កាឡាទី 4:26 - ព្រះគម្ពីរខ្មែរសាកល26 រីឯយេរូសាឡិមដែលនៅស្ថានលើគឺស្ត្រីដែលមានសេរីភាព ដែលជាម្ដាយរបស់យើង។ សូមមើលជំពូកKhmer Christian Bible26 តែក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីជាអ្នកមានសេរីភាព ដែលជាម្តាយរបស់យើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ប៉ុន្ដែ ក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីអ្នកជា ហើយជាម្តាយរបស់យើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា សូមមើលជំពូកអាល់គីតាប26 រីឯក្រុងយេរូសាឡឹមនៅសូរ៉កាវិញ គឺស្ដ្រីអ្នកជាដែលជាម្តាយរបស់យើងហ្នឹងហើយ សូមមើលជំពូក |
អ្នកដែលមានជ័យជម្នះ យើងនឹងធ្វើឲ្យអ្នកនោះទៅជាសសរមួយនៅក្នុងព្រះវិហាររបស់ព្រះនៃយើង ហើយអ្នកនោះនឹងមិនចាកចេញទៅខាងក្រៅទៀតឡើយ។ យើងនឹងចារឹកព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើង គឺយេរូសាឡិមថ្មីដែលចុះមកពីលើមេឃមកពីព្រះនៃយើង ព្រមទាំងនាមថ្មីរបស់យើង នៅលើអ្នកនោះ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “លិខិតលែងលះរបស់ម្ដាយអ្នករាល់គ្នាដែលយើងបានបណ្ដេញនាងចេញនោះ តើនៅឯណា? តើយើងបានលក់អ្នករាល់គ្នាទៅម្ចាស់បំណុលមួយណា? មើល៍! អ្នករាល់គ្នាត្រូវបានលក់ទៅ ដោយព្រោះសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាទេ ហើយម្ដាយរបស់អ្នករាល់គ្នាត្រូវបានបណ្ដេញចេញ ក៏ដោយព្រោះការបំពានរបស់អ្នករាល់គ្នាដែរ។