Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 20:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 កុំ​ឲ្យ​ថា «យើង​នឹង​សង‌សឹក» ចូរ​រង់​ចាំ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 កុំ​និយាយថា​៖ “ខ្ញុំ​នឹង​តបសង​ដោយការ​អាក្រក់” ឡើយ​។ ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 កុំ​ឲ្យ​ថា អញ​នឹង​សង‌សឹក នោះ​ឡើយ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​សង្គ្រោះ​អ្នក។

សូមមើលជំពូក ចម្លង




សុភា‌សិត 20:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ទេ​ដឹង រួច​ព្រះ‌អង្គ​នឹង​ប្រោស​សេចក្ដី​ល្អ​មក​យើង ជំនួស​សេចក្ដី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ»។


ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។


៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ចុះ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មត៌ក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ។


ព្រះ‌យេហូវ៉ា​ជួយ​គេ និង​រំដោះ​គេ​ឲ្យ​រួច ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ហើយ​សង្គ្រោះ​គេ ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។


អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ ពី​ផ្ទះ​អ្នក​នោះ​ឡើយ។


សតិ​បញ្ញា​របស់​មនុស្ស​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។


ឯ​មត៌ក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។


កុំ​ឲ្យ​ពោល​ដូច្នេះ​ឡើយ​ថា យើង​នឹង​ប្រព្រឹត្ត​ដល់​គេ ដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​យើង​ដែរ យើង​នឹង​សង់​ដល់​អ្នក​នោះ​តាម​ការ ដែល​គេ​បាន​ប្រព្រឹត្ត​រួច​ហើយ។


តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។


មិន​ត្រូវ​សង‌សឹក ឬ​ចង​គំនុំ​គុំ‌គួន​នឹង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក​ឡើយ គឺ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​អ្នក​វិញ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​ឡើយ ប្រសិន‌បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ


ការ​សង‌សឹក និងការ​តប​ទៅ​គេ​វិញ ស្រេច​លើ​យើង ក្នុង​កាល​ដែល​ជើង​របស់​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នៅ​ជិត​បង្កើយ ហើយ​ថ្ងៃ​ដែល​គេ​ទទួល​ផល​អាក្រក់​របស់​ខ្លួន​មក​ដល់​យ៉ាង​រហ័ស។


ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​គ្រប់​គ្នា។


កាល​គេ​បាន​ជេរ​ប្រមាថ​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ជេរ​តប​វិញ​ទេ ពេល​ព្រះ‌អង្គ​រង​ទុក្ខ ព្រះ‌អង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ គឺ​បាន​ប្រគល់​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត​វិញ។


កុំ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌ពរ​ជា​មត៌ក។


ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​រង​ទុក្ខ​លំបាក​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ផ្ញើ​ព្រលឹងរបស់​ខ្លួន​ទុក​នឹង​ព្រះ​អាទិករ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ទាំង​ប្រព្រឹត្តអំពើ​ល្អ​ចុះ។


ដាវីឌ​បង្គាប់​ដល់​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង» នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណៈ​នោះ មាន​មនុស្ស​ប្រហែល​ជា​បួន​រយ​នាក់​ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​ពីរ​រយ​នាក់​ទៀត​នៅ​ថែ‌រក្សា​អីវ៉ាន់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម