លោកុប្បត្តិ 8:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ប៉ុន្តែ ព្រះទ្រង់នឹកចាំពីលោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មានដែលនៅក្នុងទូកជាមួយលោក ព្រះអង្គបានធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកចុះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ព្រះទ្រង់ក៏នឹកចាំពីណូអេ នឹងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ សូមមើលជំពូកអាល់គីតាប1 អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។ សូមមើលជំពូក |
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង