Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 29:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​នឹង​បោះ​អ្នក​ចោល​ក្នុង​ទី​រហោ‌ស្ថាន ទាំង​ខ្លួន​អ្នក និង​ត្រី​ទាំង​អស់​នៅ​ទន្លេ​ផង អ្នក​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​អាហារ ដល់​អស់​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អញ​នឹង​បោះ​ឯង​ចោល​ក្នុង​ទី​រហោ‌ស្ថាន គឺ​ទាំង​ខ្លួន​ឯង នឹង​ត្រី​ទាំង​អស់​នៅ​ទន្លេ​ឯង​ផង ឯង​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល​ទទេ ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ អញ​បាន​ឲ្យ​ឯង​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 29:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​កិនកម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​ព្រះ‌អង្គ​ប្រទាន​សាច់វា​ដល់​សត្វ​នានា ដែល​រស់​នៅ​ទីរហោ​ស្ថាន​ជា​អាហារ។


គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ដែរ គឺ​គេ​នឹង​ដូច​ជា​ជី​នៅ​ដី គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ និង​អំណត់ ហើយ​សាក​សព​របស់​គេ​នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ផែនដី។


នៅ​ថ្ងៃ​នោះ សាក‌សព​របស់​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ​ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី។


គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​នៅ​ផែនដី។


សាក​សព​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​នេះ​នឹង​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ។


គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។


ឯ​សត្វ​ហើរ​លើ​អាកាស នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក ហើយ​អស់​ទាំង​សត្វ​នៅ​ដី នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា


ដូច្នេះ តើ​អ្នក​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ហើយ​សណ្ឋាន​ខ្ពស់​របស់​ដើម​ណា ក្នុង​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន​នោះ? ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​អ្នក​នឹង​ត្រូវ​ចុះ​ទៅ​ឯ​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ជា‌មួយ​ពួក​ដើម​ឈើ ដែល​នៅ​អេដែន​ទាំង​ប៉ុន្មាន​ដែរ អ្នក​នឹង​ដេក​នៅ​ក្នុង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក ជា‌មួយ​អស់​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​អ្នក​គឺ​ជា​ផារ៉ោន និង​ពួក​កក‌កុញ​របស់​វា​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។


រួច​ប្រាប់​ថា៖ «ចូរ​មក​ចុះ យើង​នឹង​ឲ្យ​សាច់​ឯង​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម