សូមបង្វែរអំណរនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គមកទូលបង្គំវិញ ហើយទ្រទ្រង់ទូលបង្គំដោយវិញ្ញាណដែលស្ម័គ្រធ្វើតាមផង។
កាឡាទី 5:1 - ព្រះគម្ពីរខ្មែរសាកល ព្រះគ្រីស្ទបានរំដោះយើង ដើម្បីឲ្យយើងមានសេរីភាព។ ដូច្នេះ ចូរឈរឲ្យមាំមួន ហើយកុំឲ្យជាប់នឹមនៃភាពជាទាសករទៀតឡើយ។ Khmer Christian Bible ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្ត*បានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ អាល់គីតាប អាល់ម៉ាហ្សៀសបានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។ |
សូមបង្វែរអំណរនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គមកទូលបង្គំវិញ ហើយទ្រទ្រង់ទូលបង្គំដោយវិញ្ញាណដែលស្ម័គ្រធ្វើតាមផង។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
ពួកគេចងបន្ទុកដ៏ធ្ងន់ និងពិបាកនឹងទ្រាំដាក់លើស្មាមនុស្ស ចំណែកឯខ្លួនឯងវិញ មិនព្រមយកម្រាមដៃមួយលើកបន្ទុកនោះផង។
ឥឡូវនេះ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះដូច្នេះ ដោយដាក់នឹមលើ កសិស្សទាំងនោះ ជានឹមដែលសូម្បីតែដូនតារបស់យើង និងយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង?
ដ្បិតបាបនឹងលែងគ្រប់គ្រងលើអ្នករាល់គ្នាទៀតហើយ ពីព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ គឺនៅក្រោមព្រះគុណវិញ។
ដូច្នេះ ប្រសិនបើនាងទៅយកបុរសម្នាក់ទៀតនៅពេលដែលប្ដីនៅរស់ គេនឹងហៅនាងថា ស្ត្រីផិតក្បត់; ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងក៏រួចពីក្រឹត្យវិន័យនោះ ហើយទោះបីជានាងទៅយកបុរសម្នាក់ទៀត ក៏នាងមិនមែនជាស្ត្រីផិតក្បត់ដែរ។
ប៉ុន្តែឥឡូវនេះ យើងរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ចំពោះអ្វីដែលឃុំឃាំងយើង ធ្វើឲ្យយើងបានបម្រើតាមភាពថ្មីនៃព្រះវិញ្ញាណ គឺមិនមែនភាពចាស់នៃគម្ពីរវិន័យទេ។
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នកពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕
ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង;
ជាការពិត ទាសករដែលត្រូវបានត្រាស់ហៅនៅក្នុងព្រះអម្ចាស់ ជាមនុស្សមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាពដែលត្រូវបានត្រាស់ហៅ ជាទាសកររបស់ព្រះគ្រីស្ទ។
ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។
រីឯព្រះអម្ចាស់ជាវិញ្ញាណ ហើយកន្លែងណាដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅ កន្លែងនោះមានសេរីភាព។
តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។
ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីដែលជាបាវបម្រើទេ គឺជាកូនរបស់ស្ត្រីដែលមានសេរីភាពវិញ៕
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ——ឬស៊ូនិយាយថាអ្នករាល់គ្នាត្រូវព្រះស្គាល់វិញ——ចុះម្ដេចក៏អ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍បឋមដ៏ខ្សោយ និងគ្មានតម្លៃម្ដងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់ធ្វើជាទាសករដល់របស់ទាំងនោះសាជាថ្មីឬ?
បងប្អូនអើយ អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីទទួលសេរីភាព គ្រាន់តែកុំប្រើសេរីភាពនោះទុកជាឱកាសសម្រាប់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់
ដូច្នេះ ចូរអ្នករាល់គ្នាឈរមាំ។ ចូរក្រវាត់ចង្កេះរបស់អ្នករាល់គ្នាដោយសេចក្ដីពិត ហើយពាក់ក្រោះការពារទ្រូងនៃសេចក្ដីសុចរិតយុត្តិធម៌;
គ្រាន់តែថា ចូររស់នៅតាមបែបសមគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ នោះទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬមិននៅជាមួយក៏ដោយ ក៏ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំក្នុងវិញ្ញាណតែមួយ ទាំងរួមតស៊ូដោយចិត្តតែមួយដើម្បីជំនឿនៃដំណឹងល្អ
ដ្បិតឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាឈរមាំក្នុងព្រះអម្ចាស់ នោះយើងក៏មានជីវិតស្រស់ស្រាយឡើងវិញ។
បងប្អូនអើយ ដោយហេតុនេះ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់ដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីជាដោយពាក្យសម្ដី ឬដោយសំបុត្ររបស់យើងក្ដី។
ចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពនៃសេចក្ដីសង្ឃឹមដោយឥតរង្គើឡើយ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។
រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង។
ដូច្នេះ ដោយយើងមានមហាបូជាចារ្យដ៏ធំឧត្ដមដែលបានយាងកាត់មេឃរួចហើយ គឺព្រះយេស៊ូវព្រះបុត្រារបស់ព្រះ នោះចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពជំនឿ
ចូរប្រព្រឹត្តជាមនុស្សមានសេរីភាព ប៉ុន្តែកុំយកសេរីភាពនោះជាលេសដើម្បីប្រព្រឹត្តការអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមជាបាវបម្រើរបស់ព្រះវិញ។
ពួកគេសន្យាថានឹងឲ្យសេរីភាពដល់អ្នកទាំងនោះ ប៉ុន្តែខ្លួនឯងផ្ទាល់ជាទាសករនៃសេចក្ដីវិនាស។ ជាការពិត មនុស្សម្នាក់ត្រូវអ្នកណាបង្ក្រាប ក៏ជាប់ជាទាសកររបស់អ្នកនោះហើយ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងនឹងសរសេរមកអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងមានរួមគ្នា ខ្ញុំបានយល់ឃើញថាជាការចាំបាច់ដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាការជំរុញទឹកចិត្តដល់អ្នករាល់គ្នាឲ្យខំប្រឹងតស៊ូដើម្បីជំនឿដែលត្រូវបានផ្ទុកផ្ដាក់នឹងវិសុទ្ធជនម្ដងជាសម្រេចនោះ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។