Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​មនុស្ស​សុចរិត ដើម្បី​ប្រាក់ ហើយ​លក់​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​ស្បែក​ជើង​មួយ​គូ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អ៊ីស្រា‌អែល​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់ និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រាអែល អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សំរាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អ៊ីស្រ‌អែល​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់ និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។

សូមមើលជំពូក ចម្លង




អេម៉ុស 2:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អាស‌ស៊ើរ​ក៏​‌នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ


ដោយ​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ គឺ​បាន​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក គេ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​សញ្ញា​នោះ​ឡើយ។


ដើម្បី​នឹង​បង្វែរ​ពួក​កម្សត់​ទុគ៌ត​ចេញ​ពី​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ដក​យក​អំណាច​ច្បាប់​ចេញ​ពី​មនុស្ស​ទាល់​ក្រ ក្នុង​ពួក​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​តែ​បាន​ពួក​ស្ត្រី​មេម៉ាយ​ទុក​ជា​របឹប ហើយ​ធ្វើ​ឲ្យ​ពួក​កំព្រា​បាន​ជា​រំពា​ដល់​ខ្លួន


គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់​ចាប់​ពួក​មនុស្ស ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត ដោយ​ឥត​ហេតុ​ផង។


ដូច្នេះ យើង​បាន​ទះ​ដៃ ដោយ​ព្រោះ​កម្រៃ​ទុច្ចរិត​ដែល​អ្នក​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្ដាល​អ្នក​ផង។


គេ​យក​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ដោះ​ដូរ​ក្មេង​ប្រុស​យក​ស្រី​ពេស្យា ហើយ​គេ​លក់​ក្មេង​ស្រី ដើម្បី​ទិញ​ស្រា​ផឹក ហើយ​ក៏​ស្រវឹង​ដោយ​ស្រា​នោះ។


អ្នក​បាន​លក់​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡិម​ឲ្យ​ពួក​សាសន៍​ក្រិក ដើម្បី​យក​គេចេញ​ទៅ​ឆ្ងាយ​ពី​ព្រំ​ដែន​របស់​ខ្លួន។


ជា​ហ្វូង​ដែល​ពួក​អ្នក​ទិញយក​ទៅ​សម្លាប់ ដោយ​ឥត​មាន​ទោសអ្វី​ទេ ឯ​ពួក​អ្នក​លក់ពោល​ថា "សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ពរ ដ្បិត​ខ្ញុំ​បានក្លាយ​ជា​អ្នក​មានហើយ"។ ពួក​គង្វាល​ក៏​មិនបាន​ប្រណី​ដល់​ចៀម​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម