Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យូដាស 1:3 - ព្រះគម្ពីរខ្មែរសាកល

3 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយ​ខ្ញុំ​មាន​ចិត្តខ្នះខ្នែង​យ៉ាងខ្លាំង​នឹង​សរសេរ​មក​អ្នករាល់គ្នា​អំពី​សេចក្ដីសង្គ្រោះ​ដែល​យើង​មានរួមគ្នា ខ្ញុំ​បាន​យល់ឃើញថា​ជា​ការចាំបាច់​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ជា​ការ​ជំរុញទឹកចិត្ត​ដល់អ្នករាល់គ្នា​ឲ្យ‍ខំប្រឹងតស៊ូ​ដើម្បី​ជំនឿ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​វិសុទ្ធជន​ម្ដងជាសម្រេច​នោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នៅ​ពេល​ខ្ញុំ​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ ដើម្បី​សរសេរ​មក​ឯអ្នក​រាល់គ្នា​អំពី​សេចក្ដី​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួម​គ្នា​ នោះ​ខ្ញុំ​យល់​ឃើញ​ថា ​ខ្ញុំ​ត្រូវ​តែ​សរសេរ​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ជំនឿ​ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​មួយ​ដង​ជា​សម្រេច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួក​ស្ងួន‌ភ្ងា​អើយ កាល​ខ្ញុំ​កំពុង​មាន​បំណង​ចង់​សរសេរ​មក​អ្នក​រាល់​គ្នា អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​តែ​សរសេរ​មក​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ជំនឿ ដែល​ព្រះ​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ ម្ដង​ជា​សូរេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បងប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បងប្អូន​អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​ឲ្យ​សរសេរ​លិខិត​នេះ​មក​ដាស់​តឿន​បងប្អូន ឲ្យ​តយុទ្ធ​ការពារ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ដល់​ប្រជា‌ជន​ដ៏វិសុទ្ធ* ម្ដង​ជា​សូរេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ពួក​ស្ងួន‌ភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី‌ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត‌យុទ្ធ ដើម្បី​ការ‌ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បង​ប្អូន​អំពី​ការ​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​ឲ្យ​សរសេរ​លិខិត​នេះ​មក​ដាស់‌តឿន​បង​ប្អូន ឲ្យ​តយុទ្ធ​ការ‌ពារ​ជំនឿ ដែល​អុលឡោះ​បាន​ប្រទាន​ដល់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ម្ដង​ជា​សូរេច

សូមមើលជំពូក ចម្លង




យូដាស 1:3
44 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ៊ីស្រាអែល​នឹង​ត្រូវ​ព្រះយេហូវ៉ា​សង្គ្រោះ​ដោយ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្ប​; អ្នករាល់គ្នា​នឹង​មិន​អាម៉ាស់មុខ ឬ​អៀនខ្មាស​ឡើយ គឺ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


ដោយ​ពន្យល់ និង​បញ្ជាក់​ថា ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ រួច​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ គាត់​និយាយ​ទៀត​ថា​៖ “ព្រះយេស៊ូវ​នេះ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ដល់​អ្នករាល់គ្នា គឺជា​ព្រះ​គ្រីស្ទ”។


ដ្បិត​គាត់​បាន​ជជែកផ្ចាញ់​ជនជាតិយូដា​យ៉ាងក្លៀវក្លា​នៅកន្លែងសាធារណៈ ដោយ​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ៕


ដ្បិត​ខ្ញុំ​មិន​បាន​រួញខ្លួន​ប្រាប់​គម្រោង​ទាំងមូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឡើយ​។


ដូច្នេះ ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹងច្បាស់​ថា សេចក្ដីសង្គ្រោះ​នេះ​របស់​ព្រះ បាន​ប្រទាន​ដល់​សាសន៍ដទៃ​វិញ ហើយ​ពួកគេ​នឹង​ស្ដាប់​!”។


គ្មាន​សេចក្ដីសង្គ្រោះ​តាមរយៈ​អ្នកណា​ផ្សេងទៀត​ឡើយ ដ្បិត​នៅ​ក្រោមមេឃ គ្មាន​នាម​ផ្សេងទៀត​ដែល​បាន​ប្រទាន​មក​មនុស្ស ដើម្បីឲ្យ​យើង​ត្រូវតែ​ទទួល​ការ​សង្គ្រោះ​នោះ​ឡើយ”។


ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​បាន​ចម្រើនឡើង ហើយ​ចំនួន​សិស្ស​នៅ​យេរូសាឡិម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន ថែមទាំង​មាន​បូជាចារ្យ​ជាច្រើន​បាន​ប្រតិបត្តិតាម​ជំនឿ​នេះ​ដែរ​។


អាណានាស​ទូល​តបថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​ពី​មនុស្ស​ជាច្រើន​អំពី​មនុស្ស​នេះ​ថា គាត់​បាន​ធ្វើ​ការ​អាក្រក់​ច្រើនប៉ុណ្ណា​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​សូល​ទទួលកម្លាំង​កាន់តែខ្លាំងឡើង ហើយ​ផ្ចាញ់ផ្ចាល​ជនជាតិយូដា​ដែល​រស់នៅ​ដាម៉ាស់ ដោយ​បញ្ជាក់​ថា​ព្រះយេស៊ូវនេះ​ហើយ​ជា​ព្រះ​គ្រីស្ទ។


ដ្បិត​សេចក្ដី​សំខាន់ជាងគេ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺថា ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់យើង ស្របតាម​ព្រះគម្ពីរ


យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។


គ្មាន​ជនជាតិយូដា ឬ​ជនជាតិក្រិក គ្មាន​ទាសករ ឬ​មនុស្សមានសេរីភាព គ្មាន​ប្រុស ឬ​ស្រី​ទៀតទេ ដ្បិត​អ្នក​ទាំងអស់គ្នា​បាន​រួមគ្នាតែមួយ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


មើល៍! អក្សរ​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ដោយ​ដៃខ្ញុំផ្ទាល់​នេះ ធំយ៉ាងណា​!


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ជូនចំពោះ​វិសុទ្ធជន​ដែល​រស់​នៅ​អេភេសូរ ជា​អ្នកជឿ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ពី​ខ្ញុំ ប៉ូល និង​ធីម៉ូថេ បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ជូនចំពោះ​វិសុទ្ធជន​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​នៅ​ភីលីព ព្រមទាំង​អ្នកមើលខុសត្រូវ និង​អ្នកជំនួយ​។


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


ជូនចំពោះ​វិសុទ្ធជន​ដែលជា​បងប្អូន​ស្មោះត្រង់​ក្នុង​ព្រះ​គ្រីស្ទ ដែល​នៅ​កូឡុស​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង មាន​ដល់​អ្នករាល់គ្នា​!


ផ្ទុយទៅវិញ យើង​មានភាពក្លាហាន​ក្នុង​ព្រះ​នៃយើង ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ក្នុង​ការតយុទ្ធ​យ៉ាងខ្លាំង ដោយ​បាន​រងទុក្ខ និង​ត្រូវគេ​បង្អាប់បង្អោន​ជាស្រេច​នៅ​ភីលីព ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។


ធីម៉ូថេ កូន​ខ្ញុំ​អើយ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​សេចក្ដីបង្គាប់​នេះ​នឹង​អ្នក ស្របតាម​ពាក្យព្យាករ​ដែល​ត្រូវបាន​ថ្លែងទុក​អំពី​អ្នក ដើម្បីឲ្យ​អ្នក​បាន​តយុទ្ធ​ដោយ​សេចក្ដីទាំងនោះ ក្នុង​ចម្បាំង​ដ៏ល្អ


ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។


ចូរ​កាន់ខ្ជាប់​នូវ​គំរូ​នៃ​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​ជំនឿ និង​សេចក្ដីស្រឡាញ់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ជូនចំពោះ​ទីតុស កូន​ដ៏ពិតប្រាកដ ក្នុង​ជំនឿ​ដែល​យើង​មានរួមគ្នា​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង មានដល់អ្នក​!


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ទោះបីជា​យើង​និយាយ​បែបនេះ​ក៏ដោយ ក៏​យើង​ជឿជាក់​អំពី​សេចក្ដី​ល្អជាង​សម្រាប់​អ្នករាល់គ្នា គឺ​សេចក្ដីដែល​ទាក់ទង​នឹង​សេចក្ដីសង្គ្រោះ


ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។


ពី​ខ្ញុំ ស៊ីម៉ូន​ពេត្រុស ដែល​ជា​បាវបម្រើ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ទទួល​ជំនឿ​ដ៏មានតម្លៃស្មើនឹង​ជំនឿ​របស់​យើង តាមរយៈ​សេចក្ដីសុចរិត​របស់​ព្រះ​នៃយើង និង​របស់​ព្រះសង្គ្រោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ដ្បិត​ប្រសិនបើ​ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​នៃ​សេចក្ដីសុចរិត នោះ​ប្រសើរ​សម្រាប់​ពួកគេ ជាជាង​ឲ្យ​ពួកគេ​ស្គាល់ ហើយ​បែរចេញ​ពី​បទបញ្ជា​ដ៏វិសុទ្ធ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​។


ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។


រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែងទុកមុន​តាមរយៈ​ពួក​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង


រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​ស្អាង​ខ្លួន​លើ​ជំនឿ​ដ៏វិសុទ្ធបំផុត​របស់អ្នករាល់គ្នា ទាំង​អធិស្ឋាន​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​។


ពួកគេ​បាន​ឈ្នះ​វា​ដោយ​ព្រះលោហិត​របស់​កូនចៀម និង​ដោយ​ពាក្យ​នៃ​ទីបន្ទាល់​របស់​ពួកគេ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​ឡើយ ទោះបីជា​ត្រូវ​ស្លាប់​ក៏ដោយ​។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម