Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:23 - ព្រះគម្ពីរខ្មែរសាកល

23 ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាព​នៃ​សេចក្ដីសង្ឃឹម​ដោយ​ឥតរង្គើ​ឡើយ ដ្បិត​ព្រះអង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ចូរ​ឲ្យយើង​កាន់​សេចក្ដី​សង្ឃឹម​ដែល​យើង​ប្រកាស​នោះ​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​រង្គើ​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​ដែល​បាន​សន្យា​ ព្រះអង្គ​ស្មោះត្រង់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​ខ្ជាប់ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ព្រះអង្គ​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ‌រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ‌ត្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​អុលឡោះ​មាន​បន្ទូល​សន្យា​យ៉ាង​ណា ទ្រង់​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង​! ដ្បិត​ទូលបង្គំ​បាន​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ ហើយ​បាន​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ឥត​ងាករេ​ឡើយ​។


ព្រះ​ទ្រង់​ស្មោះត្រង់ ហើយ​អ្នករាល់គ្នា​ត្រូវ​ព្រះអង្គ​ត្រាស់ហៅ​ឲ្យចូល​ក្នុង​ការប្រកបគ្នា​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


គ្មាន​ការសាកល្បង​កើតឡើង​ដល់​អ្នករាល់គ្នា​ឡើយ លើកលែងតែ​ការសាកល្បង​ដែល​សាមញ្ញដល់មនុស្សលោក​ប៉ុណ្ណោះ​។ ព្រះ​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​មិន​បណ្ដាលឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល​ហួស​អ្វីដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ព្រះអង្គ​នឹង​រៀបចំ​ផ្លូវចេញ​ជាមួយនឹង​ការសាកល្បង​ដែរ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​ទ្រាំ​បាន​។


ពួកគេ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ តាមរយៈ​ភស្តុតាង​នៃ​ការបម្រើ​នេះ ដោយព្រោះ​ការចុះចូល​របស់អ្នករាល់គ្នា​ចំពោះ​ពាក្យសារភាព​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ និង​ដោយព្រោះ​ចិត្តទូលាយ​ក្នុង​ការចែកទាន​ដល់​ពួកគេ និង​មនុស្ស​ទាំងអស់​;


ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​ធ្វើឲ្យ​ការនេះ​សម្រេច​មិនខាន​។


យ៉ាងណាមិញ ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​ពង្រឹង​អ្នករាល់គ្នា ព្រមទាំង​រក្សា​អ្នករាល់គ្នា​ពី​មេអាក្រក់​។


ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។


ដូចគ្នាដែរ ដោយសារតែ​ជំនឿ សារ៉ា​ដែលជា​ស្ត្រី​អារ​បាន​ទទួល​សមត្ថភាព​បង្កើត​កូន ទោះបីជា​គាត់​ហួស​វ័យ​ហើយ​ក៏ដោយ ដ្បិត​គាត់​យល់ឃើញថា​ព្រះអង្គ​ដែល​បាន​សន្យា ទ្រង់​ស្មោះត្រង់​។


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


ដ្បិត​យើងរាល់គ្នា​ជា​គូកន​របស់​ព្រះ​គ្រីស្ទ​ហើយ ប្រសិនបើ​យើង​កាន់ខ្ជាប់​យ៉ាងមាំមួន​នូវ​ទំនុកចិត្ត​ដើម​រហូតដល់​ទីបញ្ចប់​មែន​។


រីឯ​ព្រះ​គ្រីស្ទ​វិញ ព្រះអង្គទ្រង់ស្មោះត្រង់​ក្នុងនាមជា​កូន​ដែល​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះអង្គ​។ គឺ​យើងរាល់គ្នា​ហើយ ជា​ដំណាក់​របស់​ព្រះ ប្រសិនបើ​យើង​កាន់ខ្ជាប់​នូវ​ការជឿជាក់ និង​មោទនភាព​ចំពោះ​សេចក្ដីសង្ឃឹម​របស់យើង​។


ដូច្នេះ ដោយ​យើង​មាន​មហាបូជាចារ្យ​ដ៏ធំឧត្ដម​ដែល​បាន​យាងកាត់​មេឃ​រួចហើយ គឺ​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ នោះ​ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាពជំនឿ


ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។


យ៉ាងណាមិញ អ្នកនោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ គឺ​ឥត​សង្ស័យ​អ្វីឡើយ ដ្បិត​អ្នក​ដែល​សង្ស័យ ប្រៀបដូចជា​រលក​សមុទ្រ​ដែល​ត្រូវខ្យល់បក់បោក ហើយ​រំជួលចុះឡើង​។


យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! ចូរ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នក​មាន​ចុះ ដើម្បីកុំឲ្យអ្នកណា​ដណ្ដើមយក​មកុដ​របស់អ្នក​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម