Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:10 - ព្រះគម្ពីរខ្មែរសាកល

10 ឥឡូវនេះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ព្រះ​ដូច្នេះ ដោយ​ដាក់​នឹម​លើ ក​សិស្ស​ទាំងនោះ ជា​នឹម​ដែល​សូម្បីតែ​ដូនតា​របស់យើង និង​យើងផ្ទាល់​ក៏មិនអាច​ទ្រាំទ្រ​បាន​ផង​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ឥឡូវ​នេះ​ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បងល​ព្រះជាម្ចាស់​ដោយ​ដាក់​នឹម​នៅ​ក​របស់​ពួក​សិស្ស​ដូច្នេះ​ ដែល​សូម្បី​តែ​ដូនតា​របស់​យើង​ និង​ខ្លួន​យើង​ផ្ទាល់​ក៏​មិន​អាច​ទ្រាំទ្រ​បាន​ផង?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​សាក​ល្បង​ព្រះ ដោយ​ដាក់​នឹម​នៅ​ក​ពួក​សិស្ស​ដូច្នេះ? សូម្បី​តែ​បុព្វ‌បុរស​របស់​យើង ឬ​យើង​ផ្ទាល់​ក៏​ពុំ​អាច​នឹង​ទ្រាំ‌ទ្រ​បាន​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​ជំទាស់ នឹង​ព្រះ‌ជាម្ចាស់​ដូច្នេះ? នឹម ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បងប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចុះ​ហេតុ​អ្វី​បាន​ជា​ល្បង​ព្រះ ដោយ​បំពាក់​នឹម​នៅ​ក​ពួក​សិស្ស​ដូច្នេះ ដែល​ទោះ​ទាំង​ពួក​ឰយុកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រ‌ទ្រាំ​បាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ឥឡូវ​នេះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ជំទាស់ដែល​បុព្វ‌បុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង​ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ!

សូមមើលជំពូក ចម្លង




កិច្ចការ 15:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​អ័ហាស​តបថា​៖ “យើង​នឹង​មិន​សុំ​ទេ ហើយក៏​មិន​ល្បងល​ព្រះយេហូវ៉ា​ដែរ”។


ពួកគេ​ចង​បន្ទុក​ដ៏ធ្ងន់ និង​ពិបាកនឹងទ្រាំដាក់​លើ​ស្មា​មនុស្ស ចំណែកឯ​ខ្លួនឯង​វិញ មិន​ព្រម​យក​ម្រាមដៃ​មួយ​លើក​បន្ទុកនោះ​ផង​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​វា​ថា​៖“មាន​សរសេរ​ទុកមក​ទៀត​ថា​:‘កុំ​ល្បងល​ព្រះអម្ចាស់​ព្រះ​របស់អ្នក​ឡើយ’”។


ពេត្រុស​ក៏​និយាយ​នឹង​នាង​ថា​៖ “ហេតុអ្វីបានជា​ពួកអ្នក​ព្រមព្រៀងគ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ​? មើល៍! ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះសព​ប្ដី​នាង​នៅ​មាត់ទ្វារ​ហើយ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ”។


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?


ព្រះ​គ្រីស្ទ​បាន​រំដោះ​យើង ដើម្បីឲ្យ​យើង​មាន​សេរីភាព​។ ដូច្នេះ ចូរ​ឈរឲ្យមាំមួន ហើយ​កុំឲ្យ​ជាប់​នឹម​នៃ​ភាពជាទាសករ​ទៀត​ឡើយ​។


នៅទីនោះ ដូនតា​របស់អ្នករាល់គ្នា​បាន​ល្បងល​យើង ទាំង​សាក​យើង ហើយ​បាន​ឃើញ​កិច្ចការ​របស់យើង​អស់រយៈពេល​សែសិប​ឆ្នាំ​។


ព្រះពន្លានេះ​ជា​និមិត្តរូប​សម្រាប់​សម័យ​បច្ចុប្បន្ននេះ ដែល​បញ្ជាក់ថា​តង្វាយ និង​យញ្ញបូជា​ដែល​ត្រូវបាន​ថ្វាយ​ជានិច្ច មិនអាច​ធ្វើឲ្យ​សតិសម្បជញ្ញៈ​របស់​អ្នក​ថ្វាយបង្គំ​គ្រប់លក្ខណ៍​បានឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម