ចោទិយកថា 14:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 មិនត្រូវបរិភោគសត្វណាដែលងាប់ដោយឯកឯងឡើយ គឺអ្នករាល់គ្នាអាចឲ្យសត្វនោះដល់អ្នកប្រទេសក្រៅ ដែលស្នាក់នៅក្នុងក្រុងរបស់អ្នកបរិភោគបាន ឬលក់ឲ្យសាសន៍ដទៃក៏បាន ដ្បិតអ្នករាល់គ្នាជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វណា ដែលស្លាប់ដោយខ្លួនឯងឡើយ ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងឲ្យសត្វនោះដល់អ្នកដទៃដែលស្នាក់នៅក្នុងផ្ទះឯង ឲ្យគេបរិភោគបាន ឬនឹងលក់ឲ្យដល់សាសន៍ដទៃវិញក៏បាន។ មិនត្រូវឲ្យឯងស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ។ សូមមើលជំពូកអាល់គីតាប21 មិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា បរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ»។ សូមមើលជំពូក |
ខ្ញុំក៏ឮបុរសម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ដែលឈរនៅលើទឹកទន្លេ លោកលើកដៃ ទាំងស្តាំទាំងឆ្វេងទៅលើមេឃ ហើយស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ពីរខួប និងកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកអំណាចរបស់ប្រជាជនបរិសុទ្ធរួចហើយ នោះគ្រប់ការទាំងអស់នេះនឹងបានសម្រេច»។