Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌អង្គ​សម្រេច​សេចក្ដី​សុចរិតដល់កូន​កំព្រា និងស្រ្ដី​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អាហារ និង​សម្លៀក‌បំពាក់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះអង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀក‌បំពាក់​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ នឹង​សំលៀក‌បំពាក់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អុលឡោះ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ ទ្រង់​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀក​បំពាក់​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 10:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សម្រេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លម្អៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង»។


ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មក អាចបំភិត​បំភ័យ​គេ​ត​ទៅ​ទៀត។


៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។


ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។


ព្រះ‌យេហូវ៉ា​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។


ព្រះ​ដែល​គង់​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ ព្រះ‌អង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា និង​ជា​អ្នក​ការ​ពារ​ស្ត្រី​មេម៉ាយ។


ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ឯកោ មាន​ផ្ទះ​សំបែង​រស់​នៅ ព្រះ‌អង្គ​នាំ​អ្នក​ជាប់​ឃុំ​ឃាំង ចេញទៅ​រកភាព​ចម្រុង​ចម្រើន តែ​ពួក​បះ​បោរ​វិញ នឹង​រស់​ក្នុង​ទឹក​ដីហួត‌ហែង។


អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បំផ្លាញ​ចោល​ឲ្យ​អស់។


មិន​ត្រូវ​ធ្វើ​បាប​អ្នក​ប្រទេស​ក្រៅ ឬ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។


មិន​ត្រូវ​ធ្វើ​ទុក្ខ​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ។


ប្រសិន‌បើ​អ្នក​ធ្វើ​ទុក្ខ​គេ ហើយ​គេ​អំពាវ‌នាវ​រក​យើង នោះ​យើង​ប្រាកដ​ជា​ស្ដាប់​សម្រែក​របស់​គេ​មិន​ខាន


ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។


ចូរ​លះ​ចោល​កូន​កំព្រា​របស់​អ្នក​ចុះ យើង​នឹង​ចិញ្ចឹម​គេ​ឲ្យ​រស់ ហើយ​ត្រូវ​ឲ្យ​ពួក​មេម៉ាយ​របស់​អ្នក​ទុក​ចិត្ត​នឹង​យើង​ទៅ»។


ស្រុក​អាស‌ស៊ើរ​មិន​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ព្រម​ជិះ​សេះ​ទៀត​ដែរ យើង​ខ្ញុំ​លែង​ពោល​ទៅ​ស្នាដៃ​របស់​យើង​ខ្ញុំ ថា​ជា "ព្រះ​របស់​យើង​ខ្ញុំ" ទៀត​ហើយ ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ កូនកំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា។


បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​អ្នក ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​បែរ​ជា​ស្ថិត​នៅ​ក្រោម​បន្ទុក​របស់​អ្នក នោះ​ត្រូវ​ជួយ​គាត់​ផង ដើម្បី​ឲ្យ​គាត់​បាន​រស់​នៅ​ជា​មួយ​អ្នក ដូច​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​អាស្រ័យ​ដែរ។


ម្យ៉ាង​ទៀត ប្រសិន‌បើ​បង​ទៅ​ជា‌មួយ​ពួក​យើង អ្វីៗ​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ដល់​ពួក​យើង នោះ​ពួក​យើង​ក៏​នឹង​ផ្ដល់​ជូន​បង​យ៉ាង​នោះ​ដែរ»។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ‌វរបិតា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។


ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដីមេម៉ាយ"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម