Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ខគម្ពីរអំពីធម្មជាតិ

ខគម្ពីរអំពីធម្មជាតិ

ព្រះជាម្ចាស់ជាអ្នកបង្កើតធម្មជាតិ ទ្រង់ជាម្ចាស់ផែនដី មេឃ ពិភពលោក និងអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ។ អ្វីៗទាំងអស់នេះ ទ្រង់បានបង្កើតឡើង។ ដូចដែលមានចែងក្នុងគម្ពីរអ Exodus ២០:១១ ថា «ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតមេឃ នឹងផែនដី សមុទ្រ នឹងអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ ក្នុង៦ថ្ងៃ រួចទ្រង់សម្រាកនៅថ្ងៃទី៧ ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះជាថ្ងៃបរិសុទ្ធ»។

ព្រះអង្គបានបង្កើតអ្វីៗគ្រប់យ៉ាងឲ្យល្អឥតខ្ចោះ ទ្រង់សមនឹងទទួលការសរសើរចំពោះការអស្ចារ្យទាំងអស់ដែលទ្រង់បានធ្វើ។ ចូរយើងខ្លាចដល់ព្រះ ហើយថ្វាយសិរីល្អដល់ទ្រង់ ពីព្រោះពេលវេលានៃការជំនុំជំរះរបស់ទ្រង់បានមកដល់ហើយ។ ចូរថ្វាយបង្គំដល់ព្រះអង្គដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយ។

សូមឲ្យយើងថ្វាយសិរីល្អដល់ព្រះជានិច្ច។ នៅពេលដែលអ្នករីករាយនឹងធម្មជាតិ ឆ្នេរសមុទ្រ ដើមឈើ ភ្នំ សូមចងចាំថា ព្រះដែលជាអ្នកបង្កើតរបស់អ្នកបានធ្វើឲ្យវាស្រស់ស្អាត និងល្អឥតខ្ចោះ។ កុំភ្លេចថ្វាយសិរីល្អដល់ព្រះអង្គឡើយ។


សុភា‌សិត 12:10

មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:9

ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:26

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:14

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:26

ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 25:4

មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 27:23

ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់ សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:9

ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:5

បើ​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល​ដោយ‌សារ​ផ្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​អ្នក​ចង់​ធ្វើ​ព្រងើយ​មិន​ចង់​ជួយ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​គេ​កុំ​ខាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 36:6

សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:10

តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទោះ​ខ្លួន​អ្នក កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្តី ទោះ​បាវ​បម្រើ​ប្រុស បាវ​បម្រើ​ស្រី ទោះ​សត្វ​របស់​អ្នក ឬ​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ក្ដី។

ជំពូក    |  កំណែ ចម្លង
អេសាយ 65:25

ឆ្កែ​ព្រៃ និង​កូន​ចៀម​រក​ស៊ី​ជា‌មួយ​គ្នា សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់ នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 6:6-8

ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មានប្រាជ្ញា​ឡើង។ វា​គ្មានមេ គ្មាន​អ្នក​ត្រួតត្រា ឬ​គ្មាន​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង ទុក​នៅ​ក្នុង​រដូវ​ចម្រូត​បាន។

ជំពូក    |  កំណែ ចម្លង
លូកា 12:6

តើ​គេ​មិន​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​កាក់​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ភ្លេច​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:24

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
ហូសេ 2:18

នៅ​ថ្ងៃ​នោះ យើង​ក៏​នឹង​តាំង​សញ្ញា​មួយ​ឲ្យ​គេ ជា​មួយ​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​លើ​ដី។ យើង​នឹង​បំបាត់​ធ្នូ ដាវ និង​សង្គ្រាម​ចេញ​ពី​ស្រុក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ដេក​យ៉ាង​សុខ​សាន្ត។

ជំពូក    |  កំណែ ចម្លង
យ៉ូណាស 4:11

ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​មួយ​សែន​ពីរ​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ?»។:៚

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 22:6-7

ប្រសិន‌បើ​អ្នក​ប្រទះ​ឃើញ​សម្បុក​សត្វ​ដែល​មាន​កូន ឬ​មាន​ពងនៅ​ក្បែរ​ផ្លូវ ទោះ​នៅ​លើ​ដើម​ឈើ​ណា ឬ​នៅ​លើ​ដី​ក្តី ហើយ​មេ​កំពុង​តែ​ក្រាប​នៅ​លើកូន ឬ​ពី​លើ​ពង នោះ​មិន​ត្រូវ​យកទាំង​មេ ទាំង​កូន​ឡើយ។ ត្រូវ​លែង​មេ​ឲ្យ​ហើរ​ទៅចុះ តែ​កូន​របស់​វា​អ្នកអាច​យក​បាន ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ ហើយ​មាន​អាយុ​យឺន​យូរ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:12

ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:15

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:6

នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា‌មួយ​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា‌មួយ​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា‌មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​គង្វាល​វា។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 25:7

ព្រម​ទាំង​ហ្វូង​សត្វ និង​អស់​ទាំង​សត្វ​ដែល​នៅ​ក្នុង​ស្រុក​អ្នក​ផង ផល​ចម្រើន​នោះ​នឹង​បាន​សម្រាប់​ជា​អាហារ»។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:41

តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:10

សត្វ​ព្រៃ និង​សត្វ​ស្រុក​ទាំង​ប៉ុន្មាន សត្វ​លូន​វារ ព្រម​ទាំង​សត្វ​ហើរ​ដែរ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:11

តែ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​បន្សល់​ផល​ដំណាំ​នៅ​ទី​នោះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទ័ល‌ក្រ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​បាន​បរិភោគ​ផង ហើយ​អ្វី​ដែល​នៅ​សេស​សល់ នោះ​សត្វ​នៅ​វាល​បាន​ស៊ី។ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 14:21

មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណាដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ គឺ​អ្នក​រាល់​គ្នា​អាច​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​បរិ‌ភោគ​បាន ឬ​លក់​ឲ្យ​សាសន៍​ដទៃ​ក៏​បាន ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:10-11

ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។ យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:11

ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:6-8

ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ គឺ​អស់​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​ក្នុង​សមុទ្រ គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​បាត​សមុទ្រ។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 22:28

តែ​ទោះ​បើ​គោ ឬ​ចៀម​ក្តី មិន​ត្រូវ​សម្លាប់​ទាំង​មេ​ទាំង​កូន​នៅ​ថ្ងៃ​ដដែល​ទេ។

ជំពូក    |  កំណែ ចម្លង
លូកា 14:5

បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​កូន​ប្រុស ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​មិន​ស្រង់​វា​ចេញ​ភ្លាមៗ​នៅ​ពេល​នោះ​ទេ​ឬ?»

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:1

អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​តម្រិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:20

ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក

ជំពូក    |  កំណែ ចម្លង
លូកា 10:34

ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ​ទាំ​រក្សា​គាត់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 9:9

ដ្បិត​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូ​សេ មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ។ តើ​ព្រះ‌ទ្រង់​គិត​ពី​គោ​ឬ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:8-9

យើង​មិន​មែន​បន្ទោស​អ្នក ដោយ​ព្រោះ​យញ្ញ‌បូជា​ដែល​អ្នក​ថ្វាយ​នោះ​ទេ ឯ​តង្វាយ​ដុត​របស់​អ្នក តែង​តែ​នៅ​ចំពោះ​យើង​ជានិច្ច។ យើង​មិន​ទទួល​គោ​ឈ្មោល​ពី​ផ្ទះ​របស់​អ្នក ឬ​ពពែ​ឈ្មោល​ពី​ក្រោលរបស់​អ្នក​ឡើយ។

ជំពូក    |  កំណែ ចម្លង
សាស្តា 3:19

ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​ពីរ​ពួក ពួក​មួយ​ស្លាប់​យ៉ាង​ណា ពួក​មួយ​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 34:15

ពស់​វែក​នឹង​ធ្វើ​សម្បុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការពារ សត្វ​ស្ទាំង​នឹង​ហើរ​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:11-12

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ចាប់​ស្រង់​វា​ចេញ​ពី​រណ្ដៅ​ទេ​ឬ? ចុះ​មនុស្ស​វិញ តើ​មាន​តម្លៃ​លើស​ជាង​ចៀម​មួយ​ក្បាល​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:27

៙ គ្រប់​សត្វ​ទាំងអស់​នោះ​សង្ឃឹម​លើ​ព្រះ‌អង្គ គឺ​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​កំណត់។

ជំពូក    |  កំណែ ចម្លង
យ៉ូប 39:1

តើ​ឯង​ដឹង​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សម្រាល​កូន ឬ​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:11

សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ឯ​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:8

ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:7

គោ​ញី និង​ខ្លា​ឃ្មុំ​នឹង​រក​ស៊ី​ជា‌មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា‌មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 27:26

កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សម្រាប់​ធ្វើ​ជា សម្លៀក‌បំពាក់​ដល់​អ្នក ឯ​ពពែ​ឈ្មោល​ក៏​សម្រាប់​សង​ថ្លៃ​ចម្ការ​ដែរ

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:39

តើ​ឯង​នឹង​រក​រំពា​ឲ្យ​សិង្ហ​ញី ឬ​ចម្អែត​ដល់​កូន​សិង្ហ​ដែល​ឃ្លាន

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 21:33-34

ប្រសិន‌បើ​អ្នក​ណា​ទុក​អណ្តូង​ឲ្យ​នៅ​ចំហ ឬ​ជីក​អណ្តូង ហើយ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ចុះ​ទៅ​ក្នុង​អណ្ដូង​នោះ ម្ចាស់​អណ្តូង​ត្រូវ​សង​ប្រាក់​ទៅ​ម្ចាស់​សត្វ តាម​តម្លៃ​សត្វ រួច​សត្វ​ងាប់​នោះ​នឹង​បាន​មក​ម្ចាស់​អណ្តូង។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 34:14

យើង​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:15

ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:19

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:12

៙ ប្រសិន‌បើ​យើង​ឃ្លាន យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុងពិភព​នេះជា​របស់​យើង ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:8

ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​អស់​អ្នក ដែល​ឥត​មាន​អ្នក​ណា​ជួយ។

ជំពូក    |  កំណែ ចម្លង
លូកា 12:24

ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:16

ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:28

ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 29:5

យើង​នឹង​បោះ​អ្នក​ចោល​ក្នុង​ទី​រហោ‌ស្ថាន ទាំង​ខ្លួន​អ្នក និង​ត្រី​ទាំង​អស់​នៅ​ទន្លេ​ផង អ្នក​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​អាហារ ដល់​អស់​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:9

វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 36:7

ឱ​ព្រះ​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ថ្លៃ​វិសេសយ៉ាង​ណា​ហ្ន៎! ពួក​កូន​មនុស្ស​លោក ជ្រក​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 35:11

ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ លើ​អាកាស តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?"

ជំពូក    |  កំណែ ចម្លង
អេសាយ 40:31

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:3

ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​មហា‌ក្សត្រ និង​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម្បី​តែ​សត្វ​ចាប​ក៏​រក​បានលំនៅ ហើយ​សត្វ​ត្រចៀក‌កាំ ក៏​រក​បាន​សម្បុក​សម្រាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​របស់​វា នៅ​ឯ​អាសនា​របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 8:1

ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។

ជំពូក    |  កំណែ ចម្លង
ជន‌គណនា 22:32-33

ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? មើល៍! ខ្ញុំ​បាន​ចេញ​មក​ទាស់​នឹង​លោក ព្រោះ​ចិត្ត​របស់​លោក​រឹង​ចចេស​នៅ​ចំពោះ​មុខ​ខ្ញុំ។ លា​របស់​លោក​បាន​ឃើញ​ខ្ញុំ ហើយ​បាន​ងាក​ចេញ​ពី​ខ្ញុំ​បី​ដង​មក​ហើយ។ ប្រសិន‌បើ​វា​មិន​បាន​បែរ​ចេញ​ពី​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា​វិញ»។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 6:19-20

ឯ​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង​ឡាយ អ្នក​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​គ្រប់​ទាំង​ពូជ ទាំង​ឈ្មោល​ទាំង​ញី ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ជីវិត​ជា‌មួយ​អ្នក។ នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។ គឺ​សត្វ​ហើរ​តាម​ពូជ សត្វ​ជើង​បួន​តាម​ពូជ ទាំង​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ​តាម​ពូជ គ្រប់​ទាំង​ពូជ​សត្វ​មួយ​គូៗ​នឹង​មក​ឯ​អ្នក ដើម្បី​ឲ្យ​បាន​រួច​ជីវិត។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 22:4

ប្រសិន‌បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​ដែល​ដួល​តាម​ផ្លូវ មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ គឺ​ត្រូវ​ជួយ​គាត់​លើក​សត្វ​នោះឡើង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 22:30

រី​ឯ​កូន​ដំបូង​របស់​គោ និង​ចៀម នោះ​ក៏​ត្រូវ​ឲ្យ​មក​យើង​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​នៅ​ជា‌មួយ​មេ​របស់​វា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី នោះ​ត្រូវ​ឲ្យមក​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:8-9

ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។ ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 11:2-3

«ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ក្នុង​បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ផែនដី នោះ​អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​សត្វ​យ៉ាង​នេះ​បាន អស់​ទាំង​សត្វ​ស្លាប​មាន​ជើង ដែល​វារ​តោង​បាន នោះ​ត្រូវ​រាប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​អ្នក​រាល់​គ្នា ប៉ុន្តែ ក្នុង​ពួក​សត្វ​មាន​ស្លាប​ដែល​វារ​តោង ឬ​ដើរ​ដោយ​ជើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​បាន​តែ​សត្វ​ណា​ដែល​មាន​ជើង​សម្រាប់​ផ្ទាត់​នៅ​ដី ក្នុង​ពូជ​នោះ​ត្រូវ​បរិ‌ភោគ​សត្វ​ទាំង​នេះ​បាន គឺ​កណ្តូប​តាម​ពូជ​វា កន្ទ្រល​តាម​ពូជ​វា ចង្រិត​ដែក​តាម​ពូជ​វា និង​ចង្រិត​ដូង​តាម​ពូជ​វា តែ​អស់​ទាំង​សត្វ​ស្លាប​មាន​ជើង​បួន​ដែល​វារ​តោង​បាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​វិញ។ ដ្បិត​សត្វ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ជា​មិន​ស្អាត​បាន អ្នក​ណា​ដែល​ប៉ះ​ពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ គ្រប់​ទាំង​សត្វ​ណា​ដែល​មាន​ក្រចក តែ​មិន​ឆែក​ជា​ពីរ ក៏​មិន​ទំពា‌អៀង​ផង នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប៉ះ‌ពាល់​នឹង​វា នោះ​ក៏​មិន​ស្អាត​ដែរ ហើយ​សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់ ក្នុង​ពួក​សត្វ​ដែល​ដើរ​ជើង​បួន នោះ​ត្រូវ​រាប់​ទាំង​អស់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​ប៉ះ‌ពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា​យក​ទៅ​ឯ​ណា នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា។ ឯ​ក្នុង​បណ្ដា​ពួក​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី សត្វ​ទាំង​នេះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​ស្កា​មួយ កណ្តុរ​មួយ ថ្លែន​តាម​ពូជ​វា​មួយ គឺ​សត្វ​ណា​ដែល​មាន​ក្រចក​ឆែក​ជា​ពីរ ហើយ​ដែល​ទំពា‌អៀង​ផង នោះ​ត្រូវ​បរិ‌ភោគ​បាន។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 22:1

«ប្រសិន‌បើ​អ្នក​ឃើញ​គោ ឬ​ចៀម​បង​ប្អូន​របស់​អ្នក​វង្វេង នោះ​មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ ត្រូវ‌នាំ​វា​ទៅឲ្យ​ម្ចាស់​វិញ​កុំ​ខាន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 30:24-25

មាន​សត្វ​បួន​យ៉ាង ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប គឺ​ស្រមោច ជា​ពួក​សត្វ​ដែល​មាន​កម្លាំង​ខ្សោយ តែ​វា​តែង​តែ​ប្រមូល​ទុក​អាហារ​នៅ​រដូវ​ក្តៅ

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 17:4

ឯង​នឹង​ផឹក​ទឹក​ជ្រោះ​នោះ ហើយ​យើង​បាន​បង្គាប់​ឲ្យ​ក្អែក​ចិញ្ចឹម​ឯង​នៅ​ទី​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 7:2-3

ត្រូវ​យក​សត្វ​ប្រាំពីរ​គូ​ពី​ចំណោម​សត្វ​ជើង​បួន​ទាំង​ប៉ុន្មាន​ដែល​ស្អាត គឺ​ទាំង​ឈ្មោល​ទាំង​ញី ហើយ​សត្វ​ជើង​បួន​ដែល​មិន​ស្អាត ត្រូវ​យក​តែ​មួយ​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី។ ទឹក​ឡើង​លិច​ភ្នំ​ទាំង​អស់ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។ គ្រប់​ទាំង​សាច់​ដែល​កម្រើក​នៅ​ផែន‌ដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​លោក​ក៏​ស្លាប់​ទាំង​អស់ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្នុង​រន្ធ​ច្រមុះ​នៅ​លើ​គោក​ស្លាប់​ទាំង​អស់។ ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​ជីវិត​ទាំង‌ប៉ុន្មាន​អស់​ពី​ផែន‌ដី ចាប់​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស គឺ​ទាំង​អស់​ត្រូវ​វិនាស​បាត់​ពី​ផែន‌ដី នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក​ប៉ុណ្ណោះ។ ទឹក​ធំ​នោះ​នៅ​ទ្រឹង​លើ​ផែន‌ដី​អស់​រយៈ​ពេល​មួយ​រយ​ហាសិប​ថ្ងៃ។ ត្រូវ​យក​សត្វ​ហើរ​លើ​អាកាស​ប្រាំពីរ​គូ​ដែរ ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែន‌ដី។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 13:12

នោះ​ត្រូវ​ញែក​អស់​ទាំង​កូន​ដំបូង​ដែល​កើត​ពីពោះ ថ្វាយ​ព្រះ‌យេហូវ៉ា។ កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 5:14

តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទាំង​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ទាំង​បាវ​បម្រើ​ប្រុស ឬ​បាវ​បម្រើ​ស្រី ទាំង​គោ ឬ​លា ឬ​សត្វ​របស់​អ្នក​ណា​មួយ​ក្តី ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា‌មួយ​អ្នក​ក្តី ដើម្បី​ឲ្យ​បាវ​បម្រើ​ប្រុស និង​បាវ​បម្រើ​ស្រី​របស់​អ្នក បាន​សម្រាក​ដូច​អ្នក​ដែរ។

ជំពូក    |  កំណែ ចម្លង
លូកា 2:7

នាង​ប្រសូត​បាន​បុត្រា​ច្បង​មក ហើយ​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួក​គេ​ទេ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 22:10

មិន​ត្រូវ​ភ្ជួរ​ដោយ​ទឹម​គោ និង​លាជាមួយ​គ្នា​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:4-8

នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ហើយ​កូន​មនុស្ស ដែល​ព្រះ‌អង្គ យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ? ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ ទាប​ជាងព្រះ តែ​បន្តិច​ទេ ក៏​បាន​បំពាក់​សិរី‌ល្អ និង​កិត្តិ​យស​ដល់​គេ ទុក​ជា​មកុដ។ ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ គឺ​អស់​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​ក្នុង​សមុទ្រ គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​បាត​សមុទ្រ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 9:3-4

បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កម្រើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​អ្នក។ យើង​ឲ្យ​អ្វីៗ​ដល់​អ្នករាល់​គ្នា ដូច​យើង​បាន​ឲ្យ​ជា​តិណ‌ជាតិ​ទាំង​ឡាយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:9

ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 39:19-25

តើ​ឯង​ឬ ដែល​ឲ្យ​សេះ​មាន​កម្លាំង? តើ​ឯង​ឬ ដែល​តាក់​តែងឲ្យ​សេះ​មាន​សក់ ដែល​រលាស់​ដោយ​ខ្យល់? តើ​ឯង​កំណត់​ដឹង​ថា​វា​ត្រូវ​មាន​ទម្ងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ? តើ​ឯង​ឬ ដែល​ធ្វើ​ឲ្យ​វា អាច​លោត​ដូច​ជា​កណ្តូប? ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កម្លាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ។ វា​មើល​ងាយ​សេចក្ដី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ។ បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ​ផ្លេកៗ និង​ដែក​ពួយ​ផង។ វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ។ វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា "ហេះ‌ហេ" វា​ស្រង​ក្លិន​ចម្បាំង​ពី​ចម្ងាយ ក៏​ស្គាល់​សម្រែក​នៃ​ពួក​មេទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 19:19

អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង មិន​ត្រូវ​ឲ្យ​សត្វ​អ្នក​ជាន់​សត្វ​ញី​ណា​ខុស​ពូជ​គ្នា​ឡើយ ក៏​មិន​ត្រូវ​ព្រោះ​ពូជ​ពីរ​យ៉ាង​នៅ​ស្រែ​ចម្ការ​អ្នក​ដែរ ហើយ​មិន​ត្រូវ​ស្លៀក‌ពាក់​អ្វី ដែល​លាយ​ដោយ​អំបោះ​ពីរ​យ៉ាង​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 30:29-31

មាន​បី​មុខ ដែល​មាន​ដំណើរ​រុងរឿង ក៏​មាន​បួន​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ ខ្ញុំ​មិន​បាន​រៀន​ឲ្យ​មាន​ប្រាជ្ញា​ទេ ក៏​គ្មាន​តម្រិះ​របស់​ព្រះ​ដ៏​បរិសុទ្ធ​ផង។ គឺ​សិង្ហជា​សត្វ​ខ្លាំង​ពូកែ លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ។ សេះ​ចម្បាំង ពពែ​ឈ្មោល និង​មហា‌ក្សត្រជា​អ្នក​ដែល​គ្មាន​អ្នក​ណា ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
សាស្តា 3:21

តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណ​របស់​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ?

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:24

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យផែន​ដី​កើត​ចេញ​ជា​ពពួក​សត្វ​ចតុប្បាទ​តាម​ពូជ គឺ​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 17:14

ដ្បិត​ឈាម​ជា​ជីវិត​នៃ​អស់​ទាំង​សត្វ ឈាម និង​ជីវិត​នោះ គឺ​តែ​មួយ​ទេ ដោយ​ហេតុ​នោះ បាន​ជា​យើង​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ឈាម​នៃ​សត្វ​ណា​មួយ​ឡើយ គឺ​ព្រោះ​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ​ជា​ឈាម​នោះ​ឯង អ្នក​ណា​ដែល​បរិ‌ភោគ នោះ​នឹង​ត្រូវ​កាត់​ចេញ​ជា​មិន​ខាន។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:3

អ្នក​ណា​សម្លាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​រូប​ព្រះ​ដែរ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:7

ប៉ុន្តែ សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:17

ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:14-15

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។

ជំពូក    |  កំណែ ចម្លង
អេសាយ 65:17

ដ្បិត​មើល៍ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី ឯ​របស់​ពី​មុន នោះ​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 39:13-18

ឯ​ស្លាប​សត្វ​អូទ្រុស​ញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង និង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ? វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់ ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​ឡើយ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី។ វា​តែង​នៅ​ជា​មួយ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង ព្រោះ​ព្រះ​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ។ វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល​ងាយ​ដល់​ទាំង​សេះ និង​អ្នក​ជិះ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:12

បក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។

ជំពូក    |  កំណែ ចម្លង
អេសាយ 63:14

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​រុងរឿង​ឧត្តម។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ឱព្រះជាម្ចាស់ដ៏មហាអស្ចារ្យ អ្នកជាព្រះបិតាដ៏ល្អបំផុត ជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី! កូនសូមថ្វាយសិរីល្អ និងកិត្តិយសដល់ព្រះអង្គ។ ចេញពីបេះដូង កូនសូមអរព្រះគុណព្រះអង្គចំពោះធម្មជាតិដ៏ស្រស់បំព្រង សូមអរគុណដែលបានផ្គត់ផ្គង់ និងប្រទានអាហារដល់កូនរាល់ថ្ងៃ។ សូមប្រោសប្រទានឲ្យកូនមានចិត្តស្រឡាញ់ និងថែរក្សាផែនដីដែលព្រះអង្គបានប្រគល់ឲ្យកូន សូមបង្រៀនកូនឲ្យចេះថែរក្សាស្នាដៃរបស់ព្រះអង្គ។ សូមជួយកូនឲ្យចេះឲ្យតម្លៃ និងគោរពជីវិតសត្វ ព្រៃឈើ និងធម្មជាតិទាំងមូល។ ព្រះបន្ទូលរបស់ព្រះអង្គមានចែងថា «ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីក៏ជារបស់ព្រះអង្គដែរ ពិភពលោក និងអ្វីៗទាំងអស់នៅក្នុងនោះ ព្រះអង្គជាអ្នកបង្កើត»។ សូមកុំឲ្យកូនបំពានធម្មជាតិឡើយ។ កូនសូមអង្វរឲ្យព្រះអង្គប្រទានប្រាជ្ញា និងកម្លាំងដល់កូន ដើម្បីឲ្យកូនអាចមើលថែរក្សាសត្វ និងស្នាដៃរបស់ព្រះអង្គ ព្រោះកូននឹងត្រូវទទួលខុសត្រូវចំពោះវា។ កូនសូមអធិស្ឋានសម្រាប់អ្នកទាំងឡាយណាដែលខិតខំប្រឹងប្រែងការពារពពួជសត្វ និងរុក្ខជាតិ សម្រាប់អ្នកទាំងឡាយណាដែលការពារធម្មជាតិដ៏ស្រស់ស្អាត ពពួជសត្វជិតផុតពូជ និងសម្រាប់អ្នកទាំងឡាយណាដែលខិតខំធ្វើការដើម្បីពិភពលោកមួយដែលគ្មានការបំពុល។ កូនសូមអង្វរឲ្យមនុស្សទាំងអស់អាចរីករាយនឹងធម្មជាតិ និងទ្រព្យសម្បត្តិដែលវាផ្ដល់ឲ្យយើង ដោយប្រាជ្ញា និងការប្រុងប្រយ័ត្ន។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន!
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម