Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​នាំ​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​៩០០ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​ខ្លាំង អស់​រវាង​២០​ឆ្នាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្មាំង​សត្រូវ​របស់​គេ​បាន​សង្កត់‌សង្កិន​គេ ហើយ​បង្ក្រាប​គេ ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្លួន។


នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។


កាល​ព្រះ‌អង្គ​ប្រហារ​ពួក‌គេ ទើប​គេ​ស្វែង​រក​ព្រះ‌អង្គ គេ​ប្រែ​ចិត្ត ហើយ​នាំគ្នា​ស្វែង​រក​ព្រះ យ៉ាង​អស់​ពី​ចិត្ត។


លុះ​យូរ​ឆ្នាំ​ក្រោយ​មក ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​សុគត​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ បាន​ស្រែក​ថ្ងូរ រួច​អំពាវ‌នាវ​ដល់​ព្រះ ហើយ​សម្រែក​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​គេ​ក៏​ឡើង​ទៅ​ដល់​ព្រះ។


អ្នក​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត ហើយ​អ្នក​នឹង​មិន​ចម្រើន​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​អ្នក​ឡើយ គេ​នឹង​សង្កត់‌សង្កិន​អ្នក ក៏​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ជានិច្ច គ្មាន​អ្នក​ណា​ជួយ​សោះ។


សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ច


ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា៖ «ស្រុក​ភ្នំ​នេះ​មិនគ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ប៉ុន្តែ ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​តំបន់​វាលទំនាប​ទាំង​ប៉ុន្មាន ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សៀន ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់»។


ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​យូដា ហើយ​គេ​វាយ​យក​បាន​ស្រុក​ភ្នំ តែ​គេ​ពុំ​អាច​បណ្តេញ​ពួក​អ្នក​ដែល​រស់​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចម្បាំង​ដែល​ធ្វើ​ពី​ដែក។


ដូច្នេះ ប្រជាជន​អ៊ីស្រា‌អែល​ក៏​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​នឹង​ព្រះ‌អង្គ​ហើយ ព្រោះ​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល»។


ដូច្នេះ គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ដោយ​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អ៊ីស្រា‌អែល។


ប៉ុន្ដែ កាលពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​ម្នាក់ ជា​អ្នក​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ជា​បុរស​ម្នាក់​ដែល​ប្រើ​ការ​តែ​ដៃ​ឆ្វេង។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​ព្រះបាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ ដោយ‌សារ​លោក។


ប៉ុន្ដែ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច គឺ​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​របស់​លោក​កាលែប។


ស៊ីសេ‌រ៉ា​ក៏​ប្រមូល​រទេះ​របស់​លោក​ទាំង​អស់ គឺ​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និងពល​ទ័ពដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម រហូត​ដល់​ស្ទឹង​គីសុន។


នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ហោរា ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​របស់​ឡាពីដូត លោក​ស្រី​បាន​ដឹក​នាំពួក​អ៊ីស្រា‌អែល។


កាល​គេ​បាន​ជ្រើស‌រើស​ព្រះ​ថ្មី នោះ​ក៏​កើត​មាន​សង្គ្រាម​តាម​ទ្វារ​ក្រុង។ ក្នុង​ពួក​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់ តើ​គេ​ឃើញ​មាន​ខែល ឬ​លំពែង​ណា​មួយ​ឬទេ?


ពួក​កូន​ចៅ​អ៊ីស្រា‌អែលបាន​ធ្លាក់​ខ្លួនក្រខ្សត់​យ៉ាង​ខ្លាំង ដោយ​ព្រោះ​សាសន៍​ម៉ាឌាន។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ស្រែក​អំពាវ‌នាវរក​ព្រះ‌យេហូវ៉ា។


ហើយ​ក៏​អង្វរ​លោកសាំយូ‌អែល​ថា៖ «សូម​លោក​កុំ​ឈប់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ដើម្បី​ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម