ជឿខ្ញុំទៅ មានពិភពវិញ្ញាណមួយដែលយើងត្រូវតែតស៊ូដោយការអធិស្ឋាន និងព្រះបន្ទូលរបស់ព្រះ។ នៅក្នុងពិភពវិញ្ញាណនេះឯង ការប្រយុទ្ធដ៏ធំធេងកំពុងតែកើតឡើង។ វាជាកន្លែងដែលឫទ្ធានុភាពរបស់ព្រះបានលេចឡើង។ មិនត្រឹមតែជាកន្លែងដែលយើងត្រូវតែប្រយុទ្ធប្រឆាំងនឹងអំណាចអាក្រក់នោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលអ្នកអាចស្វែងរកឫទ្ធានុភាព និងជ័យជំនះក្នុងជីវិតរបស់អ្នកផងដែរ។
ដូចដែលបានចែងនៅក្នុង (អេភេសូរ ៦:១២) ថា «ដ្បិតយើងមិនប្រយុទ្ធនឹងសាច់ឈាមទេ គឺប្រយុទ្ធនឹងពួកអ្នកគ្រប់គ្រង នឹងពួកអ្នកមានអំណាច នឹងពួកអ្នកដែលគ្រប់គ្រងលើភាពងងឹតនៃលោកីយ៍នេះ នឹងពួកវិញ្ញាណអាក្រក់នៅស្ថានសួគ៌»។ ព្រះបន្ទូលនេះបង្ហាញយើងអំពីពិភពវិញ្ញាណ ដែលមានតែព្រះអង្គទេដែលអាចជួយអ្នកឲ្យឈ្នះ។
ទោះបីជាយើងរស់នៅក្នុងលោកីយ៍ក៏ដោយ ក៏យើងមិនប្រយុទ្ធដូចជាមនុស្សលោកដែរ។ ដូចដែលបានសរសេរក្នុង (កូរិនថូសទី២ ១០:៣-៤) អាវុធដែលយើងប្រើមិនមែនជារបស់លោកីយ៍ទេ ប៉ុន្តែមានឫទ្ធានុភាពពីព្រះដើម្បីទម្លាក់បន្ទាយរបស់សត្រូវ។
ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។
៙ ព្រះយេហូវ៉ាសម្រេចកិច្ចការដ៏សុចរិត និងយុត្តិធម៌ សម្រាប់អស់អ្នកដែលត្រូវគេសង្កត់សង្កិន។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
កុំសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកកំព្រា ពួកបរទេស ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យមានអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ ទាស់នឹងបងប្អូនខ្លួនដែរ»។
ហេតុនោះ ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាស្អប់ខ្ពើមចំពោះពាក្យនេះ ហើយទុកចិត្តនឹងការឆបោក និងការទទឹងទទែង ព្រមទាំងផ្អែកខ្លួនទៅលើការទាំងនោះ បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់អ្នករាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ស្រាប់តែបាក់ចុះមកភ្លាមមួយរំពេច។
កុំឲ្យកេងយករបស់មនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ ដ្បិតព្រះយេហូវ៉ានឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយព្រះអង្គនឹងរឹបយកជីវិតពួកអ្នក ដែលរឹបយករបស់គេដែរ។
ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។
សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ ដៃយើងបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់ នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬ? ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។ ដ្បិតគេពោលថា៖ «យើងបានធ្វើការនេះដោយកម្លាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទម្លាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសម្បុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេកចាចឡើយ»។ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជារំពាត់ដែលនឹងយារ អ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។ ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។ ព្រមទាំងធ្វើឲ្យលម្អនៃព្រៃ និងចម្ការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។ ឯសំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេ នឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។ ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
នៅក្នុងអ្នក គេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្ដាលអ្នក គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងអ្នក គេបានជិះជាន់ពួកកំព្រា និងស្ត្រីមេម៉ាយ។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់ ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលយើងពេញចិត្តទេឬ គឺឲ្យដោះច្រវាក់ ដែលអ្នកដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលអ្នកបានចងគេ ហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិន បានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង គេធ្វើការនោះ ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។ ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាកន្លែង សម្រាប់ឯងរាល់គ្នាសម្រាកទេ ព្រោះសេចក្ដីស្មោកគ្រោកបង្ករឲ្យមាន វិនាសកម្មយ៉ាងខ្លោចផ្សា។ បើមានមនុស្សណាដែលប្រព្រឹត្តដោយភូតភរ មកកុហកថា "ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក បើមានស្រាទំពាំងបាយជូរ និងពីគ្រឿងស្រវឹង" គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។ ឱយ៉ាកុបអើយ យើងនឹងកៀរប្រមូលឯងរាល់គ្នាមកវិញ យើងនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា យើងនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វមួយហ្វូងនៅកណ្ដាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន។ ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។ គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ គឺជាមនុស្ស និងមត៌ករបស់គេដែរ។ ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់ ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែល ដកកចេញបានឡើយ ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។
អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
ព្រះអង្គសម្រេចសេចក្ដីសុចរិតដល់កូនកំព្រា និងស្រ្ដីមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យគេមានអាហារ និងសម្លៀកបំពាក់ផង។
មនុស្សក្រដែលពានលើមនុស្សកម្សត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។
ប៉ុន្តែ វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយមួយភាគក្នុងដប់ ទាំងជីរអង្កាម ជីរលីងលាក់ និងបន្លែគ្រប់មុខ តែលះចោលសេចក្តីយុត្តិធម៌ និងសេចក្តីស្រឡាញ់របស់ព្រះទៅវិញ ការទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ឥតចោលការអ្វីផ្សេងទៀតឡើយ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សទន់ទាប ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់ ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក អាចបំភិតបំភ័យគេតទៅទៀត។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
មិនត្រូវធ្វើបាបអ្នកប្រទេសក្រៅ ឬសង្កត់សង្កិនគេឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់នៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។ មិនត្រូវធ្វើទុក្ខស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ។ ប្រសិនបើអ្នកធ្វើទុក្ខគេ ហើយគេអំពាវនាវរកយើង នោះយើងប្រាកដជាស្ដាប់សម្រែករបស់គេមិនខាន
ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។
មិនត្រូវសង្កត់សង្កិនកូនឈ្នួលដែលទាល់ក្រ ហើយកម្សត់ទុគ៌តឡើយ ទោះជាពួកបងប្អូន ឬជាពួកអ្នកប្រទេសក្រៅ ដែលនៅក្នុងក្រុង ក្នុងស្រុករបស់អ្នកក្តី។ ត្រូវបើកប្រាក់ឈ្នួលឲ្យគេក្នុងថ្ងៃនោះ មុនពេលថ្ងៃលិចកុំខាន (ដ្បិតគេទាល់ក្រ ហើយសង្ឃឹមលើប្រាក់នោះ) ក្រែងគេអំពាវនាវដល់ព្រះយេហូវ៉ាទាស់នឹងអ្នក នោះអ្នកនឹងមានបាបមិនខាន។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា ត្រូវគេសង្កត់សង្កិនជាមួយគ្នា ពួកអ្នកទាំងប៉ុន្មានដែលចាប់គេនាំទៅជាឈ្លើយ នោះក៏ឃុំឃាំងគេជាប់នៅ មិនព្រមលែងចេញទេ។ ឯព្រះដ៏ប្រោសលោះគេ ព្រះអង្គមានឥទ្ធិឫទ្ធិ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងកាន់ក្ដីគេ ដើម្បីប្រោសឲ្យផែនដីបានសេចក្ដីសុខ ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្ន។
គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ គឺជាមនុស្ស និងមត៌ករបស់គេដែរ។
ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកម្សត់ទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។
នោះអ្នកត្រូវប្រាប់កូនវិញថា ពីដើមយើងជាទាសកររបស់ផារ៉ោននៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាបាននាំយើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។
គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។
កុំឲ្យថា «យើងនឹងសងសឹក» ចូររង់ចាំព្រះយេហូវ៉ាចុះ ព្រះអង្គនឹងជួយសង្គ្រោះឯងវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។
នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យអ្នកបានសម្រាកពីសេចក្ដីទុក្ខ សេចក្ដីវេទនា ហើយពីការបម្រើយ៉ាងរឹងរូសដែលគេបានចាប់ប្រើអ្នក នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រ នឹងមានអាហារបរិភោគ ហើយមនុស្សកម្សត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក ស្លាប់ទៅដោយអំណត់វិញ ហើយអ្នកដែលនៅសល់នឹងត្រូវគេសម្លាប់។ ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរស្រែកយំចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះ យ៉ាងណាទៅ? គឺត្រូវថា ព្រះយេហូវ៉ាបានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួកប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។ អ្នកនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា៖ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎!
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីព្ទហើយ ហើយក៏ឮសំឡេងស្រែកថ្ងូររបស់គេដែរ យើងចុះមកដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ" ។
ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកម្សត់ទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។ យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយអំពើទុច្ចរិតត្រូវបិទមាត់ទៅ។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង ឱព្រះអើយ សូមលើកព្រះហស្តឡើង សូមកុំភ្លេចមនុស្សក្រលំបាកឡើយ។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រោះស្តេចនោះមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។
ចូរបើកមាត់និយាយជំនួសមនុស្សគ ក្នុងរឿងក្តីរបស់អស់អ្នក ដែលឥតមានអ្នកណាជួយ។ ចូរបើកមាត់វិនិច្ឆ័យតាមសេចក្ដីសុចរិត ហើយសម្រេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកម្សត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ហើយគាំពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។ ចូរសង្គ្រោះមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់»។
ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង ព្រះយេហូវ៉ាប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ ព្រះយេហូវ៉ាលើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាស្រឡាញ់មនុស្សសុចរិត។ ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។
ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។
ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
ប៉ុន្ដែ ត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាស្ទឹងមិនចេះរីងស្ងួតវិញ។
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ព្រះអង្គជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រា ដែលកើតមានសេចក្ដីសង្កត់សង្កិន។
មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចម្រៀង ព្រោះព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្រព្រះអង្គហើយ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្រ របស់ព្រះអង្គដែលត្រូវរងទុក្ខវេទនា។
មនុស្សសុចរិតរមែងពិចារណា យល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។
ឱព្រះយេហូវ៉ាអើយ គេញាំញីប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើទុក្ខមត៌ក របស់ព្រះអង្គ។ គេសម្លាប់ស្ត្រីមេម៉ាយ និងពួកអ្នកស្នាក់អាស្រ័យ គេធ្វើឃាតក្មេងកំព្រា
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
កុំសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតអ្នករាល់គ្នាស្គាល់ចិត្តរបស់អ្នកប្រទេសក្រៅហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅ នៅស្រុកអេស៊ីព្ទដែរ។
ពេលណាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានទុក្ខព្រួយ ៙ អ្នកខ្លះបានដើរសាត់អណ្តែតនៅក្នុង ទីរហោស្ថានដ៏ហួតហែង រកទីក្រុងណានឹងស្នាក់អាស្រ័យ នៅមិនបានឡើយ។ ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ហើយធ្វើឲ្យគ្រួសាររបស់គេ មានគ្នាច្រើនដូចហ្វូងសត្វ។
យើង គឺយើងនេះហើយ ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ? អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់ ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ គេជាន់ក្បាលជនក្រីក្រពន្លិចក្នុងធូលីដី គេបង្វែរផ្លូវរបស់មនុស្សទុគ៌ត ទាំងកូនទាំងឪពុកចូលទៅឯស្រីតែម្នាក់ ដែលជាការប្រមាថនាមដ៏បរិសុទ្ធរបស់យើង
ដូច្នេះ គេក៏ដាក់ឲ្យមានពួកតម្រួតត្រួតត្រា ដើម្បីធ្វើទុក្ខពួកអ៊ីស្រាអែល ដោយបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន។ ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានការភ័យខ្លាច ដោយព្រោះប្រជាជនអ៊ីស្រាអែល។ ដូច្នេះ ពួកអេស៊ីព្ទបានបង្ខំឲ្យប្រជាជនអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ ហើយធ្វើឲ្យជីវិតគេជូរល្វីងដោយការនឿយលំបាក គឺប្រើឲ្យធ្វើបាយអ និងធ្វើដុំឥដ្ឋ ព្រមទាំងធ្វើការនៅស្រែចម្ការគ្រប់មុខ។ ការងារដែលគេបង្ខំឲ្យធ្វើទាំងប៉ុន្មាន សុទ្ធតែជាការងារយ៉ាងតឹងរ៉ឹងទាំងអស់។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។ ពេលនោះ ពួកមនុស្សសុចរិតនឹងទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ហើយថ្វាយអាហារព្រះអង្គសោយពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយថ្វាយទឹកព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គជាអ្នកដទៃ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅអាក្រាត ហើយថ្វាយសម្លៀកបំពាក់ព្រះអង្គពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" តែស្ត្រីមានគំនិតវិញ ពួកនាងបានយកចង្កៀង មានទាំងប្រេងដាក់ក្នុងដបទៅជាមួយ។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច
ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។
ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់។
ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ និងជំហានរបស់មនុស្សកម្សត់ទុគ៌តផង។
នេះហើយជាចំណែកដែលព្រះបម្រុងទុក ដល់មនុស្សអាក្រក់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា បើកាលណាកូនចៅគេបានចម្រើនជាច្រើនឡើង នោះគឺសម្រាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ។ ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ។ ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់ នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលផូរផង់គេនឹងចែកប្រាក់គ្នា
ព្រះគង់ប្រថាប់នៅក្នុងអង្គប្រជុំ របស់ព្រះអង្គ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោម ពួកព្រះទាំងឡាយថា៖ «តើអ្នករាល់គ្នានឹងជំនុំជម្រះដោយអយុត្តិធម៌ ហើយយល់មុខមនុស្សអាក្រក់ ដល់កាលណាទៀត? –បង្អង់ ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ហើយគាំពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។ ចូរសង្គ្រោះមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់»។
ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
ព្រះយេហូវ៉ានឹងចោទប្រកាន់ ពួកចាស់ទុំរបស់រាស្ត្រ និងពួកចៅហ្វាយថា៖ គឺអ្នករាល់គ្នាហើយ ដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ឯទ្រព្យសម្បត្តិដែលរឹបយកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះអ្នកទាំងអស់។ ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលសួរថា ហេតុអ្វីអ្នករាល់គ្នាធ្វើទុក្ខប្រជារាស្ត្ររបស់យើង ហើយបង្អាប់ពួកមនុស្សទាល់ក្រដូច្នេះ?
ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងថែគេ ព្រះអង្គនឹងការពារយើង ចាប់តាំងពីមនុស្សជំនាន់នេះតរៀងទៅ។
ដ្បិតព្រះអង្គបានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ។
វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
ចូរស្ដាប់សេចក្ដីនេះចុះ! ម្នាលពួកអ្នកដែលជិះជាន់មនុស្សកម្សត់ទុគ៌ត ហើយធ្វើឲ្យអ្នកក្រីក្រនៅក្នុងស្រុកត្រូវវិនាស ដោយពាក្យថា "តើពេលណាទើបផុតថ្ងៃបុណ្យចូលខែ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយថ្ងៃសប្ប័ទដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចបញ្ឆោតគេដោយជញ្ជីងមិនត្រឹមត្រូវ ប្រយោជន៍ឲ្យយើងបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកម្សត់ទុគ៌ត ដោយស្បែកជើងមួយគូ ព្រមទាំងលក់សំដីស្រូវដែរ"។ ព្រះយេហូវ៉ាបានស្បថដោយសារអំនួតរបស់យ៉ាកុបថា "ពិតប្រាកដជាយើងនឹងមិនភ្លេចអំពើណាមួយ ដែលគេបានប្រព្រឹត្តឡើយ"។
៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងអ្វីៗសព្វសារពើ នៅស្ថានទាំងនោះ ព្រះអង្គរក្សាសេចក្ដីពិតត្រង់ជារៀងរហូត។ ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង
នៅក្នុងស្រុកអ្នកនឹងមិនដែលឮនិយាយ ពីសេចក្ដីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនអ្នកឡើយ គឺអ្នកនឹងហៅកំផែងអ្នកថា សេចក្ដីសង្គ្រោះ ហើយទ្វាររបស់អ្នកថា សរសើរតម្កើង។
កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។ ក្នុងរវាងប្រាំមួយឆ្នាំ អ្នកត្រូវសាបព្រោះលើដីរបស់អ្នក ហើយប្រមូលផលពីស្រែចម្ការចុះ តែដល់ឆ្នាំទីប្រាំពីរ ត្រូវទុកដីឲ្យនៅទំនេរ ហើយបន្សល់ផលដំណាំនៅទីនោះចុះ ដើម្បីឲ្យមនុស្សទ័លក្រក្នុងចំណោមប្រជាជនរបស់អ្នកបានបរិភោគផង ហើយអ្វីដែលនៅសេសសល់ នោះសត្វនៅវាលបានស៊ី។ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នក ក៏ត្រូវធ្វើដូច្នោះដែរ។ ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។ ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។ ក្នុងមួយឆ្នាំ ត្រូវធ្វើបុណ្យសម្រាប់យើងបីដង ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។ ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។ ក្នុងមួយឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះចំនួនបីដង។ មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។ ឯចំណែកមុនបង្អស់នៃផលដំបូងដែលកើតពីដីរបស់អ្នក ត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។ កុំទៅតាមមនុស្សភាគច្រើនដើម្បីប្រព្រឹត្តអាក្រក់ឡើយ ក៏កុំធ្វើបន្ទាល់ឲ្យរឿងក្តីខាងមនុស្សភាគច្រើន ដើម្បីបង្វែរយុត្តិធម៌ឲ្យសោះ មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។ ចូរប្រយ័ត្ននឹងស្តាប់បង្គាប់តាមលោក កុំប្រឆាំងនឹងលោកឡើយ ដ្បិតលោកនឹងមិនអត់ទោសអំពើរំលងរបស់អ្នករាល់គ្នាទេ ព្រោះលោកមាននាមរបស់យើង។ ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់បង្គាប់ ហើយប្រព្រឹត្តតាមសេចក្ដីដែលយើងប្រាប់ទាំងប៉ុន្មាន នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងពួកសត្រូវរបស់អ្នក ហើយជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នក។ ដ្បិតទេវតារបស់យើងនឹងទៅមុនអ្នក ហើយនាំអ្នកទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយយើងនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។ អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។ នៅក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ យើងនឹងឲ្យអ្នកមានអាយុយឺនយូរ។ យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។ យើងនឹងចាត់ឪម៉ាល់ឲ្យទៅមុនអ្នក ដែលវានឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន និងសាសន៍ហេត ចេញពីមុខរបស់អ្នក។ យើងនឹងមិនបណ្តេញគេចេញពីមុខអ្នក ក្នុងរយៈពេលមួយឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃច្រើនឡើងធ្វើបាបដល់អ្នក។ កុំយល់មុខអ្នកណានៅក្នុងរឿងក្ដីឡើយ ទោះបីអ្នកនោះជាអ្នកក្រក៏ដោយ។
ព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច ដែលគេស្រែក ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្ដាលឲ្យចិត្តស្ត្រីមេម៉ាយ ច្រៀងដោយអំណរ ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ និងមកុដដល់ខ្ញុំ ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន ក៏ជាឪពុកដល់ពួកអ្នកកម្សត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
ចូរឲ្យជនភាសខ្លួននៃសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកចុះ ចូរគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ
ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌ បើអ្នកមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្ត្រីមេម៉ាយ ហើយមិនកម្ចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។
ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។
ប្រសិនបើឲ្យប្រជារាស្ត្ររបស់យើងណាមួយ ជាអ្នកទ័លក្រដែលនៅជាមួយអ្នកបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។ ប្រសិនបើទទួលបញ្ចាំអាវធំរបស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច ដ្បិតវាអាចជាអាវធំតែមួយរបស់អ្នកនោះសម្រាប់នឹងដណ្ដប់ខ្លួន តើគេនឹងបានអ្វីដណ្តប់នៅពេលដេក? បើគេអំពាវនាវដល់យើង នោះយើងនឹងស្ដាប់ ដ្បិតយើងមានចិត្តអាណិតមេត្តា។
អ្នកមិនត្រូវសង្កត់សង្កិនអ្នកជិតខាង ឬជិះជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលអ្នកឲ្យនៅដល់ព្រឹកដែរ។
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។ ឱប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្តាប់តាមយើង ឱសាសន៍របស់យើងអើយ ចូរផ្ទៀងត្រចៀកចំពោះយើងចុះ ដ្បិតនឹងមានច្បាប់មួយចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីយុត្តិធម៌របស់យើង ទុកជាពន្លឺដល់អស់ទាំងសាសន៍។
ឯស្តេចណាដែលវិនិច្ឆ័យក្តី របស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះ នឹងបានតាំងឲ្យជាប់ជាដរាប។
ដ្បិតព្រះអង្គឈរនៅខាងស្តាំមនុស្សកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីអស់អ្នក ដែលចង់កាត់ទោសដល់ព្រលឹងគេ។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
តែព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវឆក់យកទៅ ហើយអ្វីៗដែលពួកខ្លាំងបានរឹបអូសទៅ យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
យើងនឹងធ្វើឲ្យអ្នកជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេច្បាំងនឹងអ្នក តែមិនអាចឈ្នះបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសអ្នកឲ្យរួច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងជួយឲ្យអ្នករួចពីកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ហើយលោះអ្នកចេញពីកណ្ដាប់ដៃ នៃមនុស្សដែលគួរស្ញែងខ្លាច។
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។ ដ្បិតយើងដឹងហើយថា អំពើរំលងរបស់អ្នករាល់គ្នាមានច្រើនណាស់ ហើយអំពើបាបរបស់អ្នករាល់គ្នាក៏សម្បើមណាស់ផង អ្នករាល់គ្នានេះហើយដែលធ្វើទុក្ខមនុស្សសុចរិត ហើយស៊ីសំណូក ក៏បង្វែរមនុស្សកម្សត់ទុគ៌តនៅទ្វារក្រុង ។
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។ ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ ចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ យើងខ្ញុំក៏ស្គាល់អំពើទុច្ចរិតរបស់យើងខ្ញុំហើយ គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។ ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។ ព្រះអង្គឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សម្រាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គក៏គាំទ្រព្រះអង្គ។ ព្រះអង្គបានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ព្រះពស្ត្រដោយសេចក្ដីសងសឹក និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាឃ្លុំអង្គ ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។ យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងលើកទង់ជ័យឡើងទាស់នឹងវា។ គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
ពួកជននៅស្រុកធ្លាប់សង្កត់សង្កិន ហើយប្លន់ គេបៀតបៀនមនុស្សក្រីក្រ និងពួកកម្សត់ទុគ៌ត ហើយបានសង្កត់សង្កិនមនុស្ស ដែលស្នាក់នៅ ដោយឥតហេតុ។ អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទីក្រុងណាដែលកម្ចាយឈាម ដើម្បីឲ្យពេលកំណត់បានមកដល់ ក៏ធ្វើឲ្យរូបព្រះសម្រាប់ទាស់នឹងខ្លួន ដើម្បីឲ្យខ្លួនស្មោកគ្រោក យើងបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែង ហើយឈរនៅចន្លោះបាក់បែកនៅមុខយើងជំនួសគេ ដើម្បីឲ្យយើងមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ យើងរកមិនបានអ្នកណាមួយសោះ។ ហេតុនោះ បានជាយើងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើងទៅលើគេ យើងបានរំលីងគេ ដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង ក៏បានទម្លាក់ផ្លូវរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក អាចបំភិតបំភ័យគេតទៅទៀត។
លុះយូរឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីព្ទក៏សុគតទៅ ហើយពួកកូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករ បានស្រែកថ្ងូរ រួចអំពាវនាវដល់ព្រះ ហើយសម្រែកនៃការរងទុក្ខលំបាករបស់គេក៏ឡើងទៅដល់ព្រះ។ ព្រះទ្រង់ឮការស្រែកថ្ងូររបស់គេ ហើយព្រះនឹកចាំពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះទតឃើញពួកកូនចៅអ៊ីស្រាអែល ហើយព្រះក៏ជ្រាបពីទុក្ខលំបាករបស់គេ។
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។
ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ហើយធ្វើឲ្យគ្រួសាររបស់គេ មានគ្នាច្រើនដូចហ្វូងសត្វ។ មនុស្សទៀងត្រង់ឃើញដូច្នេះ គេមានចិត្តត្រេកអរ ហើយគ្រប់ទាំងមនុស្សទុច្ចរិតនឹងត្រូវបិទមាត់។
ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់យើងថា យើងជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅផែនដី ដ្បិតយើងរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
ពេលនោះ មានបល្ល័ង្កមួយតាំងឡើង ដោយសេចក្ដីសប្បុរស ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ នឹងគង់លើបល្ល័ង្កនោះដោយសេចក្ដីពិត ទាំងជំនុំជម្រះ ហើយសម្រេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ «មានបុរសពីរនាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ ម្នាក់ជាផារិស៊ី ម្នាក់ទៀតជាអ្នកយកពន្ធ។ អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា "ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយផិតក្បត់ ឬដូចជាអ្នកទារពន្ធនេះទេ។ ទូលបង្គំតមក្នុងមួយអាទិត្យពីរដង ហើយក៏ថ្វាយមួយភាគក្នុងដប់ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំរកបាន"។ ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា "ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។ មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គបានពាល់ពួកគេ តែពេលពួកសិស្សបានឃើញ ក៏បន្ទោសដល់គេ។ ប៉ុន្តែ ព្រះយេស៊ូវហៅពួកសិស្សមក ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យកូនក្មេងមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមានសុទ្ធតែមនុស្សដូចក្មេងៗទាំងនេះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលព្រះរាជ្យរបស់ព្រះ ដូចជាក្មេងតូចមួយទេ អ្នកនោះចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គមិនបានឡើយ»។ មាននាម៉ឺនម្នាក់ទូលសួរព្រះអង្គថា៖ «ឱលោកគ្រូល្អអើយ តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យបាន ជីវិតអស់កល្បជានិច្ចទុកជាមត៌ក?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំថា គ្រូល្អដូច្នេះ? គ្មានអ្នកណាម្នាក់ល្អឡើយ មានតែមួយអង្គប៉ុណ្ណោះ គឺជាព្រះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនកោតញញើតចំពោះមនុស្សណាឡើយ។ អ្នកបានស្គាល់ព្រះឱវាទទាំងប៉ុន្មានហើយ ដែលថា "កុំផិតឲ្យសោះ កុំសម្លាប់មនុស្សឲ្យសោះ កុំលួចឲ្យសោះ កុំធ្វើបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ"» ។ គាត់ទូលឆ្លើយតបថា៖ «ខ្ញុំបានកាន់តាមសេចក្តីទាំងនេះ តាំងតែពីក្មេងមកម៉្លេះ»។ ពេលព្រះយេស៊ូវបានឮដូច្នោះ ទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្តីមួយទៀត ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅស្ថានសួគ៌វិញ រួចមកតាមខ្ញុំចុះ»។ ប៉ុន្តែ ពេលគាត់បានឮសេចក្តីទាំងនេះហើយ ក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។ ព្រះយេស៊ូវទតទៅគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះណាស់ ការដែលសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះទៅទៀត»។ ពួកអ្នកដែលឮក៏ទូលសួរថា៖ «ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ?» ព្រះអង្គមានបន្ទូលថា៖ «ការអ្វីដែលមនុស្សធ្វើមិនកើត នោះព្រះអាចនឹងធ្វើកើតទាំងអស់»។ បន្ទាប់មក ពេត្រុសទូលថា៖ «មើល៍! យើងខ្ញុំបានលះចោលទាំងអស់ មកតាមព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលលះចោលផ្ទះសំបែង ប្រពន្ធកូន បងប្អូន ឬឪពុកម្តាយ ដោយយល់ដល់ព្រះរាជ្យរបស់ព្រះ នៅក្នុងក្រុងនោះ មានស្ត្រីមេម៉ាយម្នាក់ចេះតែមកនិយាយទទូចនឹងលោកនោះថា "សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង"។ អ្នកនោះមិនត្រឹមតែទទួលបានច្រើនក្នុងសម័យនេះឡើយ តែនឹងបានជីវិតរស់អស់កល្បជានិច្ចនៅឯបរលោកថែមទៀតផង»។ ព្រះអង្គនាំអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងត្រូវឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសម្រេច។ ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក បន្ទាប់ពីគេបានវាយលោកនឹងរំពាត់ គេនឹងសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។ កាលព្រះអង្គយាងទៅជិតដល់ក្រុងយេរីខូរ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា៖ «តើមានការអ្វី»? គេប្រាប់គាត់ថា៖ «គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត កំពុងយាងមក»។ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ លោកចេះតែបដិសេធអស់ពេលជាយូរ តែក្រោយមកលោកគិតក្នុងចិត្តថា "ទោះបើខ្ញុំមិនខ្លាចដល់ព្រះ ឬកោតញញើតចំពោះមនុស្សណាក៏ដោយ ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ កាលគាត់មកជិតហើយ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូឲ្យភ្នែកអ្នកបានភ្លឺចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមព្រះអង្គ ទាំងពណ៌នាសរសើរតម្កើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរតម្កើងព្រះដែរ។ តែព្រោះនាងចេះតែមករំខានខ្ញុំខ្លាំងឡើងៗ ខ្ញុំនឹងត្រូវជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះ បើមិនដូច្នោះទេ នាងនឹងធ្វើឲ្យខ្ញុំពិបាកចិត្តថែមទៀត"»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរពិចារណាសេចក្តីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ។ តើព្រះមិនរកយុត្តិធម៌ឲ្យពួករើសតាំងរបស់ព្រះអង្គ ដែលអំពាវនាវរកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យាពេលមិនជួយពួកគេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យអ្នកទាំងនោះក្នុងពេលឆាប់មិនខាន ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ កាលណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?»
មិនត្រូវបង្វែរយុត្តិធម៌ពីអ្នកប្រទេសក្រៅ ឬពីកូនកំព្រាឡើយ ក៏មិនត្រូវទទួលបញ្ចាំអាវរបស់ស្រ្ដីមេម៉ាយដែរ
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
៙ ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្ដី របស់មនុស្សមានទុក្ខវេទនា ហើយរកយុត្តិធម៌ឲ្យមនុស្សកម្សត់ទុគ៌ត។
យើងនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំសត្វណាដែលត្រូវប្រដេញឲ្យមកវិញ សត្វណាដែលបាក់ជើង យើងនឹងរុំអបឲ្យ ហើយយើងនឹងចម្រើនកម្លាំងដល់សត្វណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកម្លាំង យើងនឹងបំផ្លាញវាចោល គឺយើងនឹងឃ្វាលវាដោយយុត្តិធម៌»។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
ខ្ញុំក៏និយាយទៀតថា៖ ចូរស្ដាប់ ឱពួកប្រមុខនៃយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ? ឯងរាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម ហើយក្រុងយេរូសាឡិមដោយសេចក្ដីទុច្ចរិត។ ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់ ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា "ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។ ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។ អ្នករាល់គ្នាដែលស្អប់ការល្អ ហើយស្រឡាញ់ការអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងថ្លាង។ នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា តែព្រះអង្គមិនព្រមតបឡើយ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។
ព្រះអង្គនឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត