Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះអង្គ​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ព្រះអង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​‌កល្ប​ជានិច្ច តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ទ្រង់​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ជា‌និច្ច ទ្រង់​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ទ្រង់​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:28
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​គ្មាន​កូន ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​នៅ​សល់​ក្នុង​កន្លែង ដែល​គេ​អាស្រ័យ​នោះ​ឡើយ។


បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិ‌ភោគ​ឆ្អែត​ទេ។


ដ្បិត​ព្រះ‌យេហូវ៉ា​សុចរិត ព្រះ‌អង្គ​ស្រឡាញ់​អំពើ​សុចរិត មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។


ព្រះ​ករុណា​នឹង​បំផ្លាញ​ពូជ​វង្ស​របស់​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី ហើយ​កូន​ចៅ​របស់​គេ ពី​កណ្ដាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ។


ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។


ព្រះ‌យេហូវ៉ា​ជួយ​គេ និង​រំដោះ​គេ​ឲ្យ​រួច ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ហើយ​សង្គ្រោះ​គេ ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។


ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។


មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង


តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។


ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​រង់‌ចាំ​ឱកាស នឹង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​ចាំ​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ព្រះ‌អង្គ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដ្បិត​យើង​គឺ​ព្រះ‌យេហូវ៉ា យើង​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ យើង​ស្អប់​ការ​លួច​ប្លន់ និង​អំពើ​ទុច្ចរិត យើង​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដោយ​សេចក្ដី​ពិត ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ជា​មួយ​អ្នក។


ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​យើង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​យើង​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។


អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។


គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្ដែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ។


យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​អស់​អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ ជា​ពួក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម