៈ​ពេញ​ខ្នាត មាន​ប្រាជ្ញា​‌ពេញ​លេញ ហើយ​មាន​សម្ផស្ស​គ្រប់​លក្ខណ៍។


យើង​បាន​រាប់​ចំនួន​ថ្ងៃ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​បី​រយ​កៅ​សិប​ថ្ងៃ អ្នក​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ


ពេល​អ្នក​បានដេកផ្អៀង​គ្រប់​ចំនួន​ថ្ងៃ​ទាំង​នោះ​ហើយ អ្នក​ត្រូវ​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​ម្ដង ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យូដា​អស់​សែសិប​ថ្ងៃ​ទៀត យើង​បាន​កំណត់​មួយ​ថ្ងៃ ទុក​ជា‌មួយ​ឆ្នាំ។


«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង ដើម្បី​ឲ្យ​បាន​គ្រប់​សែសិប​ប្រាំបួន​ឆ្នាំ។


នោះ​លោក​ម៉ូសេ​ក៏​សម្អាត​អាសនា លោក​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​លើ​ស្នែង​អាសនា​ជុំ​វិញ រួច​ចាក់​ឈាម​នៅ​ត្រង់​ជើង​អាសនា ទាំង​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធួន​នឹង​អាសនា​នោះ។


ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «ទាំង​ពីរ​នេះ ដែលត្រូវ​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


អ្នក​រាល់​គ្នា​ត្រូវ​ទទួល​រង​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន​អស់​សែ‌សិប​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​សែ‌សិប​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​សម្រាប់​មួយ​ឆ្នាំ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ដែល​ប្រឆាំង​នឹង​យើង​នោះ​ជា​យ៉ាង​ណា"។


នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា "យេស៊ូវ" ព្រោះ​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។


ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យ‌វិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក​យ៉ូហាន


បន្ទាប់​មក អារក្ស​ក៏​នាំ​ព្រះ‌អង្គ​ទៅ​កាន់​ក្រុង​បរិសុទ្ធ ហើយ​ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា៖


វា​ស្រែក​ឡើង​ថា «ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ ព្រះ‌អង្គ​ជា​អង្គ​បរិសុទ្ធ​របស់​ព្រះ»។


ទេវតា​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​នេះ បុត្រ​ដែល​នឹង​ប្រសូត​មក​នោះ ជា​បុត្រ​បរិសុទ្ធ គេ​នឹង​ហៅ​ទ្រង់​ថា "ព្រះ‌រាជ​បុត្រា​នៃ​ព្រះ"។


ដ្បិត​គ្រា​នោះ​ជា​គ្រា​សង​សឹក ដើម្បី​នឹង​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក។


ដំបូង​គាត់​ជួប​ស៊ីម៉ូន​ជា​បង ប្រាប់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ» (ដែល​ប្រែ​ថា ព្រះ‌គ្រីស្ទ)។


ដ្បិត​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ ព្រោះ​ព្រះ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត​ទេ។


គឺ​អ្នក​រាល់​គ្នា​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត ក៏សុំ​ឲ្យ​លោកដោះ​លែង​ឃាតក ឲ្យ​អ្នក​រាល់​គ្នា​ទៅ​វិញ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា "ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លើក​ឲ្យ​មាន​ហោរា​ម្នាក់​ដូច​ខ្ញុំ ពី​ចំណោម​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ស្តាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ប្រាប់​អ្នក​រាល់​គ្នា​ចុះ។


ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រុង​ប្រៀប​ខ្លួន ឯ​ពួក​មេ​គ្រប់​គ្រង​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ របស់​ព្រះ‌អង្គ "។


ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។


ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។


ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។


ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។


ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។


ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។


ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។


ដ្បិត​បើ​ដូច្នោះ​មែន ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​ពិភព‌លោក​មក​ម្ល៉េះ។ ប៉ុន្ដែ ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប ព្រះ‌អង្គ​បាន​លេច​មក​ម្ដង​ជា​ការ​ស្រេច ដើម្បី​ដកយក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ‌បូជា


ស៊ីម៉ូន-ពេ‌ត្រុស ជា​អ្នក​បម្រើ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​អស់​អ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​ថ្លៃ​វិសេស ដូច​ជំនឿ​របស់​យើង​ខ្ញុំ​ដែរ តាម​រយៈ​សេចក្ដី​សុចរិត​របស់​ព្រះ និង​ព្រះ​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។


អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​មក​ពី​អារក្ស ដ្បិត​អារក្ស​បាន​ធ្វើ​បាប​ចាប់​តាំង​ពី​ដើម​រៀង​មក។ ដោយ​ហេតុ​នេះហើយ​បាន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​លេច​មក គឺ​ដើម្បី​បំផ្លាញ​កិច្ច‌ការ​របស់​អារក្ស។


ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ទៀត កំពុង​ហោះ​កាត់​លំហ​អាកាស ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់​កល្ប​ជា‌និច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​លើ​ផែនដី គឺ​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន។


«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ដ៏​ពិត​ប្រាកដ ដែល​ទ្រង់​មាន​កូន​សោ​របស់​ស្តេច​ដាវីឌ បើ​ទ្រង់​បើក គ្មាន​អ្នក​ណា​បិទ​បាន ហើយ​បើ​ទ្រង់​បិទ នោះ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម